មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/04/2022 - 14:32

កម្មា​ភិបាល​នារី​អស់​ពីចិត្ត​គិត​គូរ​ដល់​សមាជិក​

 

អស់​រយៈ​ពេល​ជាង​ ១២ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​សមាគម​ បង​ស្រី​ថាច់​ធីផា​ល័យ​ អនុ​ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​បាន​សមាជិក​រាប់​អាន​ជា​និច្ច​។​ ពីព្រោះ​ បង​ស្រី​តែង​អស់​ពីចិត្ត​ជួយ​សមាជិក​ចាក​ផុត​ពីភាព​ក្រី​ក្រ និង​កសាង​គ្រួ​សារ​សុភ​មង្គល​។

រយៈពេល​ជាង​ ១០ ឆ្នាំ​ធ្វើ​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ផ្នោ​កំ​បុត​ បង​ស្រី​ផា​ល័យ​ តែង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។​ ពិសេស​សម្ព័ន្ធ​យុវ​ជន​ជាជន​ជាតិ​ខ្មែរ​ បង​ស្រី​រិះ​រក​វិធី​ឧបត្ថម្ភ​ដើម្បី​សមាជិក​បាន​កៀក​ជិត​នឹង​ប្រ​ភព​ទុន​ រៀន​វិជ្ជា​ជីវៈនិង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។​ល។​ ជួយ​យុវ​ជន​លំ​នឹង​ជីវ​ភាព​។​

កាល​ពី​ឆ្នាំ​ ២០១០ បង​ស្រី​បាន​បញ្ជូន​មក​កាន់​តំ​ណែង​ជា​អនុប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំថាម​ដូង​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ ដោយ​ចរិត​ស្លូត​បូត ទ្រាំ​លំ​បាក​ អស់​ពីចិត្ត​ឧបត្ថម្ភ​នារី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង​ស្រី​ផាល័យ​កសាង​បាន​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជាច្រើន​សម​ស្រប​ ដើម្បី​បើ​ក​ពង្រីក​។​ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ថែម​ទាំង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់​ថ្នាក់​ ដើម្បី​ឆ្លៀត​ឱកាស​ប្រ​ភព​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ កម្ម​វិធី​ផ្សេង​ៗ​ គម្រោង​ក្រៅ​រដ្ឋា​ភិបាល​និង​ប្រ​ភព​ទុន​ពីមជ្ឈិម​ ឬ​សមាគម​សហព័ន្ធ​នារី​ខេត្ត​ ។​ល។​ សំ​ដៅ​ឧបត្ថម្ភ​ប្រាក់​កម្ចី​ជូន​សមាជិក​ ពិសេស​សមាជិក​ជន​ជាតិ​ខ្មែរ​។​  បង​ស្រី​តែង​លើក​ទឹក​ចិត្ត​សមាជិក​ឱ្យ​ជ្រើស​យក​ទម្រង់​ណាដែល​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ម្ល៉ោះ​ហើយ​ទម្រង់​រកស៊ី​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​ដូច​៖ ចិញ្ចឹម​គោ​ទឹក​ដោះ​ មាន់​ ពពែ​ លក់​ដូរ​ ។​ល។​ ជួយ​បង​ប្អូន​ជាច្រើន​ចាក​ផុត​ពីភាព​ក្រី​ក្រ ធ្វើ​មាន​បាន​។​

បង​ស្រី​ ថាច់​ធីផា​ល័យ​ តែង​ចុះ​មក​ជារឿយ​ៗ​លើក​ទឹក​ចិត្ត​សមាជិកា​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​

បង​ស្រី​ ឡឹម​ធីធ្វី នៅ​ភូមិ​ផ្នោ​កំ​បុត​ ឱ្យ​ដឹង​៖ “បង​ស្រី​ផា​ល័យ​ តែង​អស់​ពីចិត្ត​ជួយ​សមាជិក​ខ្មែរ​។​ អា​ស្រ័យ​ដោយ​បាន​គាត់​ ទើប​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារដូច​សព្វ​ថ្ងៃ​។​ ឃើញ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក្រ ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ បង​ស្រី​បាន​ផ្តល់​ពិគ្រោះ​ជួយ​ឱ្យ​ខ្ញុំ​បុល​ដើម​ទុន​ ៥០ លាន​ដុង​និង​ណែនាំ​ឱ្យ​ដាំ​ដំណាំ​រួម​ផ្សំ​ លក់​ដូរ​បន្លែ​នៅ​ផ្សារ​សុក​ត្រាំង​។​ ជឿ​តាម​បង​ស្រី​ផា​ល័យ​ ទើប​ខ្ញុំ​រកស៊ី​មាន​ប្រ​សិទ្ធ​ភាព​ ប្រិត​សំ​ចៃ​ទិញ​បាន​ដី​បង្ក​បង្កើន​ផល សង់​បាន​ផ្ទះ​ឥដ្ឋ​រឹង​មាំ”។​ បង​ស្រី​ត្រឹង​ធីង៉ុក​ហឿង សមាជិក​នៅ​ភូមិ​កឹង​យើ ១ ឱ្យ​ដឹង​៖ “កូន​ៗ​ខ្ញុំ​តែង​បាន​បង​ស្រី​ផាល័យ​ ជំរុញ​ទឹក​ចិត្ត​ឱ្យ​ទៅ​រៀន​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។​ រីឯ​ខ្ញុំ​ដោយ​បាន​ឧបត្ថម្ភ​បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​ចិញ្ចឹម​គោ ចិញ្ចឹម​មាន់​ ទា។​ល។​ ទើប​គ្រួ​សារ​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ។​ បង​ស្រី​ផាល័យ​ តែង​អស់​ពីចិត្ត​ឧបត្ថម្ភ​និង​ជា​បង្អែក​ស្មារតី​សម្រាប់​សមាជិក​ខ្មែរ​ផង​”។​

ស្តាប់​មតិ​យោបល់​ចែក​រំលែក​ ជំរុញ​លើក​ទឹក​ចិត្ត​រួម​គ្នា​ឆ្លង​កាត់​ការ​លំ​បាក​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុខ​ដុម​រមនា សុភ​មង្គល​ នោះ​គឺ​ជា​គន្លឹះ​ធ្វើ​ឱ្យ​បង​ស្រី​ផាល័យ​ បាន​បង​ប្អូន​ទុក​ចិត្ត​។​ បង​ស្រី​តែង​អា​ទិភាព​ឧបត្ថម្ភ​សមាជិក​ខ្មែរ​ក្រី​ក្រដោយ​អស់​ពីចិត្ត​ជាមួយ​នឹង​ភារ​កិច្ច​របស់​ខ្លួន​។​ បង​ស្រី​ផាល័យ​ ឱ្យ​ដឹង​៖ “កិច្ច​ការ​នារី​ មាន​កិច្ច​ការ​ជាច្រើន​គ្មាន​ឈ្មោះ​នោះ​ទេ តែហត់​នឿយ​ណាស់​ ត្រូវ​ធ្វើ​ឱ្យ​ហើយ​ការ​ងារ​ដោយ​មិន​គិត​ពីម៉ោង​នោះ​ទេ ប៉ុន្តែ​ក្តី​រីក​រាយ​ធំ​បំ​ផុត​របស់​ខ្ញុំ​គឺ​ បាន​ឧបត្ថម្ភ​ខណៈ​ដែល​បង​ប្អូន​ត្រូវ​ការ​។​ ម្យ៉ាង​ទៀត​ ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែស្រ​ឡាញ់​អា​ជីព​ ពីព្រោះ​បង​ប្អូន​សមាជិក​ខ្មែរ​តែង​មាន​អធ្យា​ស្រ័យ​ ចែក​រំលែក​រាប់​អាន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​”។​

ដោយ​យក​ក្តី​រីក​រាយ​ ទំ​នុក​ចិត្ត​របស់​សមាជិក​ ធ្វើ​ជា​កម្លាំង​ចលករ​ ម្ល៉ោះ​ហើយ​ធ្វើ​ឱ្យ​បង​ស្រី​ផាល័យ​ ឆ្លង​កាត់​ការ​លំ​បាក​ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ អា​ស្រ័យ​ហេតុ​នោះ​ បង​ស្រី​ទទួល​បាន​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ និង​សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​សុក​ត្រាំង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​៕


​                          យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ