មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/05/2022 - 14:23

ទឹក​ចិត្ត​របស់​បង​យ័ញ​ហាយ​ដាំង

“ឱ្យ​តែ​ជួយ​បាន​អ្នក​ក្រលំ​បាក​ ទោះ​ជា​កិច្ច​ការ​តូច​តាច​ក៏​ដោយ​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​” នោះ​ជា​សម្ដី​របស់​បង​យ័ញ​ហាយ​ដាំង នៅ​អនុសង្កាត់​ ៣ សង្កាត់​ ៥ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​។​ អស់​រយៈ​ពេល​ ២០ ឆ្នាំ​បំ​ពេញ​ការ​ងារ​សប្បុរស​ធម៌​ ម៉្លោះ​ហើយ​មាមីង​ខ្មែរ​នៅ​សង្កាត់​ ៥ ស្គាល់​បង​សឹង​តែគ្រប់​គ្នា​ទាំង​អស់​។​

បង​យ័ញ​ហាយ​ដាំ​ង។​

រៀង​រាល់​ឆ្នាំ​ បង​ដាំង តែង​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ មាន​ដូច​ជា​សៀវ​ភៅ​សរ​សេរ​ សម្លៀក​បំ​ពាក់​ អង្ករ​ ប្រាក់​កាស​ជា​ដើម​ ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស​ខ្មែរ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​សង្កាត់​ ៥។​ បច្ចុប្បន្ន​ បង​ទទួល​ចិញ្ចឹម​មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​ភូមិ​ភាគ​ចំ​នួន​ ៣០ រូប​ និង​ទំ​នុក​បម្រុង​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​រាប់​រយ​នាក់​។​ រៀង​រាល់​ខែ បង​ឧបត្ថម្ភ​គ្រួ​សារ​នីមួយ​ៗ​ចំ​នួន​អង្ករ​ ១០ គីឡូ​ក្រាម​ មី ១ កេស និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំ​នួន​ទៀត​។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ បង​បាន​ចលនា​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​ទី​ទ័ល​ក្រ សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​។​ អ្នក​មីង​លីធី​តឹម នៅ​អនុសង្កាត់​ ២ ឱ្យ​ដឹង​៖ “ដោយ​ឃើញ​ខ្ញុំ​មាន​វ័យ​ចាស់​ ហើយ​ចិញ្ចឹម​ចៅ​ ២ នាក់​ទៀត​ ម្ល៉ោះ​ហើយ​ក្មួយ​ដាំង បាន​ជួយ​ឧបត្ថម្ភ​ជា​សម្លៀក​បំ​ពាក់​ សៀវ​ភៅ​សរ​សេរ​ សំ​ពៀត អង្ករ​ មី។​ល។​ ហេតុ​នោះ​គ្រួ​សារ​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ និង​គោ​រព​រាប់​អាន​ក្មួយ​ដាំង​ណាស់​។​ មាមីង​នៅ​ទីនេះ​ ចាត់​ទុក​ក្មួយ​ដាំ​ ដូច​ជា​ទេវ​តា​តែង​ជួយ​ដល់​អ្នក​ជួប​លំ​បាក​”។​ ចំ​ណែក​បង​ស្រី​លីធី​អៀង​ នៅ​អនុសង្កាត់​ ៤ ឱ្យ​ដឹង​៖ “កាល​ពី​ជំងឺ​រាត​ត្បាត​កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​ រង​ការ​បិទ​ខ្ទប់​ធ្វើ​ចត្តា​ឡីស័ក កន្លង​ពីរ​បី​ថ្ងៃ​គឺ​ប្អូន​ដាំង​មក​ដល់​ផ្ទះ​ឱ្យ​អង្ករ​ មី​កញ្ចប់​ គ្រឿង​ឧបភោគ បរិភោគ​ និង​ត្រី​សាច់ បន្លែ​បង្ការ​។​ល។​ ទើប​គ្រួ​សារ​ខ្ញុំ​ជម្នះ​បាន​នូវ​ការ​លំ​បាក​ ហេតុ​នោះ​ខ្ញុំ​ដឹង​ គុណ​គាត់​យ៉ាង​ក្រៃ​លែង​ និង​សូម​សរ​សើរ​ចំ​ពោះ​ទឹក​ចិត្ត​ស្រឡាញ់​មនុស្ស​របស់​ប្អូន​ដាំង”។​

កាល​ពី​ជំងឺ​ COVID-១៩ កន្លង​ហើយ​ បង​ដាំង ចលនា​អង្ករ​បាន​ជាង​ ៦៥ តោន​ មីចំ​នួន​ ៥៥០ កេស និង​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត​ ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​សង្កាត់​ ៥។​ ក្រៅ​ពីនោះ​ ចម្ការ​ចេក​របស់​បង​ចំ​នួន​ ៣២ កុង​ដល់​ថ្ងៃ​ប្រ​មូល​ផល បង​ក៏​បាន​កាប់​ឧបត្ថម្ភ​មាមីង​ក្រី​ក្រ និង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ភាគ​ទៀត​ផង​។​ តាម​ប្រ​សាសន៍​បង​ដាំង “សូម​” ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ ម្ល៉ោះ​ហើយ​ចំ​ពោះ​បង​ នេះ​ជាទង្វើ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​។​ បង​ដាំ​ង ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​អាន​រឿង​រ៉ាវ​ជា​ច្រើន​របស់​អ៊ំ​ និង​ប្រ​ការ​ដែល​ខ្ញុំ​ពេញចិត្ត​បំ​ផុត​ មាន​ពាក្យ​មួយ​ឃ្លា​ថា​ “គ្មាន​កិច្ច​ការ​អ្វី​លំ​បាក​ ខ្លាច​តែចិត្ត​មិន​រឹង​ប៉ឹង​។​ល។​” បញ្ជ្រាប​ពាក្យ​នេះ​ ម្ល៉ោះ​ហើយ​ផ្តើម​ពីបាទ​ដៃ​ទទេ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ខិត​ខំ​ដើរ​ធ្វើ​ការ​ឈ្នួល​ សន្សំ​សំ​ចៃ​ទិញ​ដី​និង​សង់​បាន​ផ្ទះ​សម​រម្យ​។​ ពេល​ជីវ​ភាព​បាន​ធូរ​ធារ ខ្ញុំ​ដើរ​ធ្វើ​សប្បុរស​ធម៌​ និង​ចលនា​សប្បុរស​ជន​ព្រួត​ដៃ​ជួយ​ដល់​អ្នក​ក្រ​នៅ​តំ​បន់​ជន​បទ​”។​

លោក​លីគឹម​សឿន​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ ៥ ឱ្យ​ដឹង​៖ “បង​យ័ញ​ហាយ​ដាំង បំ​ពេញ​ការ​ងារ​សប្បុរ​ធម៌​ដោយ​ស្មោះ​អស់​ពីចិត្ត​ ម្ល៉ោះ​ហើយ​មាន​កិត្យា​នុភាព​ បាន​សប្បុរស​ជន​ជឿ​ទុក​ចិត្ត​។​ ច្រើន​ឆ្នាំ​មក​នេះ​ គាត់​បាន​ជួយ​សិស្ស​ក្រលំ​បាក​ មនុស្ស​ចាស់​ គ្មាន​ទីពឹង​ អ្នក​ក្រី​ក្រ​នៅ​ភូមិ​ភាគ​រាប់​ពាន់​នាក់​ ម្ល៉ោះ​ហើយ​បាន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ស្ងើច​សរ​សើរ​។​ បង​ដាំង​គឺ​បុគ្គល​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​បុគ្គល​គំរូ​របស់​ខេត្ត​ អំ​ពី​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​”៕​

                                      យ្វី​អាញ់-វិមាន​

ចែករំលែកអត្ថបទ