09/05/2022 - 14:25

ទទួល​ស្គាល់​ចម្រៀង​អា​យ៉ៃ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ហូវយ៉ាង​ ជាបេតិ​កភ័ណ្ឌវប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​

មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ទើប​សហការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ប្រារព្ធ​ពិធី​បូក​សរុប​សមោសរ​សិល្បៈ​បណ្ដា​ជន​ជាតិ​ឆ្នាំ​ ២០២២ និង​ប្រ​កាស​ទទួល​ស្គាល់​សិល្បៈ​ប្រ​ជា​ប្រិយ​ចម្រៀង​អា​យ៉ៃ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​សា​ភៀង ស្រុក​ឡុង​មី ជាបេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។​

ចម្រៀង​អា​យ៉ៃ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។​

តាម​ប្រ​សាសន៍​លោក​ស្រី​ ហូធូ​អាញ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ចម្រៀង​អា​យ៉ៃ​របស់​ជន​ជាតិ​ខ្មែរ​ គឺ​ជាទម្រង់​សិល្បៈ​ដ៏​ពិសេស​មួយ​។​ ចម្រៀង​អា​យ៉ៃ​បាន​ទទួល​ស្គាល់​ជាបេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ គឺ​ជា​កម្លាំង​ចលករ​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​បន្ត​ការ​អភិ​រក្ស​និង​ពង្រីក​ទម្រង់​វប្ប​ធម៌​ប្រ​វេណី​នេះ​តទៅ​អនា​គត​៕​

                      យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ