ទិវាអេកូទេសចរណ៍ផុងដៀង-កឹងធើ (ទិវាបុណ្យ) លើកទី IX ទើបបានរៀបចំឡើង ទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់មកទស្សនា ភ្លក់រសជាតិផ្លែឈើឆ្ងាញ់ៗនៃតំបន់ឈើហូបផ្លែដុងដៀង។
សកម្មភាពមួយចំនួនក្នុងទិវាបុណ្យ។
ទិវាបុណ្យគឺជាព្រឹត្តការណ៍ប្រចាំឆ្នាំ អាស្រ័យស្រុកផុងដៀង សហការជាមួយនឹងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើរៀបចំឡើង។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគាំទ្រទិវាទេសចរណ៍ពិភពលោក (ថ្ងៃទី ២៧ កញ្ញា) និងផ្សព្វផ្សាយអេកូទេសចរណ៍របស់ស្រុកផុងដៀងនិយាយដោយឡែកនិងរបស់ក្រុងកឹងធើនិយាយរួម។ តាមប្រសាសន៍លោក ង្វៀងទ្រុងងៀ ប្រធានគណៈកម្មាធិការប្រជាជនស្រុកផុងដៀង ទិវាបុណ្យសំដៅឧទ្ទេសនាមនូវផលិតផលប្រណីត ផលិតផលទេសចរណ៍ពិសេសដោយឡែកនៃកសិករធ្វើសេវាទេសចរណ៍នៅស្រុកផុងដៀង ជាមួយនឹងអាជីវកម្មទេសចរណ៍ ភ្ញៀវមកទស្សនាកម្សាន្ត។ ផ្តើមពីនោះ សង្ឃឹមថានឹងបង្កើតបានផលិតផលទេសចរណ៍ថ្មីៗ លើកកម្ពស់គុណភាពផលិតផលដែលកំពុងពេញនិយមទាក់ទង នឹងអេកូទេសចរណ៍ សំខាន់គឺប្រភេទផ្លែឈើមានរសជាតិឆ្ងាញ់ ដូចជា៖ ផ្លែទឹកដោះ ផ្ញៀវ ទុរេន មង្ឈុតជាដើម។
ក្នុងរយៈពេល ៤ ថ្ងៃប្រព្រឹត្តឡើងនៃទិវាបុណ្យ មានសកម្មភាពសំខាន់ៗចំនួន ១៧ ទាក់ទាញភ្ញៀវទេសចរនិងប្រជាជនភូមិភាគចូលរួមគាំទ្រ ដូច៖ ប្រឡងធ្វើនំប្រពៃណី និងដាក់តាំងម្ហូបអាហារឆ្ងាញ់ៗរបស់ផុងដៀង សិល្បៈតុបតែងលម្អរូបភាពពីផ្កា ផ្លែឈើ និងដាក់តាំងផ្លែឈើឆ្ងាញ់ផុងដៀង។ ទន្ទឹមនឹងសកម្មភាពកីឡា ដូចជា៖ រត់ម៉ារ៉ាតុងផ្លូវដងធ្នូផុងដៀង សម្តែងបើកទូកស្មាច់។ល។ នៅទាំងមានសកម្មភាពជំរុញដំណើរការទេសចរណ៍ តាំងពិព័រណ៍រូបភាព កម្មវិធីសិល្បៈ និងសិល្បៈចម្រៀងដើងកាតាយតឺជាដើម។ បងដាវវ៉ាន់ឡុក នៅឃុំញើុងអាយ ឱ្យដឹង៖ “ខ្ញុំឆ្លៀតបង្ហើយការងារ ដើម្បីទៅចូលរួមទិវាបុណ្យ។ ក្នុងចំណោមសកម្មនៃទិវាបុណ្យ ខ្ញុំចូលចិត្តបំផុតគឺមើលកសិករ បញ្ចេញថ្វីដៃតុបតែងដាក់តាំងផ្លែឈើរបស់ស្រុកកំណើតយើង។ ឆ្លងតាមរយៈការតាំងពិព័រណ៍ទើបឃើញថា ផ្លែឈើរបស់ផុងដៀង ឥឡូវសម្បូរបែបណាស់ មិនត្រឹមតែល្អគាប់ភ្នែកប៉ុណ្ណោះទេ នៅទាំងមានរសផ្អែមឆ្ងាញ់ទៀងផង ដូច៖ ក្រូចពោធិ៍សាត់សាច់ក្រហមផ្ញៀវ និងទុរេនជាដើម”។
បច្ចុប្បន្ន ផុងដៀងមានកសិករជាច្រើនធ្វើអេកូទេសចរណ៍ ផលិតផលទេសចរណ៍ប្រហាក់ប្រហែលគ្នា ម្ល៉ោះហើយបណ្តាលឱ្យខ្វះភាពទាក់ទាញ។ រំពឹងថា ជាមួយនឹងប្រធានបទសំខាន់នៃទិវាបុណ្យឆ្នាំនេះ ផ្នែកទេសចរណ៍នឹង ”ពិចារណាឡើងវិញអំពីទេសចរណ៍” ភូមិភាគរួមជាមួយនឹងផ្នែកទេសចរណ៍ក្រុង អាចបង្កើតបានផលិតផលទេសចរណ៍ពិសេសៗ ដើម្បីភ្ញៀវទេសចរចាប់អារម្មណ៍ ហើយមកកាន់តំបន់ឈើហូបផ្លែផុងដៀងកាន់តែញឹកញាប់ជាង៕
ហាថាញ-វិមាន