បងថាច់ហ្វា (កើតឆ្នាំ ១៩៧០) នៅភូមិតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានស្នងបន្តសិល្បៈតន្ត្រីជនជាតិពីលោកឪពុក។ ទន្ទឹមនឹងនោះ គាត់នៅទាំងញុាំងឱ្យស្រទាប់យុវវ័យជំនាន់ក្រោយស្រឡាញ់ចូលចិត្តសិល្បៈផងដែរ ដើម្បីរួមចំណែកអភិរក្ស និងពង្រីកវប្បធម៌សិល្បៈរបស់ជនជាតិ។
បងថាច់ហ្វា បម្រុងរបាំងមុខទៅសម្តែងក្នុងពិធីបុណ្យ។
ទោះបីមិនមែនជាសិប្បករអាជីពក៏ដោយ តែបច្ចុប្បន្ននៅផ្ទះបងហ្វា មានឧបករណ៍ភ្លេង និងរបាំងមុខជាច្រើន ដូចជា៖ ស្គរ ទ្រ ឃឹម ក្បាលយក្ស ក្បាលហនុមានជាដើម។ល។ បងថាច់ហ្វា ឱ្យដឹង៖ “គោលបំណងចង់នាំយកឧបករណ៍ភ្លេង និងទម្រង់សិល្បៈខ្មែរទៅសម្តែងបម្រើក្នុងកម្មវិធីបុណ្យ តែងដក់ជាប់ក្នុងចិត្តខ្ញុំតាំងពីនៅជាកុមារភាពមកម៉្លេះ។ ក្រោយពីរៀប ការ ខ្ញុំសង្កេតឃើញទម្រង់សិល្បៈរបាំយក្ស ហនុមាន ឆៃយុាំ មានគេត្រូវការច្រើន ខ្ញុំសម្រេចចិត្តយកប្រាក់ដែលសន្សំមកអនុវត្តនូវក្តីប្រាថ្នារបស់ខ្លួន”។ ក្រៅពីប្រមែប្រមូល គាត់នៅទាំងស្រាវជ្រាវច្នៃឧបករណ៍ដោយខ្លួនឯង ដើម្បីបង្រ្គប់នូវឧបករណ៍ភ្លេង និងឧបករណ៍សម្តែង។ បច្ចុប្បន្ន ក្នុងផ្ទះបងថាច់ហ្វា មានឧបករណ៍ភ្លេងជាង ១០ ប្រភេទ។ ហើយឧបករណ៍ភ្លេងទាំងនេះ បងចេះលេងយ៉ាងស្ទាត់ជំនាញ។ អាស្រ័យហេតុនោះ បងតែងបានក្រុមភ្លេងនៅភូមិភាគនានាអញ្ជើញទៅចូលរួមប្រគំក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ដើម្បីច្នៃឧបករណ៍ភ្លេង របាំងមុខ បងឆ្លៀតយកវត្ថុធាតុដើមដែលមានស្រាប់នៅភូមិភាគ។ ព្រោះហេតុនោះ បងតែងទៅស្វែងរកប្រភេទឈើដែលសមស្រប អាចច្នៃធ្វើឧបករណ៍ភ្លេងបាន ក្នុងនោះមានស្គរធំ តូចគ្រប់ប្រភេទ។ បងនៅទាំងធ្វើស្គរប្រគេនដល់វត្តទៀតផង ។ ជាមួយនឹងការច្នៃឧបករណ៍ភ្លេង ក្បាលយក្ស ក្បាលហនុមាន ឆៃយុាំ ទីងមោង។ល។ ពោរពេញដោយលក្ខណៈវប្បធម៌ខ្មែរ បងថាច់ហ្វា ក៏ប្រមូលបានយុវជនមួយចំនួនបង្កើតជាក្រុមឆៃយុាំបម្រើតម្រូវការរបស់មាមីងទៀតផង។ ក្នុងរដូវបុណ្យកឋិនឆ្នាំ ២០២០ ក្រុមឆៃយុាំរបស់បង មានគេអញ្ជើញទៅសម្តែងជាង ១០ បុណ្យ នៅតាមវត្តនិងតាមគ្រួសារ។ ដោយឡែករដូវបុណ្យកឋិនឆ្នាំ ២០២១ ទោះជារយៈពេលនៅយូរឡើយ ប៉ុន្តែមានគេមករក ៦ រោងទៅហើយ។
លោកថាច់កឿង ប្រធានភូមិតាសឹក ឱ្យដឹង៖ “បងថាច់ហ្វា តែងពង្រីកបានទេពកោសល្យរបស់ខ្លួន។ អាស្រ័យហេតុនោះ ខណៈពេលចូលរួមសមោសរសិល្បៈមហាជនខ្មែរ បងទទួលបានរង្វាន់ជាច្រើន។ ជាក់ស្តែងនៅមហោស្រពសិល្បៈមហាជនខ្មែរស្រុកថ្កូវឆ្នាំ ២០១៦, ២០១៧, ២០១៨ និង២០១៩ បងទទួលបានរង្វាន់ខ្ពស់ជាច្រើនពីការប្រគំឧបករណ៍ភ្លេង សិល្បៈរបាំ។ បងហ្វា តែងបានភូមិទំនុកចិត្តជ្រើសរើសទៅចូលរួមសមោសរសិល្បៈ។ នោះគឺជាឧត្តមភាពសម្រាប់ភូមិភាគអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ”៕
សើុងម៉ាល័យ-វិមាន