មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/09/2022 - 14:41

សិក្ខា​កាម​គំរូ​ក្នុង​ការ​អនុវត្ត​ទម្រង់​ “គ្មាន​ ៤ មាន​ ៣”

សិក្ខា​កាម​ យ័ញ​សុខ​ភីល រៀន​ថ្នាក់​ទី ១១ សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ គឺ​ជា​សមណ​សិស្ស​គំរូ​ក្នុង​ការ​អនុវត្ត​ទម្រង់​ “គ្មាន​ ៤ មាន​ ៣” ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​បណ្ណ​សរ​សើរ​។​

សិក្ខា​កាម​សុខ​ភីល ធ្វើ​បទ​បង្ហាញ​ពីទម្រង់​ “គ្មាន​ ៤ មាន​ ៣ ” ក្នុង​ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ឆ្នាំ​ ២០២២ របស់​ខេត្ត​។​

ចាប់​ពី​ថ្នាក់​ទី ៦ ដល់​ថ្នាក់​ទី ១១ សិក្ខា​កាម​ យ័ញ​សុខ​ភីល ជាប្រ​ធាន​សាលា​និង​ជា​លេខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​នៃ​គណៈ​ចង្អុល​ការ​ ទម្រង់​ “គ្មាន​ ៤ មាន​ ៣” (គ្មាន​ ៤ នោះ​គឺ​៖ គ្មាន​បាត់​ទ្រព្យ​សម្បត្តិ​ គ្មាន​បាប​គ្រោះ​សង្គម​ គ្មាន​អគ្គិ​ភ័យ​; គ្មាន​ជន​ទុច្ច​រិត​អូស​ទាញ​; មាន​ ៣ នោះ​ គឺ​៖ មាន​ស្មារតី​ភ្ញាក់​រលឹក​ចូល​រួម​ចរា​ចរណ៍ មាន​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ និង​មាន​ស្មារតី​ភ្ញាក់​រលឹក​ចំ​ពោះ​វប្ប​ធម៌​តាម​បណ្តាញ​សង្គម​) ។​ អា​ស្រ័យ​ហេតុ​នោះ​ សិក្ខា​កាម​យ័ញ​សុខ​ភីល បាន​ស្វែង​យល់​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ពោល​គឺ​ព្រះ​តេជ​ព្រះ​គុណ​ សុខ​ភីល តែង​សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ជា​និច្ច​។​ ព្រះ​តេជ​ព្រះ​គុណ​ សុខ​ភីល ពិត​ឱ្យ​ដឹង​៖  “សា​លា​រៀន​ស្ថិត​ក្នុង​បរិវេណ​វត្ត​ឃ្លាំង​មាន​ច្រក​ផ្លូវ​ជា​ច្រើន​ និង​ចំ​នួន​សមណ​សិស្ស​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន​កុះ​ករ មាន​សម្ភារៈ​ប្រើ​ប្រាស់​ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​ជា​ច្រើន​ ម្ល៉ោះ​ហើយ​ ចោរ​កម្ម​ចាប់​អា​រម្មណ៍​ណាស់​។​ ទន្ទឹម​នឹង​នោះ​ បាប​គ្រោះ​សង្គម​ គ្រឿង​ញៀន​ចូល​ទៅ​តាម​សា​លា​រៀន​ផង​ដែរ​ ដូច្នេះ​គណៈ​ចង្អុល​ការ​ និង​អា​ត្មា​ភាព​បាន​ផ្សព្វ​ផ្សាយ ឃោស​នា​សិក្ខា​កាម​ឱ្យ​ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​; ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​”។​

សិក្ខា​កាម​ យ័ញ​សុខ​ភីល ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​។​

ឆ្លង​តាម​រយៈ​នោះ​ សិក្ខា​កាម​ សុខ​ភីល តែង​ក្រើន​រំលឹក​ដល់​សិក្ខា​កាម​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ពិនិត្យ​ពិច័យ​និង​បិទ​ឧប​ករណ៍​ភ្លើង​ខណៈ​និមន្ត​ចេញ​ទៅ​ក្រៅ​; ការ​ពារ​ទ្រព្យ​សម្បត្តិ​ឯក​ជន​; មាន​វប្ប​ធម៌​ចំ​ពោះ​ការ​ចូល​រួម​បណ្តាញ​សង្គម​ ពិសេស​ ខណៈ​ចូល​រួម​វិភាគ​មិន​ត្រូវ​ប្រើ​ពាក្យ​ពេចន៍​ដែល​បណ្តាល​ឱ្យ​មាន​ប្រតិ​កម្ម​ ញុះ​ញង់​អំ​ពើ​ហិង្សា​ រើស​អើង​តំ​បន់​ភេទ​ ជន​ជាតិ​ សាសនា​ និង​មិន​បង្ខូច​កិត្តិ​យស កេរ្តិ៍​ឈ្មោះ​អ្នក​ដទៃ​។ល។​ ជា​ពិសេស​ គោ​រព​វិន័យ​សង្ឃ​ ច្បាប់​រដ្ឋ​ មិន​ត្រូវ​ឱ្យ​អង្គ​ការ​ប្រតិ​កិរិយា​អូស​ទាញ​សំ​ដៅ​ បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​។​ សិក្ខា​កាម​ សុខ​ភីល ពិត​ឱ្យ​ដឹង​បន្ថែម​៖ “អា​ត្មា​ភាព​ ព្រម​ទាំង​សិក្ខា​កាម​ក្នុង​សាលា​ បាន​ទទួល​របប​គោល​នយោ​បាយ​របស់​រដ្ឋ​គ្រប់​សព្វ​ ម្ល៉ោះ​ហើយ​ តែង​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ជា​និច្ច​។​ ម្យ៉ាង​ទៀត​ អា​ត្មា​ភាព​ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​ ដើម្បី​មាន​ចំ​ណេះ​ដឹង​ ដើម្បី​រួម​ចំ​ណែក​ជួយ​បម្រើ​ការ​ងារ​សាសនា​ ជន​ជាតិ​”។​

លោក​គ្រូ​ ឡឹម​ញឹុម នាយក​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “សិក្ខា​កាម​ យ័ញ​សុខ​ភីល ជាគំរូ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​ ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ទម្រង់​ “គ្មាន​ ៤ មាន​ ៣” ជា​ដើម​។​ ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​សកម្ម​ចូល​រួម​ចលនា​; ជា​ប្រ​ធាន​សាលា​អស់​ពី​ចិត្ត​ជួយ​មិត្ត​ភ័ក្តិ​ គោ​រព​គ្រូ​បង្រៀន​ និង​បន្ត​រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ទម្រង់​រៀន​សូត្រ​ “មិត្ត​ភ័ក្តិ​រួម​គ្នា​ជឿន​លឿន​”, “ក្រុម​រៀន​សូត្រ​ល្អ​” របស់​ថ្នាក់​ ម្ល៉ោះ​ហើយ​បាន​ជួយ​មិត្ត​ភ័ក្តិ​ដែល​រៀន​ខ្សោយ​ មាន​ភាព​ជឿន​លឿន​ក្នុង​ការ​រៀន​សូត្រ​”៕​

                                   យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ