លោកផាងថាញយ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ជូនផ្លាកនិមិត្តរូបដល់អង្គភាពនានា។
សមាគមជំរុញការសិក្សាខេត្តបាកលីវ ទើបរៀបចំកម្មវិធីទទួលការឧបត្ថម្ភមូលនិធិជំរុញការសិក្សា វ៉វ៉ាន់កៀក និងជូនអាហារូបករណ៍ កង់សិក្ខូបករណ៍ដល់សិស្សានុសិស្ស ដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រខេត្ត។ តាមរយៈនោះ កម្មវិធីបានជូនអាហារូបករណ៍ ៦០ ចំណែកដល់កូនចៅរបស់សមាជិកសាខាសមាគមជំរុញការសិក្សានៅគ្រប់ស្ថាប័ន មន្ទីរ ផ្នែកថ្នាក់ខេត្ត; ជូនអាហារូបករណ៍ ៧០០ ចំណែកនិងកង់ ២៨០ គ្រឿងដល់កូនចៅរបស់សមាជិកសមាគមជំរុញការសិក្សានៅបណ្តាស្រុក ទីរួមខេត្ត និងក្រុង ក្នុងខេត្ត ដែលមានស្ថានភាពលំបាក។ អាហារូបករណ៍មួយចំណែក ៗ តម្លៃ ១ លានដុង៕
លីធាន-ប្រែសម្រួល៖ មុនី