មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/12/2020 - 08:26

ឧទ្ទេស​នា​មវណ្ណ​កម្ម​ថ្មី​ចំនួន​ ៣ របស់​សមាជិក​សាខា​សមាគម​ សិល្បៈ​អក្សរ​សិល្ប៍​ខ្មែរ​

(ត្រា​វិញ​) -សាខា​សមាគម​សិល្បៈ​អក្សរ​សិល្ប៍​ខ្មែរ​ ចំ​ណុះ​សមាគម​សិល្បៈ​អក្សរ​សិល្ប៍​ខេត្ត​ត្រា​វិញ​ ទើប​ឧទ្ទេស​នា​មសៀវ​ភៅ​កំ​ណាព្យ​ ២ ក្បាល​របស់​កវី​និពន្ធ​ ថាច់​ភក្ដី​ (អតីត​អគ្គ​និពន្ធ​នា​យក​រងកាសែត​កឹង​ធើ) និង​សិល្បករ​ឆ្នើម​ ថាច់​សាង​សេដ្ឋ​។​

 ​ លោក​គឹម​ង៉ុក​ថា​យ អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ​ ជូន​បាច់​ផ្កា​អប​អរ​សាទរ​ សិល្បករ​ឆ្នើម​ ថាច់​សាង​សេដ្ឋ​។​

សៀវ​ភៅ​កំ​ណាព្យ​ “ជួប​អូន​យប់​ដូន​តា” របស់​កវី​និពន្ធ​ ថាច់​ភក្ដី​ មាន​ ៧៩ អត្ថ​បទ​និង​សៀវ​ភៅ​កំ​ណាព្យ​ “ជំ​ហាន​ដើម្បី​សម្រេច​” របស់​កវី​និពន្ធ​ សិល្បករ​ឆ្នើម​ ថាច់​សាង​សេដ្ឋ​ មាន​ ៥០ អត្ថបទ​។​ វណ្ណ​កម្ម​កំ​ណាព្យ​ទាំងពីរ​នេះ​ បង្កប់ដោយ​អត្ថ​ន័យ​ខ្លឹម​សារ​ស្ងើច​សរ​សើរ​បក្ស​ ស្ងើច​សរ​សើរ​អ៊ំ​ហូ ស្ងើច​សរ​សើរ​សម្រស់​ជន​បទ​ ទឹក​ដី​មាតុ​ភូមិ​ និង​ជីវ​ភាព​វប្បធម៌​ខ្មែរ​ សេច​ក្ដី​ស្នេហា​។​ ចំ​ពោះ​វណ្ណ​កម្ម​ “សិល្បៈ​ល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ​” របស់​អ្នក​និពន្ធ​ សិល្បករ​ឆ្នើម​ ថាច់​សាង​សេដ្ឋ​ បាន​បង្ហាញ​ពី​ប្រ​ភព​នៃ​ដំ​ណាក់​កាល​កកើត​ និង​អភិវឌ្ឍន៍​របស់​សិល្បៈ​ល្ខោន​យូរ​កេរ​ខ្មែរ​ណាម​បូ​។​

វណ្ណ​កម្ម​ទាំង​ ៣ ខាង​លើ​ បាន​រួម​ចំ​ណែក​ឧទ្ទេស​នាមរូប​ភាព​ដ៏​សម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ​ណាម​បូ​ ការ​បំ​ពេញ​នូវ​ចំ​ណង​មនោ​សញ្ចេត​នា​ ការ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​កំ​ណាព្យ​កាព្យ​ឃ្លោង​ និង​ការ​ចូល​ចិត្ត​អាន​សៀវ​ភៅរបស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​៕​

                                ម៉ាល័យ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹម​ង៉ុក​ថា​យ