26/07/2021 - 08:41

ដំណាក់​សុខា​ភិបាល​ឃុំ​ភូកឹង​ ខិត​ខំ​បង្ការ​ប្រ​ឆាំង​ជំងឺ​COVID - ១៩

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ក្នុង​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ និង​រៀប​ចំ​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​សព្វ​គ្រប់​ ម៉្លោះ​ហើយ​ដំណាក់​សុខា​ភិបាល​ឃុំ​ភូ​កឹង​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ​។​

កម្មា​ភិបាល​ពេទ្យ​នៃ​ដំណាក់​សុខា​ភិបាល​ឃុំ​ភូកឹង​ កំ​ពុង​ធ្វើ​តេស្ត​រហ័ស​ SARSr-CoV-2 ដល់​ប្រ​ជា​ជន​មក​ពី​តំ​បន់​មាន​ជំងឺ​ឆ្លង​ចូល​មក​ភូមិ​ភាគ​។​

ដំណាក់​សុខា​ភិបាល​ឃុំ​ភូកឹង​ មាន​បុគ្គ​លិក​ចំ​នួន​ ៤ នាក់​ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ម្នាក់​ គ្រូ​ពេទ្យ​ម្នាក់​ សម្ភព​ម្នាក់​និង​ឱសថ​ការី​ម្នាក់​។​ ក្នុង​ឃុំ​មាន​ ៨ ភូមិ​ សុទ្ធ​តែ​មាន​សហ​ការី​សុខា​ភិបាល​ សហ​ការ​ជា​មួយ​នឹង​កម្មា​ភិបាល​ពេទ្យ​នៅ​ដំណាក់​សុខា​ភិបាល​ ដើម្បី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល​។​ គិត​ពី​ដើម​ឆ្នាំ​ ២០២១ មក​ទល់​បច្ចុប្បន្ន​ ដំណាក់​សុខា​ភិបាល​បាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ១០៦ លើក​នាក់​ ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំ​ណត់​ឱ្យ​កុមារ​ឋិត​ក្នុង​កម្រិត​អា​យុ​បាន​ ៤៨២ នាក់​ សម្រេច​ ៥១,២៥%។​ អនុ​ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ភូកឹង​ វេជ្ជ​បណ្ឌិត​ ង្វៀង​ធី​ត្រុក​លិន ឱ្យ​ដឹង​៖ “ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ យើង​ខ្ញុំ​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​អំ​ពី​វិធី​បង្ការ​ ទប់​ស្កាត់​ជំងឺ​ពង​ដៃ​ ជើង​ មាត់​ លើ​កុមារ​ ណែនាំ​ប្រ​ជា​ជន​រក្សា​អនា​ម័យ​រួម​ ហូប​ឆ្អិន ផឹកឆ្អិន​។​ល។​ ដំណាក់​ក៏​យក​សំ​ណាក​ធ្វើ​តេស្ត​រហ័ស​ SARSr - CoV-2 ដល់​ប្រ​ជា​ជន​មក​ពី​តំ​បន់​មាន​ជំងឺ​ឆ្លង​ចូល​មក​ភូមិ​ភាគ​។​ ពិសេស​ កង​ជួរ​កម្មា​ភិបាល​ពេទ្យ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អំ​ពីវិធី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ តែង​រំលឹក​ប្រ​ជា​ជន​អនុ​វត្ត​ឱ្យ​បាន​ល្អ​សារ​ ៥K”។​

បង​ថាច់​ឡឹប​ នៅ​ភូមិ​ស្វាយ​មីង​ ឃុំ​ភូកឹង​ ឱ្យ​ដឹង​៖ “ខ្ញុំ​មក​ពិនិត្យ​ជំងឺ​នៅ​ដំណាក់​សុខា​ភិបាល​ឃុំ​ សង្កេត​ឃើញ​កម្មា​ភិបាល​ពេទ្យ​អស់​ពីចិត្ត​ពីថ្លើម​ជា​មួយ​អ្នក​ជំងឺ​ ដូច្នេះ​ខ្ញុំ​ពេញ​ចិត្ត​ណាស់​។​ ជា​ពិ​សេស​ ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​តែង​ធ្វើ​ការ​ណែនាំ​អនុ​វត្ត​សារ​ ៥K ដើម្បី​បញ្ច្រៀស​ការ​រាល​ដាល​”។​

វេជ្ជ​បណ្ឌិត​ ង្វៀង​ធីត្រុក​លិន បញ្ជាក់​ ក្រៅ​ពី​ការ​អនុ​វត្ត​ភារ​កិច្ច​មុខ​ជំនាញ​ កម្មា​ភិបាល​ពេទ្យ​នៃ​ដំណាក់​សុខា​ភិបាល​ឃុំ​ តែង​លើក​ទឹក​ចិត្ត​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុ​វត្ត​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩៕​

                                  សឺន​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ