ប៉ុន្មានឆ្នាំកន្លង ខេត្តបាកលីវ បានខ្នះខ្នែងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពរាល់កម្មវិធីគម្រោង គោលនយោបាយវិនិយោគទុនអភិវឌ្ឍតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ សំខាន់គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ បានវិនិយោគទុនកសាងសុក្រឹតបង្គួរ ឆ្លើយតបតម្រូវការផលិតកម្មរបស់ប្រជាជន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់មានជនរួមជាតិភាគតិចរបស់ខេត្ត។
ផ្លូវជនបទភូមិកៃយ៉ា ឃុំហឹងហោយ ខេត្តបាកលីវ បានកសាងសមរម្យ។
ជាច្រើនឆ្នាំកន្លង ជាមួយនឹងការផ្សព្វផ្សាយនូវគោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច ខេត្តបាកលីវ បានខ្នះខ្នែងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ តំបន់ជនរួមជាតិខ្មែររស់នៅកុះករ។ ពិសេសកម្មវិធី ១៣៥ បានវិនិយោគជិត ១០០ ពាន់លានដុង សម្រាប់ដំណើរការកសាងផ្លូវគមនាគមន៍ជនបទសាលារៀន ដំណាក់សុខាភិបាល អាគារវប្បធម៌ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាត។ល។ មកទល់សព្វថ្ងៃ គ្រប់ឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងមានផ្លូវថ្នល់រថយន្តអាចបើកបរចុះដល់មជ្ឈមណ្ឌលឃុំ; អត្រាគ្រួសារមានអគ្គិសនីប្រើប្រាស់សម្រេចជាង ៩៩,៣% ទឹកស្អាតប្រើប្រាស់សម្រេចជាង ៩៦%; មានសាលា រៀន ១៦២/២៨៦ សម្រេចបទដ្ឋានជាតិ។ល។ លោកថាច់ង៉ុក នៅទីប្រជុំជនហ្វាប៊ិញ ឱ្យដឹង៖ “សព្វថ្ងៃ រដ្ឋបានកសាងទំនប់រាំងទឹកប្រៃ ម្ល៉ោះហើយប្រឡាយមានទឹកសាបខួបឆ្នាំ មាមីងដាំដំណាំរួមផ្សំជាបន្តបន្ទាប់។ ជាច្រើនឆ្នាំមកនេះ ជាមួយនឹងផ្ទៃដីដាំដំណាំរួមផ្សំចំនួន២កុង គ្រួសារខ្ញុំរកបានប្រាក់ចំណូលខួបឆ្នាំ ជីវភាពបានធូរធារ ។ ជាក់ស្ដែងពេលមាន ផ្លូវបេតុងដល់ផ្ទះ ពេលប្រមូលផលដំណាំ ឈ្មួញចុះមកទិញដល់ផ្ទះ ទើបមាមីងមិនបារម្ភច្រកចេញ។ ម្នាក់ៗតែងខិតខំធ្វើការងាររកស៊ីដើម្បីធ្វើមានធ្វើបាន”។
មាមីងខ្មែរនៅទីប្រជុំជនហ្វាប៊ិញ ស្រុកហ្វាប៊ិញ កំពុងប្រមូលផលម្ទេស។
ព្រះតេជព្រះគុណយឿងលឿង ព្រះចៅអធិការវត្ដសិរីវង្សា អណ្ដូងចេកមាស ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ មានថេរដីកា៖ “ច្រើនឆ្នាំមកនេះ រដ្ឋបានវិនិយោគនូវគោលនយោបាយជាច្រើន សម្រាប់តំបន់ជនរួមជាតិខ្មែរ ម្ល៉ោះហើយជីវភាពពុទ្ធបរិស័ទបានលើកស្ទួយតំបន់ជនបទមានការីកចម្រើនយ៉ាងឆាប់។ សំខាន់គឺផ្លូវថ្នល់ត្រូវបានចាក់បេតុងចុះតាមភូមិ អគ្គិសនី ទឹកស្អាតតភ្ជាប់ដល់ផ្ទះ; ប្រព័ន្ធប្រឡាយត្រូវបានជីកស្ដារឡើង មានទឹកសាបខួបឆ្នាំ ពុទ្ធបរិស័ទមានឱកាសផលិតកម្ម លក់ដូរបានងាយស្រួល បង្កើនប្រាក់ចំណូលដល់គ្រួសារ។ ជាពិសេស សាលារៀនបានកសាងសមរម្យ កូនចៅពុទ្ធបរិស័ទ ខ្មែរបានរៀនសូត្រចប់ចុងចប់ដើម ការយល់ដឹង កាន់តែខ្ពស់។ ផ្ដើមពីនោះ មាមីងពុទ្ធបរិស័ទមិនរួញរាអនុវត្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វដើម្បី កែលម្អជីវភាព”។
លោកត្រឹងហ្វាងយ៉ៀង ប្រធានគណៈជនជាតិ - សាសនាខេត្តបាកលីវ ឱ្យដឹង៖ “រាល់សំណង់កសាងក្នុងតំបន់ជនរួមជាតិភាគតិចរស់នៅកុះករ ជាសារវន្តឆ្លើយតបតម្រូវការផលិតកម្ម ប្រជុំជីវភាព ការដឹកជញ្ជូនទំនិញមានភាពងាយស្រួល រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន។ អាចអះ អាងបានថា ហេដ្ឋារចនាសម្ព័ន្ធជនបទមានភាព សុក្រឹត រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ”៕
លីធាន - ថាច់ធី