|
លោកត្រេវក្វាងឡើយ។ |
ខេត្តកាម៉ាវ មានឃុំ សង្កាត់ ទីប្រជុំជនចំនួន៦៥ចំណុះតំបន់ជនជាតិភាគតិច។ ខេត្តមាន១៤ជនជាតិជាបងប្អូនរួមរស់ជាមួយគ្នា ក្នុងនោះ មានជនជាតិភាគតិចចំនួន១៣ ដោយមានចំនួនប្រជាជនជាង៥៣ពាន់នាក់ ហើយជនជាតិខ្មែរច្រើនបំផុត មានជាង៩.៦៧០គ្រួសារ មានចំនួនមនុស្សប្រមាណ៤៥ពាន់នាក់។ ពោលអំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិច ដោះដូរយោបល់ជាមួយអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ។ លោកត្រេវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖
-ការងារជនជាតិរយៈពេលកន្លង បានរួមចំណែកយ៉ាងសកម្មធ្វើឱ្យមុខមាត់ជនបទតំបន់ជនជាតិភាគតិចរស់នៅមានភាពវិវឌ្ឍន៍យ៉ាងច្បាស់ សិទ្ធិស្មើភាពរវាងជនជាតិទាំងឡាយមានភាពប្រសើរនិងបានអនុវត្តជាក់ស្តែង ផ្តោតលើវិស័យនានានៃជីវភាពសង្គម។ ឆ្លងតាមរយៈនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ ត្រូវបានលើកស្ទួយជាលំដាប់។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិចរបស់ខេត្ត ត្រូវបានផ្តោតការយកចិត្តទុកដាក់វិនិយោគដោយទ្រង់ទ្រាយធំ។ ជាសារវន្តធានាបានលក្ខណៈចាំបាច់នៃការបង្កបង្កើនផល និងការរស់នៅរបស់ប្រជាជនក្នុងតំបន់។ កម្មវិធី គោលនយោបាយ ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ត្រូវបានខេត្តកាម៉ាវផ្សព្វផ្សាយផ្តើមពីសេចក្ដីត្រូវការ សមស្របនឹងគោលបំណងរបស់ជនរួមជាតិភាគតិចក្នុងតំបន់។ លទ្ធផលទទួលបានបង្កជាលក្ខណៈសំខាន់និងឧបត្ថម្ភជាក់ស្តែងដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រនិងគ្រួសារមានជីវភាពលំបាក។
* បានដឹង អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចនៅកាម៉ាវ ឆ្នាំ២០១៩ កាត់បន្ថយប្រមាណ៦% បើប្រៀបនឹងឆ្នាំមុនៗខ្ពស់ជាង កម្រិតកាត់បន្ថយពី៣-៤% សូមលោកចែករំលែកបន្ថែមពីបញ្ហានេះបាទ?
-ការងារកាត់បន្ថយភាពក្រីក្ររបស់ខេត្តនិយាយរួម និងតំបន់ជនជាតិភាគតិចនិយាយដោយឡែក តែងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។ កម្មវិធីដោះស្រាយការងារធ្វើ ធានាសុខុមាលភាពសង្គម នាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កម្មវិធីទិសដៅជាតិកសាងជនបទថ្មី កម្មវិធី គម្រោងនិងគោលនយោបាយនានាត្រូវបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់និងភូមិភាគនានាបន្តចង្អុលការផ្សព្វផ្សាយអនុវត្តមោះមុត។ ឆ្លងតាមរយៈនោះ រួមចំណែកជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនិយាយរួម គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិភាគតិចនិយាយដោយឡែក កែលម្អជីវភាព ពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ។ តាមរយៈនោះ ដល់ដើមឆ្នាំ២០២០ ទូទាំងខេត្តមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន១.២៦០គ្រួសារ ស្រូបអត្រា១៦,៣៦%នៃចំនួនគ្រួសារក្រីក្រទូទាំងខេត្ត និងស្រូបអត្រា១០,២៣%ចំនួនគ្រួសារជនជាតិភាគតិច កាត់បន្ថយ ៦,១៤%។
*ការងារជនជាតិនៅពេលខាងមុខ ខេត្តកាម៉ាវនឹងផ្ដោតលើទិសដៅ ភារកិច្ចរួមអ្វីខ្លះ? ជម្រាបប្រសាសន៍លោក!
ជនរួមជាតិខ្មែរនៅឃុំខាញ់ប៊ិញតី ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ប្រកបរបរធ្វើត្រីងៀត។
-កាម៉ាវបន្តការអនុវត្តគ្រប់ជ្រុងជ្រោយ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីការងារជនជាតិ។ ផ្តើមពីនោះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត។ ខេត្តបន្តការយកចិត្តទុកដាក់អនុវត្តល្អទិសដៅសុខុមាលភាពសង្គម ការពារបរិស្ថាន និងកែលម្អជីវភាពរបស់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ ខេត្តធានាលំនឹងនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ជនជាតិភាគតិច អនុវត្តល្អការងារក្តោបក្តាប់ស្ថានភាព ពិនិត្យឃ្លាំមើល ដើម្បីធានាការអនុវត្តកម្មវិធី គោលនយោបាយជនជាតិភាគតិចលើភូមិសាស្រ្ត សំដៅធានាត្រូវតាមទិសដៅនិងនាំមកប្រសិទ្ធភាពជាក់ស្តែង៕
*អ្នកយកព័ត៌មាន៖ សូមអរគុណលោក បាទ!
ថាញឡុង-មុនី