03/11/2020 - 08:41

សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ ធានា​គុណ​ភាព​បណ្តុះ​បណ្តា​ល​

សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ ទើប​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ ។​ នេះ​គឺជា​ឱកាស​ល្អ​ដើម្បី​សាលា​បណ្តុះ​បណ្តាល​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ក្លាយជាប្រ​ភព​កម្មា​ភិបាល​ដែល​មាន​គុណ​ភាព​នៅ​ក្នុង​ខេត្ត​។

សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​បាក​លីវ​ ត្រូវ​បាន​វិនិ​យោ​គកសាង​យ៉ាង​រឹង​មាំ។​

សាលាវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​បាក​លីវ​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៣ ស្ថិត​នៅ​ទីប្រ​ជុំ​ជន​ហ្វាប៊ិញ ស្រុក​ហ្វាប៊ិញ។​ ឆ្លង​កាត់​រយៈ​ពេល​ ២៧ ឆ្នាំ​កសាង​និង​អភិវឌ្ឍ​ ឃើញ​ថា​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​សិស្សា​នុសិស្ស​របស់​សាលា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក​ ដើម្បី​ឈាន​ឡើងសម្រេច​ល្អ​ភារ​កិច្ច​អប់​រំ គិត​គូរ​ដល់​សិស្សា​នុ​សិស្ស​ដែល​ជាកូន​ចៅ​របស់​ជន​ជាតិ​ភាគ​តិច​។​ អ្នក​គ្រូ​កាវ​ធីត្វីហឿង​ គ្រូ​បង្រៀន​របស់​សាលា ឱ្យ​ដឹង​៖ “អស់​រយៈ​ពេល​ ១០ ឆ្នាំ​ផ្សារភ្ជាប់​នឹង​សាលា​ ខ្ញុំ​តែង​ស្ងប់​ចិត្ត​ពី​ព្រោះ​សិស្ស​លុះ​ក្នុង​ដំ​បូន្មាន និង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​។​ គណៈ​នា​យក​សាលា​ តែង​គិត​គូរ​គ្រប់​សព្វ​គោល​នយោ​បាយ​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​គ្រូ​បង្រៀន​សិក្សា​បំ​ប៉ន​វិជ្ជា​ជីវៈ លើក​កម្ពស់​ចំ​ណេះ​ដឹង​ដើម្បី​បម្រើ​ល្អ​ដល់​ការ​ងារ​បង្ហាត់​បង្រៀន​។​ អា​ស្រ័យ​ហេតុ​នោះ​ លោក​គ្រូ​អ្នក​គ្រូ​តែង​ចូល​រួម​អស់​ពី​សមត្ថ​ភាព​ ហើយ​មាន​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ ដើម្បី​ជួយ​ឱ្យ​សិស្ស​ងាយ​យល់​ ក្រេប​ជញ្ជក់មេរៀន​បាន​ឆាប់​រហ័ស​”។​

លោក​គ្រូ​ អ្នក​គ្រូ​ តែង​អស់​ពី​ចិត្ត​ក្នុង​ការ​បង្ហា​ត់​បង្រៀន​។​

បច្ចុប្បន្ន​ ក្នុង​សាលា​មាន​ ១៥ បន្ទប់​រៀន​ មាន​សិស្សា​នុ​សិស្ស​ ៤៩៥ នាក់ ចាប់​ពី​ថ្នាក់ ៦-១២ ។​ រៀង​រាល់​ឆ្នាំ​ សិស្ស​មាន​និទ្ទេស​ខាង​ចរិយា​សម្បត្តិ​បង្គួរ​ ល្អ​ សម្រេច​ ៩៩%; សិស្ស​សម្រេច​និទ្ទេស​រៀន​គ្រាន់​បើ​ និង​ល្អ​សម្រេច​ជាង​ ៤៨%; អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ថ្នាក់​ជាតិ​សម្រេច​ ១០០% ។​ ជាមួយ​លទ្ធ​ផល​ទាំង​នោះ​ សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ត្រូវ​បាន​ចាត់​ទុក​ជា​សាលា​មួយ​ក្នុង​ចំ​ណោម​សាលា​ដែល​មាន​គុណ​ភាព​អប់​រំល្អ​របស់​ខេត្ត​។​ ប្អូន​ឡឹម​តៀង​ដាក សិស្ស​ថ្នាក់​ទី ១២ របស់​សាលា​ ឱ្យ​ដឹង​៖  “ប្អូន​ទទួល​បាន​គ្រប់​សព្វ​គោល​នយោ​បាយ​អនុគ្រោះ​ដាច់​ដោយ​ឡែក​របស់រដ្ឋ​ សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​។​ ម្យ៉ាង​ទៀត​ លោក​គ្រូ​អ្នក​គ្រូ​តែង​អស់​ពី​ចិត្ត​ យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​និង​ជានិច្ច​កាល​តែង​បង្រៀន​បំ​ប៉ន​ដល់​សិស្ស​រៀន​ខ្សោយ​ ដើម្បី​រៀន​ទាន់​គេ​ឯង​ ម្ល៉ោះ​ហើយ​ប្អូន​ពេញ​ចិត្ត​រៀន​នៅ​សាលា​នេះ​ណាស់​”។​

លោក​ត្រឹង​វ៉ាន់​ជុង នា​យក​សាលា​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ សាលា​បាន​វិនិ​យោគ​រឹង​មាំ គុណ​ភាព​អប់​រំកើន​ឡើង​ជាលំ​ដាប់ បង្ក​ទំ​នុក​ចិត្ត​ដល់​សិស្ស​និង​អា​ណា​ព្យា​បាល​នៅ​ពេល​ឱ្យ​កូន​មក​រៀន។​ ជាពិសេស​ សាលា​កំ​ពុង​ស្នើ​សុំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ អនុញ្ញាត​បើក​ទូលាយ​ភូមិ​សាស្រ្ត​ជ្រើស​រើស​សិស្ស​សាលា​”៕​

                            លីធាន​-លីសៀ

ចែករំលែកអត្ថបទ