19/04/2021 - 16:06

ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ពង្រីក​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

លោក​ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​។

រយៈ​ពេល​កន្លង​ ខេត្ត​អាង​យ៉ាង​ បាន​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ ដើម្បី​គិត​គូរ​ជីវ​ភាព​សម្ភារ​ៈ ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ផ្ដើម​ពី​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​អាង​យ៉ាង​ មាន​ជំ​ហាន​វិវឌ្ឍន៍​យ៉ាង​សកម្ម​។​

លោក​ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ អាង​យ៉ាង​ ឱ្យ​ដឹង​៖

- គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ផ្ដុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​យ៉ាង​ដិត​ដល់​។​ រាល់​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​ដិត​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ដូច​ជា​៖ ជំ​នួយ​ទុន​ផលិត​កម្ម​ វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ (បណ្ដុំ​ប្រ​ជា​ជន​តាំង​ ទីលំ​នៅ​ លំ​នៅ​ឋាន​ ទឹក​ស្អាត​ អគ្គិ​សនី​ ផ្លូវ​ថ្នល់​ សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ជា​ដើម​) បាន​អនុវត្ត​ព្រម​ៗ​គ្នា​។​ ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ និង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ផ្លូវ​ថ្នល់​សំ​ខាន់​ៗ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ចាក់​បេ​តុង​ កៅ​ស៊ូ​យ៉ាង​រឹង​មាំ រួម​ចំ​ណែក​ក្នុង​ការ​រៀប​ចំ​ការ​ផលិត​ឡើង​វិញ​ បង្កើត​ការ​ងារ​ធ្វើ​ កែ​លម្អ​ជីវ​ភាព​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ​។​

* សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​ ប៉ុន្តែ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​នៅ​អាង​យ៉ាង​ នៅ​តែ​ជួប​ការ​លំ​បាក​។​ តើ​លោក​មាន​យោ​បល់​យ៉ាង​ណា​អំ​ពី​បញ្ហា​នេះ​? បាទ​!

 ​​ ផ្លូវ​គមនា​គមន៍​នៅ​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​។

- តាម​ភាព​ជាក់​ស្ដែង​ត្រូវ​ទទួល​ស្គាល់​ថា​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ទោះ​បី​មាន​ការ​រីក​ចម្រើន​ កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ ប៉ុន្តែ​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខ្ពស់​។​ កាល​ពី​ដើម​ឆ្នាំ​ ២០២០ ទូទាំង​ខេត្ត​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រប្រ​មាណ ​២.៤៥០ គ្រួ​សារ​ ស្រូប​អត្រា​៩%នៃ​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ ថយ​ចុះ​២,៧២% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩ ចំ​នួន​គ្រួ​សារ​បាន​ចាក​ផុត​ភាព​ក្រី​ក្រ ប្រ​ហែល​៧៣០គ្រួ​សារ​។​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​កៀក​បន្ទាត់​ក្រ​ជាង​ ១.៧០០ គ្រួ​សារ​ ស្រូប​អត្រា​ ៦,២៣% នៃ​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​។​ អត្រា​គ្រួ​សារ​ចាក​ផុត​ភាព​ក្រី​ក្រ រៀង​រាល់​ឆ្នាំ​តែង​សម្រេច​តាម​ភាគ​កម្រិត​នៃ​ផែន​ការ​ដាក់​ចេញ​ ប៉ុន្តែ​ចំ​នួន​គ្រួ​សារ​ដែល​ធ្លាក់​ខ្លួន​ក្រឡើង​វិញ​នៅ​តែ​មាន​ចំ​នួន​គ្រួ​សារ​ដែល​ចាក​ផុត​ភាព​ក្រី​ក្រ ភាគ​ច្រើន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ប្រ​កៀក​បន្ទាត់​ក្រ។​

*តើអ្វី​ទៅ​ជាមូល​ហេតុ​នៃ​ស្ថាន​ភាព​ខាង​លើ​ សូម​ជំ​រាប​ប្រ​សាសន៍​ លោក​ ?

- ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​នៅ​មាន​កម្រិត​ មិន​ស៊ី​សង្វាក់​គ្នា​ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវឌ្ឍ​ ជះឥទ្ធិ​ពល​ដល់​ដំ​ណើរ​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​និង​វិនិ​យោគ បំ​ផុត​គឺនៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ និង​តំ​បន់​ភ្នំ​។​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ គឺទាម​ទា​រនូវ​ប្រ​ភព​ទុន​ច្រើន​ កញ្ចប់​វិនិ​យោគធំ​។​  ក្នុង​ពេល​នោះ​ ប្រ​ភព​ទុន​បែង​ចែក​របស់​មជ្ឈិម​សម្រាប់​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​រយៈ​ពេល​កន្លង​ នៅ​មាន​ការ​រាត់​រាយ​ មិន​ទាន់​ប្រ​មូល​ផ្ដុំ​ ម្ល៉ោះ​ហើយ​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់​។​ កម្រិត​ប្រ​ជា​បញ្ញា​ របៀប​ពល​កម្ម​ផលិត បង្ក​បង្កើន​ផល​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​នៅ​តាម​ទម្លាប់​ចាស់​ គួប​ផ្សំ​នឹង​ចំ​ណុច​ចាប់​ផ្ដើម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ទាប​ មាមីង​ជន​រួម​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​នៅ​រំពឹង​ទៅ​លើ​ការ​ជំ​នួយ​របស់​រដ្ឋ​។​ល។​ មិន​ទាន់​ពង្រីក​កម្លាំង​ផ្ទាល់​ខ្លួន​ដើម្បី​ឈាន​ឡើង​។​ ភូមិ​ភាគ​ជា​ច្រើន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទោះ​បីសម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក៏​ដោយ​  ប៉ុន្តែ​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​វិធាន​ការ​ឈាន​ឡើង​ធូរ​ធារ​ មាន​បាន​នៅ​កន្លែង​ខ្លះ​មិន​ទាន់​ធានា​លក្ខណៈ​ចីរ​ភាព​ ហេតុ​នោះ​ស្ថាន​ភាព​ក្រ​ឡើង​វិញ​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​។​

* នៅ​ពេល​ខាង​មុខ​ អាង​យ៉ាង​ផ្ដោត​ទៅ​លើ​ភារ​កិច្ច​ វិធាន​ការ​ណា​ខ្លះ​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ សូម​ជំ​រាប​ប្រ​សាសសន៍​លោក​? បាទ​!

- អាង​យ៉ាង​ បន្ត​ផ្ដុំ​កម្លាំង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ លើក​ស្ទួយ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ តាម​រយៈ​កម្ម​វិធី​ គម្រោង​វិនិ​យោគ រួម​ចំ​ណែក​កាត់​បន្ថយ​គម្លាត​កម្រិត​នៅ​រស់​ជា​មួយ​នឹង​ជន​ជាតិ​ឯទៀត​ក្នុង​សហ​គមន៍។​ ឆ្លង​តាម​រយៈ​នោះ​ ខេត្ត​នឹង​ផ្ដុំ​កម្លាំង​រៀប​ចំ​គ្រប់​គ្រង​ ចង្អុល​ការ​ សហ​ការគួប​ផ្សំ​នូវ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ ដើម្បី​ជំ​រុញ​ល្បឿន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​នោះ​  យក​ចិត្ត​ទុក​ដាក់​ពិសេស​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​ទាន់​ពេល​នូវ​គោល​នយោ​បាយ​ចំ​ពោះ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ដើម្បី​ពួក​គាត់​បាន​ទទួល​ជំ​នួយ​ដី​សង់​ផ្ទះ​ រៀន​មុខ​របរ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បុល​ទុន​ពង្រីក​ការ​ផលិត។​ អនុវត្ត​ល្អ​ក្រុម​គោល​នយោ​បាយ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ខេត្ត​អាង​យ៉ាង​ ដំ​ណាក់​កាល​២០២១-២០២៥។​

រាល់​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​ គប្បី​ប្រ​មូល​ផ្ដុំ​ប្រ​ភព​ធន​ធាន​ច្រើន​។​ ហេតុ​នេះ​ នៅ​ពេល​ខាង​មុខ​ មជ្ឈិម​គប្បី​ជំ​រុញ​មាំ​ការ​បែង​ចែក​ប្រ​ភព​ទុន​ដល់​ភូមិ​ភាគ​ ដើម្បី​ម្ចាស់​ការ​កសាង​គម្រោង​គោលនយោ​បាយ​ជន​ជាតិ​ឱ្យ​សម​ស្រប​ទៅ​នឹង​តំ​បន់​នីមួយ​ៗ​ ក៏​ដូច​ជា​លក្ខណៈ​តម្រូវ​ការ​ចាំ​បាច់​នៃ​ជន​ជាតិ​នីមួយ​ៗ​ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​៕​

* សូម​អរ​គុណ​លោក​!

                           ថាញ​ឡុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ែន​ផល្លី