កីឡា - ទេសចរណ៍ ទេសចរណ៍

02/02/2021 - 09:10

ទីសក្កា​របូជា​លោក​ង្វៀង​ នៅ​រ៉ាច់​យ៉ា

មាន​ទីសក្កា​របូជា​វីរបុរស​ជាតិ​ ង្វៀង​ទ្រុង​ត្រឹក ជាច្រើន​កន្លែង​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ដោយ​ឡែក​នៅ​ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង​ ប្រ​ជា​ជន​សម្ដែង​នូវ​ការ​គោ​រព​តែង​ហៅ​ថា​ ទីសក្ការ​បូជា​លោក​ង្វៀង​ ។​

ទិដ្ឋ​ភាព​នៅ​ទីសក្កា​របូជា​លោក​ង្វៀង​។​

ទីសក្កា​របូជា​លោក​ង្វៀង​ ស្ថិត​នៅ​ទិស​បស្ចិម​នៃ​មជ្ឈ​មណ្ឌល​ក្រុង​រ៉ាច់​យ៉ា ចម្ងាយ​ពី​សមុទ្រ​ប្រ​ហែល​ពីរ​បីរយ​ម៉ែ​ត្រ។​  ទីសក្ការ​បូជា​ លោក​ង្វៀង​ ត្រូវ​បាន​ក្រសួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្បធម៌​នៅ​ឆ្នាំ ១៩៨៨។​

ដំ​ណើរ​ជីវិត​នៃ​វីរបុរស​ជាតិ​ ង្វៀង​ទ្រុង​ត្រឹក ខ្លី​ពិត​មែន​ ប៉ុន្តែ​ជា​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​មួយ​ដ៏​ត្រចះ​ត្រចង់​នៃ​ទឹក​ដី​ខេត្ត​គៀង​យ៉ាង​និយាយ​ដោយ​ឡែក​ និង​ទូទាំង​ប្រ​ទេស​និយាយ​រួម​។​ ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​បរទេស​ ឈ្លាន​ពាន​របស់​លោក​ បាន​ក្លាយជា​រឿង​និទាន​នៅ​តំ​បន់​ដែល​លោក​ធ្លាប់​រស់​រាន​មាន​ជីវិត​និង​តស៊ូ​។​ ក្នុង​នោះ​  មាន​យុទ្ធ​ជ័យ​ល្បី​រន្ទឺ ២ លើក​ នៅ​គ្រា​ដែល​លោក​ដុត​កប៉ាល់ Espé rence លើ​ដង​ព្រែក​ញ៉ឹក​តាវ និង​វាយ​សម្រុក​ចូល​ប៉ុស្តិ៍​គៀង​យ៉ាង​។​

លោក​ត្រូវ​អា​ណា​និគម​និយម​បារាំង​ចាប់​ខ្លួន​និង​កាត់​ទោស​ប្រ​ហារ​ ជីវិត​នៅ​វាល​ពិឃាដ​រ៉ាច់​យ៉ា។​ ជន​រួម​ជាតិ​តា​នៀង​ បាន​ត្បាញ​និង​ក្រាល​កន្ទេល​ក្រហម​តាម​ដង​ផ្លូវ​ឱ្យ​លោក​ធ្វើ​ដំ​ណើរ​ទៅ​កាន់​វាល​ពិឃាដ​។​ ដើម្បី​រំលឹក​នូវ​គុណ​បំ​ណាច់​នៃ​វីរ​បុរស​ជាតិ​ ប្រ​ជា​ជន​គៀង​យ៉ាង​ក៏​បាន​កសាង​ទីសក្កា​របូជា​រំលឹក​គុណ​លោក​។​ ទីសក្កា​របូជា​នេះ​ ត្រូវ​បាន​កសាង​ឆ្នាំ ១៩៦៤ សម្ពោធ​ឆ្លង​ឆ្នាំ​ ១៩៧០ មាន​ទីតាំង​ស្ថិត​នៅ​លេខ​ ០៨ វីថិង្វៀង​កុង​ត្រឺ សង្កាត់​វិញ​ថាញ់ ក្រុង​រ៉ាច់​យ៉ា។​ រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ ២៦-២៨ ខែ ៨ (ចន្ទ​គតិ​វៀត​ណាម) មនុស្ស​ម្នា​រាប់​រយ​ពាន់​នាក់​នៅ​គ្រប់​ទិស​ទី​តែង​ធ្វើ​ដំ​ណើរ​ទៅ​គៀង​យ៉ាង​ ចូល​រួម​ពិធីសែន​ខួប​លោក​។​ ទិវា​សែន​ខួប​លោក​ក្លាយ​ជា​លក្ខណៈ​វប្បធម៌​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ បណ្តា​ជន​ជាតិ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។​  ក្រៅ​ពី​ប្រារព្ធ​ពិធី​កិច្ច​យ៉ាង​ឱឡា​រិក​ ថែម​ទាំង​មាន​ពិធីជួប​ជុំ​ ដោយ​មាន​សកម្ម​ភាព​វប្បធម៌​ សិល្បៈ​ កីឡា​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​នៃ​ប្រ​ពៃណី​ជន​ជាតិ​ទាំង៣គឺកិញ-ខ្មែរ​-ចិន​ ទៀត​ផង​។​ល។​

ទីសក្កា​របូជា​លោក​ង្វៀង​ថែម​ ទាំង​មាន​សកម្ម​ភាព​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​ប្រ​ជា​ជន​ជារឿយ​ៗ​ផង​ដែរ​។​ ថ្នាំ​សម្រាប់​ព្យា​បាល​ជំ​ងឺ​នៅ​ទីនេះ​ គឺប្រ​ភេទ​រុក្ខ​ជាតិ​ឱសថ​ ក្នុង​តំ​បន់​ ត្រូវ​បាន​ប្រ​ជា​ជន​ទៅ​បេះ​បោច​យក​មក​តាម​ការ​ណែ​នា​ំរបស់​គ្រូ​ពេទ្យ​។​ គ្រូ​ពេទ្យ​ទាំង​អស់​និង​អ្នក​បម្រើ​ការ​នៅ​ទីនេះ​ ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​ មិន​គិត​ប្រាក់​កម្រៃ​៕​  

                     ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ