មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/11/2022 - 16:14

សហកា​រី​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​

រំលឹក​ដល់​បង​ស្រី​ធីបឹង​ នៅ​ភូមិ​លេខ​ ៥ ឃុំ​សា​ភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ អ្នក​ណា​ក៏​ស្គាល់​និង​រាប់​អាន​គាត់​ដែរ​។​ ពី​ព្រោះ​បង​ស្រី​ជា​ស្រ្តី​ដែល​ពូកែ​គិត​គូរ​កសាង​គ្រួ​សារ​ និង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ខ្មែរ​អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​នៅ​ភូមិ​ស្រុក​។​

បង​ស្រី​ធីបឹង​ មោទន​ភាព​ខណៈ​មើល​រូប​ថត​កូន​ទាំង​ ៥ នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​។​

ចាប់​ពី​ឆ្នាំ​ ១៩៩៤ មក​ទល់​ពេល​នេះ​ បង​ស្រី​ធីបឹង​ ចូល​រួម​កិច្ច​ការ​នារី​ផង​ ជា​សហការី​ប្រ​ជា​សាស្រ្ត​នៅ​ភូមិ​ភាគ​ផង​។​ បង​ស្រី​ចុះ​ទៅ​ដល់​ផ្ទះ​ចលនា​បង​ប្អូន​នា​រីខ្មែរ​អនុវត្ត​ផែន​ការ​គ្រួ​សារ​ ខ្នះ​ខ្នែង​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​ផ្សេង​ៗ​។​ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ចលនា​បង​ប្អូន​នា​រីចូល​រួម​សកម្ម​ភាព​សាខា​សមាគម​នា​រីភូមិ​ ដើម្បី​រីក​ចម្រើន​ទាំង​អស់​គ្នា​។​ បង​ស្រី​ធីបឹង​ ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​វ័យ​កាន់​តែចាស់​ ខ្ញុំ​ធ្វើ​ត្រឹម​តែ​សហកា​រី​ប្រ​ជា​សាស្រ្ត​ប៉ុណ្ណោះ​។​ កាល​ពី​ដើម​ផ្លូវ​ពិបាក​ធ្វើ​ដំ​ណើរ ព័ត៌​មាន​មិន​បាន​លឿន​ដូច​សព្វ​ថ្ងៃ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ដល់​គ្រួ​សារ​នីមួយ​ៗ​ចលនា​ អនុវត្ត​ផែន​ការ​គ្រួ​សារ​ ការ​បង្ការ​ជំ​ងឺ​រាតត្បាត​ផ្សេង​ៗ​ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​កុមារ​ ។ល។​ ជួយ​ឱ្យ​មាមីង​យល់​ច្បាស់​និង​អនុវត្ត​តាម​។​ ដើម្បី​ការ​ងារ​ចលនា​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​ក៏​ផ្គួបបញ្ចូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​បង​ប្អូន​នា​រីយល់​ច្បាស់​អនុវត្ត​វិធាន​ការ​ពន្យារ​កំ​ណើត​មាន​ប្រ​សិទ្ធ​ភាព​។​ ការ​ងារ​របស់​សហការី​លំ​បាក​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ ពី​ព្រោះ​បាន​ជួយ​បង​ប្អូន​នា​រី​ចេះ​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង​ គ្រួ​សារ​និង​សហ​គមន៍”។​

ក្រៅ​ពី​ធ្វើ​សហ​ការី​ប្រ​ជា​សាស្រ្ត​ បង​ស្រី​ធីបឹង​ នៅ​ទាំង​ខិត​ខំ​ធ្វើ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ធ្វើ​មាន​បាន​ទៀត​ផង​។​

ការ​អស់​ពី​ចិត្ត​របស់​បង​ស្រី​ធី​បឹង​ បាន​ជួយ​ដល់​នា​រីខ្មែរ​តំ​បន់​ជន​បទ​ភូមិ​លេខ​ ៥ យល់​ច្បាស់​និង​អនុវត្ត​វិធាន​ការ​ពន្យារ​កំ​ណើត​មាន​ប្រ​សិទ្ធ​ភាព​ តិច​មាន​កើត​កូន​ទី ៣; ក្តាប់​បាន​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​ផ្សេង​ៗ​ ដូច​៖ ជំ​ងឺ​គ្រុន​ឈាម​ ជំ​ងឺ​ពង​បែក​ដៃ​-ជើង​-មាត់​ ព្រម​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ម្ចាស់​ការ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ជំ​ងឺ​ COVID-១៩ ។ល។​ គ្រូ​ពេទ្យ​ ង្វៀង​វ៉ាន់​ហ៊ីប ប្រ​ធាន​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​សា​ភៀង ឱ្យ​ដឹង​៖ “បង​ស្រី​ធីបឹង​ ជាសហ​ការី​ប្រ​ជា​សាស្រ្ត​អស់​ពី​ចិត្ត​ ជាបុគ្គលគំ​រូ​ រស់​នៅ​សាម​ញ្ញ​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ស្រ​ឡាញ់​រាប់​អាន ប្រ​គល់​ភារ​កិច្ច​ណា​ក៏​បង​ស្រី​សម្រេច​បាន​ល្អ​ទាំង​អស់​។​ អា​ស្រ័យ​ដោយ​បង​ស្រី​ខ្នះ​ខ្នែង​ចលនា​ បាន​ជា​មាមីង​ខ្មែរ​ ភូមិ​លេខ​ ៥ ស្រុះ​ស្រួល​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ រួម​ចំ​ណែក​ជួយ​ដល់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ គ្រប់​វ័យ​នៅ​ក្នុង​ភូមិ​សម្រេច​ភាគ​កម្រិត​តាម​ការ​កំ​ណត់​”។​

រយៈ​ពេល​ជាង​ ២៨ ឆ្នាំ​មក​នេះ​ បង​ស្រី​ធី​បឹង​ តែង​ធ្វើ​ការ​ងារ​ដោយ​មាន​ទំ​នួល​ខុស​ត្រូវ​ ម្ល៉ោះ​ហើយ​ប្រ​គល់​កិច្ច​ការ​ណា​ក៏​បង​ស្រី​សម្រេច​បាន​ល្អ​ទាំង​អស់​។​ ក្រៅ​ពី​នេះ​ បង​ស្រី​ថែម​ទាំង​ជា​នា​រីដែល​ប្រឹង​ប្រែង​ធ្វើ​សេដ្ឋ​កិច្ច​ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ទៀត​ផង​។​ ទោះ​បីជីវ​ភាព​ក្រលំ​បាក​ពិត​មែន​ ប៉ុន្តែ​បង​ស្រី​នៅ​តែសម្រេច​ល្អ​ភារ​កិច្ច​ គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ចិញ្ចឹម​កូន​ ៥ នាក់រៀន​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​ លំ​នឹង​ជីវ​ភាព​៕​

                             យ្វីអាញ់-លីសៀ

 

ចែករំលែកអត្ថបទ