បងង៉ោថាញ់ឡៀង (អ៊ុកភូន) លេខាសាខាបក្សភូមិផ្នោរត្រប់ ឃុំឡុងថើយ ស្រុកទីវកឹង ខេត្តត្រាវិញ។ បងស្ម័គ្រចិត្តបរិច្ចាគដីជាង ១.០០០ ម៉ែត្រការ៉េ សង់ទីស្នាក់ការភូមិផ្នោរត្រប់ និងធ្វើផ្លូវជនបទថ្មី។
បងង៉ោថាញ់ឡៀង (ខាងស្តាំ) កំពុងពិភាក្សាការងារជាមួយបងត្រឹងវ៉ាន់ហាញ់។
សមមិត្ត ត្រឹងវ៉ាន់ហាញ់ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងថើយ ឱ្យដឹង៖ “រយៈពេលកន្លង ការរៀនសូត្រ និងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ នៅឃុំឡុងថើយ ត្រូវបានផ្សព្វផ្សាយស៊ីជម្រៅទូលំទូលាយ ម៉្លោះហើយមានកម្មាភិបាលនិងប្រជាជនជាច្រើនចូលរួមគាំទ្រ។ ក្នុងនោះ មានសមមិត្ត ង៉ោថាញ់ឡៀង ជាមួយនឹងការស្ម័គ្រចិត្តបរិច្ចាគដី ទ្រព្យសម្បត្តិ កម្លាំងពលកម្មដើម្បីធ្វើផ្លូវ និងអនុវត្តសុខុមាលភាពសង្គម។ ការរួមវិភាគទានរបស់សមមិត្ត បានបំផុសស្មារតីភ្ញាក់រលឹក រីកសាយភាយយ៉ាងសកម្មក្នុងការចលនាកសាងជនបទថ្មី ពិសេស គឺនៅតំបន់ជនរួមជាតិខ្មែរ។ សមមិត្តបានខេត្តជូនប័ណ្ណសរសើរអំពីស្នាដៃលេចធ្លោក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
បងង៉ោថាញ់ឡៀង ឱ្យដឹង៖ “ជាមួយនឹងតួនាទីលេខាសាខាបក្ស យើងត្រូវធ្វើជាគំរូឈានមុខ។ កាលបើមាមីងមើលឃើញនិងយល់ពីទង្វើរបស់យើង មាមីងនឹងមានគំនិតវិជ្ជមាន។ ទោះបីដឹងថាដីមានតម្លៃ ប៉ុន្តែចំពោះខ្ញុំចង់បានភូមិរីកចម្រើន ប្រជាជនគ្រប់រូបធ្វើជាគំរូ។ ដូច្នេះ ខ្ញុំស្ម័គ្រចិត្តបរិច្ចាគដីជាង ១.០០០ ម៉ែត្រការ៉េដើម្បីកសាងសំណង់បម្រើជីវភាពប្រជាជន ដូច៖ ទីស្នាក់ការភូមិ ធ្វើផ្លូវគមនាគមន៍និងជីកស្តារធារាសាស្រ្ត...” ។
ដងផ្លូវអាស្រ័យបងង៉ោថាញ់ឡៀងបរិច្ចាគដី បម្រុងនឹងបង្កើនកម្រិត។
មិនត្រឹមតែបរិច្ចាគដី ជួយគ្រួសារក្រីក្រក្នុងភូមិប៉ុណ្ណោះទេ បងឡៀងនៅទាំងខ្នះខ្នែងចលនាប្រជាជនបរិច្ចាគដី ដើមឈើ ដំណាំ កម្លាំងពលកម្ម ប្រាក់កាស។ល។ ដើម្បីកសាងសំណង់ជនបទ។ អាស្រ័យហេតុនេះ ដងប្រឡាយ ដែលប៉ះពាល់ផលប្រយោជន៍របស់ប្រជាជនជាង ៦០ គ្រួសារ ត្រូវបានដំណើរការយ៉ាងរលូន ។ ក្រៅពីនោះ បងឡៀង ថែមទាំងចលនាគ្រួសារនិងសប្បុរសជនក្នុងនិងក្រៅភូមិភាគ ឧបត្ថម្ភអំណោយ ៥០០ ចំណែកដល់សិស្សក្រីក្រ គ្រួសារក្រ គ្រួសារកៀកបន្ទាត់ក្រក្នុងឃុំ គិតជាតម្លៃទឹកប្រាក់ជាង ៥០ លានដុង។ ឆ្លងតាមរយៈនោះ បានរួមចំណែជាមួយភូមិភាគ អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម កសាងជនបទថ្មី៕
សឺនម៉ាល័យ-មុនី