នោះគឺលោកគឹមបា នៅភូមិនាលកោះ ឃុំស៊ុងឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ។ គាត់បានបរិច្ចាគដី ដំណាំរួមផ្សំ កម្លាំងពលកម្មដើម្បីកសាងផ្លូវគមនាគមន៍ជនបទ រួមចំណែកក្នុងការកសាងជនបទថ្មី។
ប្តីប្រពន្ធលោកគឹមបា បង្ហាញដីដែលគ្រួសារគាត់ បរិច្ចាគក្នុងចលនាកសាងជនបទថ្មី។
ពីមុន ផ្លូវចូលកាន់ភូមិនាលកោះជាផ្លូវដី តូចចង្អៀត ម្ល៉ោះហើយការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញរបស់មាមីងក្នុងភូមិមានការលំបាកយ៉ាងខ្លាំង បំផុតគឺនៅរដូវវស្សា។ ខណៈពេលឮភូមិភាគផ្សព្វផ្សាយអំពីការកសាងជនបទថ្មី លោកគឹមបា ក៏បានចលនាមាមីងក្នុងភូមិបរិច្ចាគដី ដើមឈើ ដំណាំរួមផ្សំ និងចូលរួមកម្លាំងពលកម្មផងដែរ ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ ដើម្បីជាគំរូឈានមុខ គ្រួសារគាត់ក៏បានបរិច្ចាគដី ៧០០ ម២ មានតម្លៃជាង ៤០០ លានដុង។
ដងផ្លូវបានពង្រីក ៣ ម៉ែត្រ មានប្រវែងជិត ១៦.០០០ ម៉ែត្រ ត្រូវបានចាក់បេតុងរាបរលូនរឹងមាំ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់មាមីង និងសិស្សានុសិស្សទៅសាលារៀន។ លោកគឹមបា ឱ្យដឹង៖ “ពេលមានគោលការណ៍កសាងផ្លូវ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីសង្គមគ្រួសារខ្ញុំ និងមាមីងក្នុងភូមិស្រុកធ្វើដំណើរទៅមកបានងាយស្រួល។ ទោះដឹងថាដីមានតម្លៃមានពិត ប៉ុន្តែខ្ញុំបានកំណត់ច្បាស់ ចង់ឱ្យភូមិភាគអភិវឌ្ឍឈានឡើង ប្រជាជនម្នាក់ៗត្រូវតែធ្វើជាគំរូ រួមកម្លាំងកាយកម្លាំងចិត្ត និងសម្ភារៈក្នុងការផ្លាស់ថ្មីមុខមាត់ជនបទ។ ខ្ញុំក៏បានចលនាប្រជាជនអប់រំកូនចៅសកម្មធ្វើនូវអំពើល្អ ជានិច្ចកាល រៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
លោក យ៉ីបភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំស៊ុងឡុក ឱ្យដឹង៖ “ភូមិនាលកោះមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ប្រជាជនក្នុងភូមិតែងសកម្មចូលរួមក្នុងការកសាងជនបទថ្មី។ ពិសេសគឺលោកគឹមបា ជាអ្នកដែលរួមវិភាគទានច្រើនបំផុត។ ការរួមវិភាគទានរបស់គាត់ បានរួមចំណែកដាស់ស្មារតីភ្ញាក់រលឹកដោយខ្លួនឯង និងរីកសាយភាយក្នុងចលនាកសាងជនបទថ្មី បំផុតគឺនៅតំបន់ជនរួមជាតិខ្មែរ។ លោក គឹមបា បានខេត្តជូនប័ណ្ណសរសើរដោយមានស្នាដៃលេចធ្លោក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
អត្ថបទ & រូបថត៖ សាហ្វៀង