មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/06/2020 - 14:14

ជាង​៤០​ឆ្នាំ​​អស់​ពី​ចិត្ត​ពី​ថ្លើម​​ពី​ព្រោះ​នា​រី​ខ្មែរ

នោះ​គឺមីងយឿង​ធី​ង៉ុក កើត​ឆ្នាំ ១៩៤៨ នៅ​ភូមិ​ប៊ិញ​ឡា (ភូមិ​ពន្លា​ជ័យ) ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ មីង​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារ​នារី​នៅ​ភូមិ​ភាគ និង​រាល់​សកម្ម​ភាព​សប្បុ​រស​ធម៌ មនុស្ស​ធម៌​នៅ​​ភូមិ​ភាគ ចាប់​ពី​ឆ្នាំ ​១៩៧៥ មក​ទល់​សព្វ​ថ្ងៃ។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាងស​កម្ម មីង​ង៉ុកទ​ទួល​បាន​ប័ណ្ណសរ​សើរ លិ​ខិត​សរ​សើរ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​របស់​សមា​គម​សហ​ព័ន្ធ​នា​រី​និង​ផ្នែក​សមត្ថ​កិច្ច​ខេត្ត​ត្រា​វិញ​។

  បង​ហ្វិញធី​ហុ​ង​បៀង ប្រ​ធាន​សមា​គមស​ហ​ព័ន្ធ​នា​រី​ឃុំ (ខាង​ឆ្វេង) កំ​ពុងបទ​អាវ​ខោ ជា​មួយ​នឹង​មី​ង​យឿង​ធី​ង៉ុក​ដើម្បី​ចែក​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ។

រយៈ​ពេល​ជាង​៤០​ឆ្នាំ​សកម្ម​ភាព​សង្គម​ មីង​​ង៉ុក ទ​ទួល​រ៉ាប់​រង​ការ​ងារ​ជាច្រើន មាន​ដូច៖ ប្រ​ធាន​សា​ខា​សមា​គម​នារី​ភូមិ​ប៊ិញ​ឡា សហ​កា​រី​ជំរឿន​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វា​ ប្រ​ធាន​ក្រុម​សប្បុ​រ​ស​ធម៌ ឃុំ​លឿង​ហ្វា ​ប្រ​ធាន​ក្រុមបុល​ទុន​ភូមិ​ប៊ិញ​ឡា ប្រ​ធាន​ក្រុម​ត្បាញ​កំប្រោ​ង​ជ័រ​ភូមិ​ប៊ិញ​ឡា។​ល។ រាល់​ស​កម្ម​ភាព​របស់​មីង​ គឺ​ដើម្បី​នា​រី​នៅ​មូល​ដ្ឋាន​ ជា​ពិ​សេស​គឺ​នា​រី​ខ្មែរនិង​រាល់​គ្រួ​សារ​ក្រី​ក្រ​ មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស។ ជា​មួយ​នឹង​ចរិត​ស្លូត​បូត​និង​ស្មោះត្រង់ តែង​តែ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ជូន​ដល់​សមា​ជិក​ក្នុង​ក្រុម​ ម្ល៉ោះ​ហើយ​មីង​បង្ក​បាន​ក្តី​ជឿ​ជាក់​និង​ការ​គាំ​ទ្រ​អំ​ពីសំ​ណាក់​ប​ង​ប្អូន​នា​រី​ជា​ច្រើន​ បំ​ផុត​គឺ​សមា​ជិក​ទាំង ១០០% ក្នុង​សា​ខា​សមា​គមនារី​ភូមិ​ប៊ិញ​ឡា មាន​ចំ​នួន​ ១៩៧ នាក់ សុទ្ធ​សឹង​ជា​នា​រី​ជន​ជាតិ​ខ្មែរ​។ មីង​យឿង​ធី​ង៉ុក​ ឱ្យ​ដឹង​៖ “ជាង៤០​ឆ្នាំ​សកម្ម​ភាព​សង្គម​ ខ្ញុំ​ជួប​ការ​លំ​បាក​យ៉ាង​ច្រើន ប៉ុន្តែ​ខ្ញុំ​តែង​ដាក់​ទិស​ដៅ​ដើម្បី​ផល​ប្រ​យោជន៍​ដល់​សមា​ជិក​ទាំង​ឡាយ​បាន​ជា​ខ្ញុំ​ខិត​ខំ​ឆ្លង​កាត់​”។

សព្វ​ថ្ងៃ ថ្វី​បើ​អា​យុ​កាន់​តែ​ចាស់​ តាមពិ​ត​គួរ​នឹងត្រូវ​ឈប់​សម្រាក​ ប៉ុន្តែ​ផ្ទុយ​មក​វិ​ញ មីង​ង៉ុក​តែង​តែផ្សា​រ​ភ្ជាប់​ជា​មួយ​នឹង​សមា​គម​នា​រី​ឃុំ​ ទាញ​យក​រាល់​ប្រ​ភ​ពទុន​ជួយ​សមា​ជិក​ទាំង​ឡាយ​បុល​ទុន​អភិ​វឌ្ឍសេដ្ឋ​កិច្ច; ម្ចាស់​ការ​បង្កើត​ក្រុម​ត្បាញ​កំ​ប្រោង​ជ័រ​ រួមមាន​សមា​ជិក​៥​នាក់​ជា​នា​រី​ខ្មែរ​ភូមិ​ប៊ិញ​ឡា ចូល​រួម​ត្បាញ​កំ​​ប្រោង​ជ័រ​នៅ​ផ្ទះ​ពេល​ទំ​នេរ​ពី​ការ​ងារ​។ រៀង​រាល់​ខែ គ្រប់​សមា​ជិក​រក​បាន​ប្រាក់​ចំ​ណូល​គិត​មធ្យមភាគ​ ១,៥ លាន​ដុង។​ ទន្ទឹមនឹង​នោះ មីង​នៅ​ទាំង​រក្សា​សកម្ម​ភាព​ក្រុម​បុល​ទុន​ភូមិ​ប៊ិញ​ឡា មាន​សមា​ជិក​ចូល​រួម ៥៦ នាក់ បុល​ជាង ១,១ ពាន់​លាន​ដុង ដើម្បី​ធ្វើ​ការ​លក់​ដូរ​ ពង្រីក​ផ​លិត​កម្ម​។

បង​ស្រីហ្វិញ​ធី​ហុង​បៀង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​លឿង​ហ្វា ឱ្យដឹង​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ មីង​ង៉ុក មាន​វិធី​ធ្វើ​ល្អ​ៗ​និង​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ រួម​ចំ​ណែក​ជា​មួយ​នឹង​សមា​គម​នារី​ឃុំ កសាង​ទម្រង់​រូ​ប​ភាព​ជាច្រើន សម​ស្រប​នឹង​ភាព​ជាក់​ស្ដែង​ ចាត់​តាំង​ស​កម្ម​ភាព​ជា​ច្រើន​ជួយ​សមា​ជិក​នារី​នៅ​ភូមិ​ភាគ។ ក្រៅ​ពី​នោះ មីង​នៅ​ទាំង​ខ្នះ​ខ្នែង​ក្នុង​សកម្ម​ភាព​សប្បុ​រស​ធម៌ មីង​តែងដា​ក់​ខ្លួន​ក្នុង​ស្ថាន​ភាព​លំ​បាក​ ដើម្បីយល់​ដឹង​និង​ចែក​រំ​លែកជា​មួ​យ​គ្រួ​សារ​ក្រី​ក្រ​ទាំង​ក្នុង​ និង​ក្រៅ​ឃុំ ជា​មួយ​នឹង​ការ​ងារ​ប្រ​កបដោយ​អត្ថ​ន័យ​​ជាក់​ស្ដែង៕

                            សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ