មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/10/2021 - 07:20

សិប្ប​ករ​អស់​ពីចិត្ត​នឹង​វប្ប​ធម៌​ជន​ជាតិ​

សិប្ប​ករ​ចូវ​អូន​ នៅ​សង្កាត់​៤ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ ល្បី​ឈ្មោះ​ជាគ្រូ​បង្រៀន​ អ្នក​កាសែត​ និង​ជា​អា​ចារ្យ​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិរក្ស​ភាសា​ អក្សរ​សាស្រ្ត​ និង​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

សិប្ប​ករចូវ​អូន​ដឹក​នាំ​ប្រារព្ធ​ពិធី​សំ​ពះ​ព្រះ​ខែ។​

តាមប្រ​សាសន៍​សិប្ប​ករចូវ​អូន​  លោក​ធ្លាប់​បាន​បួស​រៀន​។​ ឆ្នាំ​ ១៩៦៤ លោក​បាន​ទៅ​រៀន​នៅ​សាលា​បាលី​ជាន់​ខ្ពស់​ប្រ​ទេស​កម្ពុជា​។​ ក្នុង​រយៈ​ពេល​នោះ​ លោក​បាន​ចូល​រួម​បង្ហាត់​បង្រៀន​ភាសា​បាលី​ អក្សរ​ខ្មែរ​តាម​នានា​វត្ដ​នៅ​ប្រ​ទេស​កម្ពុជា​។​ ឆ្នាំ​ ១៩៧០ លោក​ក៏​វិល​ត្រ​ឡប់​មក​ប្រ​ទេស​ ហើយ​បន្ត​ការ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ ភាសា​បាលី​ថ្នាក់​ពុទ្ធិ​កសិក្សា​នៅ​វត្ត​ប្រាសាទ​គង់​ វត្ត​បាយ​ឆៅ​ ស្រុក​មីស្វៀង​ និង​វត្ត​មួយ​ចំ​នួន​ឯទៀត​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ ឆ្នាំ​ ១៩៧៥ លោក​ចូល​រួម​រៀប​រៀង​ទស្សនា​វដ្ដីវប្ប​ធម៌​សិល្បៈ​ខ្មែរ​ចំ​ណុះ​មន្ទីរ​វប្ប​ធម៌​ឃោ​សនា​ការ​ខេត្ត​ហូវ​យ៉ាង​។​ ឆ្នាំ​ ១៩៩២ ក្រោយ​ពីចែក​ខេត្ត​ លោក​ធ្វើ​គណៈ​រៀប​រៀង​ ទស្សនា​វដ្ដី​វប្ប​ធម៌​សិល្បៈ​ខ្មែរ​ចំ​ណុះ​មន្ទីរ​វប្ប​ធម៌​ឃោស​នាការ​ខេត្ត​សុក​ត្រាំង​។​ ឆ្នាំ​ ២០០២ ទស្សនា​វដ្ដី​បាន​រួម​បញ្ជូល​ជា​មួយ​កាសែត​សុក​ត្រាំង​ ហើយ​ប្ដូរ​ឈ្មោះ​ជា​កាសែត​ខ្មែរ​សុក​ត្រាំង​ លោក​ទទួល​បន្ទុក​ជា​ប្រ​ធាន​ការិ​យាល័យ​រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ២០០៥។​

សិប្ប​ករចូវ​អូន​ (ឈរ​ទី ២ រាប់​ពីឆ្វេង​) ទទួល​កិត្តិ​នាម​សិប្ប​ករឆ្នើម​។​

មិន​ត្រឹម​ជា​អ្នក​កាសែត​ លោក​ចូវ​អូន​ ថែម​ទាំង​បង្ហាត់​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ អស់​រយៈ​ពេល​ ១៨ ឆ្នាំ​ទៀត​ផង​។​ ចាប់​ពីឆ្នាំ​ ២០០៧ មក​ទល់​ឥឡូ​វ លោក​បង្ហាត់​បង្រៀន​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ រួម​មា​ន ៣ វិញ្ញា​សាគឺ​ អក្សរ​សាស្រ្ត​ខ្មែរ​ អរិយ​ធម៌​ខ្មែរ​ និង​ភាសា​សំ​ស្រ្កឹត។​ សិប្ប​ករ​ចូវ​អូន​ បាន​ចែក​រំលែក​៖ "ក្រៅ​ពីធ្វើ​គ្រូ​បង្រៀន​ ធ្វើ​កាសែត​ ខ្ញុំ​ថែម​ទាំង​ចូល​ចិត្ត​តែង​និពន្ធ​ សិក្សា​ស្រាវ​ជ្រាវ​វណ្ណ​កម្ម​កំ​ណាព្យ​ និង​អត្ថ​បទ​ពាក្យ​រាយ​ជាច្រើន​ ចុះ​ផ្សាយ​លើ​កាសែត​ខ្មែរ​ និង​ចូល​រួម​បោះ​ពុម្ព​សៀវ​ភៅ​ ៤ ក្បាល​ដែល​មាន​ខ្លឹម​សារ​លើក​សរ​សើរ​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ​ និង​អ៊ំ​ហូ។​ ខ្ញុំ​ថែម​ទាំង​បាន​មាមីង​ខ្មែរ​អញ្ជើញ​ទៅ​ធ្វើ​អា​ចារ្យ​ក្នុង​ពិធី​មង្គល​ផ្សេង​ៗ​ មាន​ដូច​៖ បុណ្យ​ចម្រើន​ព្រះ​ជន្ម អា​ពាហ៍​ពិពាហ៍​ បុណ្យ​ទាន​ផ្សេង​ៗ​ទៀត​"។​ ក្រៅ​ពីនោះ​ រៀង​រាល់​ឆ្នាំ​ ការ​សម្តែង​ បង្ហាញ​ពិធី​អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ង​ខេត្ត​ លោក​ចូវ​អូន​ គឺ​ជាអា​ចារ្យ​ដឹក​នាំ​ប្រារព្ធ​ពិធី​នេះ​។​

សិប្ប​ករចូវ​អូន​ ធ្លាប់​ទទួល​បាន​មេ​ដាយ​អនុ​ស្សាវ​រីយ៍​ បណ្ណ​សរ​សើរ​ជាច្រើន​របស់​ក្រសួង​ ផ្នែក​មជ្ឈិម​និង​ខេត្ត​ ចំ​ពោះ​ការ​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​។​ ឆ្នាំ​ ២០១៩ លោក​មាន​កិត្តិ​យស បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​កិត្តិយសសិប្ប​ករឆ្នើម​ ដោយ​មាន​ស្នាដៃ​ក្នុង​ការ​អភិរក្ស​ភាសា​ អក្សរ​សាស្រ្ត​ ពិធី​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​របស់​ជន​ជាតិ​។​ សព្វ​ថ្ងៃ​ ខេត្ត​សុក​ត្រាំង​ បាន​សម្រេច​សំ​ណុំ​បែប​បទ​ ដើម្បី​ស្នើ​ជូន​កិត្តិនាម​សិប្ប​ករ​ប្រ​ជា​ជន​ ក្នុង​វិស័យ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ជូន​លោក​ចូវ​អូន​ផង​ដែរ​៕​

យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ