បងស្រី វ៉ធីធ្វីដង ប្រធានសម្ព័ន្ធសមាគមនារីខណ្ឌអូរម៉ូង ឱ្យដឹង៖ “សមាជិកសម្ព័ន្ធសមាគមនារីសង្កាត់ត្រឿងឡាក តែងខ្នះខ្នែងចូលរួមរាល់ចលនាសមាគមដើម្បីរួមចំណែកកសាងត្រឿងឡាកក្រុងស៊ីវិល័យ”។
ផ្លូវទៅកាន់ត្រឿងឡាក តែងមានសម្រស់ផ្ការីកស្គុសស្គាយ។
ចលនាលេចធ្លោបំផុតដែលនារីត្រឿងឡាកចូលរួមនោះ គឺទម្រង់ធ្វើឱ្យទេសភាពស្រស់ស្អាត ដូច៖ “ដងផ្លូវបៃតង ស្អាតល្អ” “ចលនាកម្មាភិបាល សមាជិកានិងប្រជាជនដាំផ្កា” ឬ“ចលនាប្រជាជនដាំផ្កានៅមុខផ្ទះ”។ល។ ក្រៅពីនេះ ១២/១២ សាខាសមាគមថែមទាំងចេញដំណើរជារឿយៗអនុវត្តអនាម័យបរិស្ថាន ដាំផ្កា កាត់តម្រឹមរបងបៃតង ដាំដើមឈើតាមដងផ្លូវក្រុងស៊ីវិល័យ និងតាមដងផ្លូវបៃតង-ជ្រះ-ស្អាតលើភូមិសាស្រ្ត។ បងស្រីលីធីហ្វៀង នៅម្តុំលូតាកែវ សង្កាត់ត្រឿងឡាក ឱ្យដឹង៖ “ដំបូងឡើយ បងប្អូននារីសាខាសមាគមចុះមកចលនាដាំផ្កានៅមុខផ្ទះ នាងខ្ញុំមិនសូវមានការចាប់អារម្មណ៍ទេ ពីព្រោះទៅធ្វើការវិលត្រឡប់មកផ្ទះនឿយហត់ គ្មានពេលវេលាមើលថែផ្កា។ ក្រោយមកឃើញផ្ទះណាក៏ដាំសុទ្ធតែផ្កា ពេលមកពីផ្សារឃើញផ្ការីកស្គុសស្គាយសងខាងដងផ្លូវ ចូលមកដល់ផ្ទះយើងគ្មានផ្កាអ្វីនឹងគេសោះហាក់ដូចជាមិនសម។ ផ្តើមពីនោះ នាងខ្ញុំខិតខំដាំផ្កាដោយខ្លួនឯង ដើម្បីអ្នកផងទាំងឡាយសប្បាយភ្នែកផង។ នាងឯងពិនិត្យតាមដងផ្លូវយើងមើល ផ្ការីកស្រស់បំព្រង ទេសភាពស្រស់ស្អាតយើងនឹងសប្បាយចិត្តនិងបំបាត់បាននូវការនឿយហត់ផង”។
គ្រួសារនេះធ្វើគ្រួសារដទៃក៏ធ្វើតាម មិនយូរប៉ុន្មានតាមដងផ្លូវនៅត្រឿងឡាកផ្ការីកចម្រុះពណ៌។ បងស្រីលីធីទូត្រិញ ប្រធានសម្ព័ន្ធសមាគមនារី សង្កាត់ត្រឿងឡាក ឱ្យដឹង៖ “ដោយសារម្នាក់ៗមានគំនិតផ្សេងគ្នា ម្ល៉ោះហើយក្រៅពីផ្កាមួយចំនួនមានស្រាប់ដែលសង្កាត់បានដាំតាមដងផ្លូវ បងប្អូននារីចង់ដាំផ្កាណាតាមចិត្តក៏បានដែរ ម្ល៉ោះហើយនៅពេលថ្ងៃបើកក្តៅនៅតាមដងផ្លូវផ្ការីកស្រស់បំព្រង។ សព្វថ្ងៃជាទម្លាប់ហើយ បងៗឃើញផ្កាស្វិតស្រពោន គឺថែទាំដោយខ្លួនឯង មិនបាច់រំលឹកទៀតទេ”។
ដើម្បីបងប្អូននារីស្ងប់ចិត្តខាងសេដ្ឋកិច្ច ប៉ុន្តែមានអារម្មណ៍ថែទាំផ្កា សមាគមនារីសង្កាត់ត្រឿងឡាក ក៏បានផ្សព្វផ្សាយកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចជាច្រើន ដើម្បីបងប្អូននារីឈានឡើងចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូចទម្រង់ “ប្រិតសំចៃចិញ្ចឹមកូន ជ្រូកដី” “ដាំឈូកយកក្រឳ” “នារីជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ” ឬ “លក់នំប្រពៃណីចល័ត”។ល។ ឃើញថាបងប្អូននារីសង្កាត់ត្រឿងឡាក ក៏បានពង្រីកតួនាទីផងខ្លួន ក្នុងនាមជាសមាជិកាដែលខ្នះខ្នែងក្នុងការផ្សព្វផ្សាយ ក៏ដូចជាអនុវត្តរាល់គោលការណ៍ មាគា៌គោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីសុវត្ថិភាពចរាចរ ធានាសុវត្ថិភាពអនាម័យស្បៀង អាហារ។ល។ រួមចំណែកកសាងត្រឿងឡាកឱ្យក្លាយជាសង្កាត់ស៊ីវិល័យ៕
ហាថាញ់-លីសៀ