ក្នុងកិច្ចប្រជុំបណ្តុះបណ្តាលប្រភពធនធានមនុស្សផ្នែកសុខាភិបាលបើកទូលាយ ដែលសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ ទើបរៀបចំឡើងថ្មីៗនេះ រឿងប្រភពកម្លាំងនៃវិស័យដ៏សំខាន់នេះ ត្រូវបានលើកឡើងសាជាថ្មី ដើម្បីស្វែងរកដំណោះស្រាយដល់ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង។
និស្សិតសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ កំពុងអនុវត្តជាក់ស្ដែងនៅមន្ទីរពេទ្យសាលា។
យោងតាមរបាយការណ៍សាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ដំណាក់កាល ២០០៨-២០២០ របស់ខេត្ត ក្រុងទាំងនៅតំបន់វាលរាបទន្លេគឺវឡុង សម្រេចប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ រួមចំណែកបង្កើនអត្រាវេជ្ជបណ្ឌិត ឱសថបណ្ឌិតលើមួយម៉ឺនប្រជាជន។ ឆ្នាំ ២០០៨ ទូទាំងតំបន់មានវេជ្ជបណ្ឌិត ៤,៨១ លើមួយម៉ឺនប្រជាជន និងឱសថបណ្ឌិត ០,២១ លើមួយម៉ឺនប្រជាជនដល់ឆ្នាំ២០២០ មានវេជ្ជបណ្ឌិត ៩,៥២ និងឱសថបណ្ឌិត ២,១៦ លើមួយម៉ឺនប្រជាជន។ ក្នុងនោះ កឹងធើមានអត្រាខ្ពស់បំផុត ដោយមានវេជ្ជបណ្ឌិត ១៥,៨៥ និងឱសថបណ្ឌិត ៤,០៩ លើមួយម៉ឺនប្រជាជន។ ផែនការបណ្តុះបណ្តាលធនធានមនុស្សដំណាក់កាល២០២០-២០៣០ តាមការគ្រោងទុកដល់ឆ្នាំ ២០២៥ អត្រានេះរបស់តំបន់កើនឡើងជាលំដាប់ គឺ ១១,៧៥ និង ២,២៤។
នៅក្នុងកិច្ចប្រជុំសាស្រ្តាចារ្យរង បណ្ឌិតត្រឹងវៀតអាង ប្រធានការិយាល័យបណ្តុះបណ្តាលមហាវិទ្យាល័យនៃសាកលវិទ្យាល័យឱសថសាស្រ្តកឹងធើ ផ្តល់ព័ត៌មាន៖ “សរុបភាគកម្រិតជម្រើសសិស្សឆ្នាំ ២០២១ របស់សាលាគឺ ១.៩២០ នាក់ ក្នុងនោះ ភាគកម្រិតសម្រាប់ប្រព័ន្ធសិក្សាបន្តមហាវិទ្យាល័យចំនួន ៣២០ នាក់។ សាលាបើកមុខជំនាញថ្មី ២ មុខវិជ្ជាកម្រិតមហាវិទ្យាល័យ គឺសម្ភពនិងបច្ចេកទេសរូបភាពឱសថសាស្រ្ត។ សាលានៅតែរក្សារូបភាពជម្រើសសិស្សទូទៅនិងតាមអាសយដ្ឋានប្រើប្រាស់ឬហៅថា បណ្តុះបណ្តាលតាមការ ”ដាក់ពាក្យ” ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រភពធនធានមនុស្សផ្នែកសុខាភិបាល ពិសេសគឺ វិស័យវេជ្ជសាស្រ្តបម្រើមុខជំនាញកម្រ”។ យោងតាមប្រសាសន៍សាស្រ្តាចារ្យរង បណ្ឌិតត្រឹងវៀតអាង ចំណុចថ្មីឆ្នាំនេះ គឺដើម្បីបានពិនិត្យជម្រើសចូលរៀនវិជ្ជាពេទ្យមុខជំនាញកម្រ បេក្ខសិស្សត្រូវចុះឈ្មោះ គោលបំណងរៀនផ្នែកនេះ គណៈកម្មាធិការប្រជាជនខេត្ត ក្រុងមានកិច្ចសន្យាបញ្ជូនទៅបណ្តុះបណ្តាល ទន្ទឹមនឹងនោះ បេក្ខសិស្សគ្រប់លក្ខណៈជាប់ជម្រើសតាមកំណត់។ ករណីបេក្ខសិស្សជាប់ជម្រើសនៅផ្នែកណាមួយរបស់សាលា នឹងមិនបានពិនិត្យជម្រើសបណ្តុះបណ្តាលតាមរូបភាព ”ដាក់ពាក្យ”ឡើយ។
បញ្ហាមួយដែលបណ្តាលឱ្យថ្នាក់ដឹកនាំផ្នែកសុខាភិបាលខេត្ត ក្រុងខ្វល់ខ្វាយ នោះគឺស្ថានភាពខ្វះប្រភពជម្រើស ដែលគ្រប់លក្ខណៈសម្បត្តិចូលរៀន។ ម្យ៉ាងវិញទៀត ក្នុងបរិការណ៍ភូមិភាគខ្វះប្រភពបុគ្គលិកពេទ្យមានកម្រិតវិជ្ជាខ្ពស់ បម្រើការងារ ការរក្សាអ្នកដែលបានបណ្តុះបណ្តាលបន្ទាប់ពីបានបម្រើការងារតាមកិច្ចសន្យា ដើម្បីពួកគេបម្រើការងារយូរអង្វែងកាន់តែពិបាកថែមទៀត។ ព្រោះហេតុនេះ កិច្ចប្រជុំក៏បានឯកភាព ទន្ទឹមនឹងឧបត្ថម្ភគោលនយោបាយដល់អ្នកសិក្សា ទាក់ទាញបញ្ញវន្ត បង្កតុល្យភាពក្នុងមុខជំនាញបណ្តុះបណ្តាល។ល។ ផ្នែកសុខាភិបាលភូមិភាគនានា ក៏គប្បីបង្កបរិស្ថានធ្វើការជំនាញ ដើម្បីកងជួរមានលក្ខណៈរៀនសូត្រ បង្កើនចំណេះដឹងវិជ្ជាជីវៈ និងផ្សារភ្ជាប់ការងារជាយូរអង្វែង៕
ប៊ិតង៉ុក-មុនី