នៅតាមភូមិស្រុកជាច្រើននៃតំបន់វាលរាបទន្លេគឺវឡុង ជនរួមជាតិខ្មែររស់នៅចម្រុះគ្នានឹងជនជាតិកិញ ម៉្លោះហើយភាពចម្រុះពណ៌នៃវប្បធម៌កាន់តែបង្ហាញច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។
រៀបចំអាហារពេលព្រឹកជូនមាមីង (រូបថតកាលមិនទាន់មានជំងឺ COVID-១៩)។
ពូត្រឹងត្រុងក្វាញ់ នៅភូមិឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ “ឆ្នាំនេះ ខេត្តគៀងយ៉ាង មិនរៀបចំពិធីបុណ្យអកអំបុក ដូច្នេះក៏គ្មានពិធីប្រឡងបណ្ដែតប្រទីបដែរ។ គួរឱ្យសោកស្តាយ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នពីព្រោះជំងឺ COVID-១៩ មានភាពស្មុគស្មាញ”។ បន្ទាប់មកគាត់រៀបរាប់ជាហូរហែអំពីពានរង្វាន់ដែលវត្តអូរជុំវង្សាអំពាជវែងចាស់ ទទួលបាននៅពេលចូលរួមប្រឡងធ្វើប្រទីបប៉ុន្មានឆ្នាំមុន។ បងង្វៀងត្រុងទឿង បុគ្គលិកមជ្ឈមណ្ឌលវប្បធម៌ស្រុកហ្គក្វាវ ផ្តល់ព័ត៌មាន៖ “ពូក្វាញ់គាត់មិនមែនជាជនជាតិខ្មែរទេ ប៉ុន្តែឱ្យតែមានបុណ្យទានអ្វីគឺគាត់តែងស្ម័គ្រចិត្តចូលរួមសកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទាំងអស់។ កាលធ្វើការនៅការិយាល័យជនជាតិស្រុក ខ្ញុំទៅជួបគាត់ជាច្រើនលើកនៅវត្តអូរជុំវង្សាអំពាជវែងចាស់ ដោយបានព្រះចៅអធិការវត្តឧទ្ទេសនាមពីគាត់ ទើបខ្ញុំដឹងរឿងនេះ”។
ជួរដើមអង្គាសីលរបស់បងលីវថា រៀបនឹងចេញផ្កា។
មានល្វែងដាក់តាំងចំនួន ៣ តែងមានវត្ត មាននៅមហោស្រពវប្បធម៌ខ្មែរខេត្តគៀងយ៉ាង ដែលរៀបចំឡើងនៅស្រុកហ្គក្វាវ។ នោះគឺ ល្វែងភេសជ្ជៈ ថ្នាំពេទ្យ អាហារឥតគិតថ្លៃ។ បងស្រីថាយធីញ៉ាង អ្នកស្ម័គ្រចិត្តចាត់ចែងទឹកភេសជ្ជៈឥតគិតថ្លៃជូនមាមីង ឱ្យដឹង៖ “មកមើលប្រណាំងទូក-ងជាច្រើនលើក ខ្ញុំសង្កេតឃើញមាមីងមកពីឆ្ងាយនៅលេងកម្សាន្តដល់ចប់បុណ្យអុំទូក។ ដោយសារស្ថានភាពសេដ្ឋកិច្ច ពួកគាត់ក៏ស្នាក់នៅក្នុងទូកកាណូត ទូកវ៉ឡាយ។ល។ ដូច្នេះយើងខ្ញុំបានចលនារួមវិភាគទានដើម្បីជួយឧបត្ថម្ភមាមីង។ បើគ្មានអ្នកជួយគាំទ្រដោយអស់ពីចិត្តដូចពួកគាត់នឹងបាត់ភាពសប្បាយ”។ ក្នុងអំឡុងពេល ៥ ថ្ងៃចូលរួមពិធីបុណ្យអុំទូក គង់មានអ្នកឈឺក្បាល ផ្តាសាយ និងជំងឺទូទៅជាពុំខាន ដូច្នេះ គណៈកម្មការចាត់តាំងផ្តើមគំនិតចែកថ្នាំដល់មាមីង។ មិនដូចចែកភេសជ្ជៈនិងអាហារទេ អ្នកចែកថ្នាំពេទ្យត្រូវមានជំនាញក្នុងការពិនិត្យជំងឺ ចេញវេជ្ជបញ្ជានិងចែកថ្នាំនៅនឹងកន្លែង។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ក្រុមចែកថ្នាំមានវេជ្ជបណ្ឌិតស្ម័គ្រចិត្តចូលរួមរាប់សិបនាក់។ ក្នុងនោះ មានជនជាតិ កិញ ចិនជាច្រើននាក់កំពុងធ្វើការនៅមូលដ្ឋានសុខាភិបាលលើភូមិសាស្រ្ត”។
ភាពចម្រុះពណ៌នៃវប្បធម៌បង្ហាញច្បាស់ពីការយកចិត្តទុកដាក់ ជួយអភិរក្សលក្ខណៈវប្បធម៌ ប្រពៃណី។ ម៉្យាងវិញទៀត ក៏ជាទម្លាប់និងទង្វើសាមញ្ញ។ បងស្រីសើុងធីហាញ់ នៅភូមិឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ឱ្យដឹង៖ “ដើមអង្គាសីលនេះ ខ្ញុំដាំតាំងពីតូច។ ឆ្នាំណា ខ្ញុំក៏បេះស្លឹក ស្រោចទឹកដាក់ជីឱ្យចេញផ្កាដើម្បីទទួលបុណ្យចូលឆ្នាំវៀតណាមដែរ”។ ដូចគ្នានឹងបងស្រីហាញ់ដែរ បងលីវថា នៅទីប្រជុំជនថើយឡាយ ស្រុកថើយឡាយ ក្រុងកឹងធើ តែងឆ្លៀតពេលថែទាំជួរផ្កាអង្គាសីលនៅខាងមុខផ្ទះ ញុាំងឱ្យផ្ការីកស្រុះនៅពេលនិទាឃរដូវមកដល់៕
ហាថាញ-មុនី