មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/03/2020 - 15:04

លេខា​សាខា​បក្ស​គំ​រូ​

លោក​ដាវពិសិដ្ឋ​ លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ថើយ​ត្រឿង​១​។​

អា​យុ​៧​០​ឆ្នាំ​ប្លា​យ បម្រើ​ការ​ងារ​ក្នុង​ភូមិ​ជាង​៣៥​ឆ្នាំ​។​ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​  គាត់​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​ធ្វើ​ជា​ប្រ​ធាន​ភូមិ​។​ ជា​ច្រើន​អា​ណត្តិ​មក​នេះ  គាត់​បាន​បក្ខជន​ជឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សាខា​បក្ស​ភូមិ​។​ នោះ​គឺ​លោក​ដាវ​ពិសិដ្ឋ​ លេខា​សាខា​បក្ស​  និង​ជា​ប្រ​ធាន​ភូមិ​ថើយ​ត្រឿង​១​  ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ​។​

ភូមិ​ថើយ​ត្រឿង​១​  មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៨​០​%។​ ពីមុន​ថើយ​ត្រឿង​១​ជា​ភូមិ​លំ​បាក​ណាស់​  ចំ​ណុះ​កម្ម​វិធី​១​៣​៥​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន​។​ ហេតុ​នោះ​ លោក​ដាវ​ពិសិដ្ឋ  រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បញ្ចេញ​កម្លាំង​ចលនា​ ដឹក​នាំ​មាមីង​ខំប្រឹង​ពល​កម្ម​ផលិត​ ពង្រីក​សេដ្ឋកិច្ច​គ្រួ​សារ​។​ ឆ្លង​តាម​រយៈ​សាខា​បក្ស​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រជា​ច្រើន​បាន​បុល​ទុន​  ឧបត្ថម្ភ​ចិញ្ចឹម​សត្វ​ និង​មាន​ពលករ​ជា​ច្រើន​បាន​ឧទ្ទេសនាម​ការ​ងារ​ធ្វើ​។​ អា​ស្រ័យ​ហេតុ​នោះ​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំ​ដាប់​។​ "ឥឡូ​វ​ ភូមិ​ថើយ​ត្រឿង​១​នៅ​មាន​គ្រួ​សារ​ក្រី​ក្រចំ​នួន​៤ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​៣​។​ ជាង​នេះ​ទៅ​ទៀ​ត ថើយ​ត្រឿង​១​គ្មាន​នៅ​ជា​ភូមិ​លំ​បាក​ខ្លាំងដូចមុនទៀតឡើយ​" លោក​ដាវពិសិដ្ឋ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

គ្រួ​សារ​អ្នក​មីង​ថាច់​ធីសាវ៉ាន់  ជា​គ្រួ​សារ​មួយ​ឋិត​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ  អ្នក​មីង​ចែក​រំលែក​៖ "គ្រួ​សារ​ខ្ញុំ​អរគុណ​ពូសិដ្ឋ​ខ្លាំង​ណាស់​។​ គាត់​តែង​មក​ដល់​ផ្ទះ​លើក​ទឹក​ចិត្ត​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ឱ្យ​ខំប្រឹង​ធ្វើ​ការ​រកស៊ី​  ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​បុល​ទុន​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ដល់​កូន​ខ្ញុំ​។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ថែម​ទាំង​ជួយ​ខ្នះ​ខ្នែង​ធ្វើ​លិខិត​ស្នាម​ដើម្បី​គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​សង់​ "ផ្ទះ​មហា​សាម​គ្គី​"ជូន​។​ គ្រួ​សារ​ខ្ញុំ​ ឥឡូវ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ល។​ មាមីង​ខ្មែរ​ក្នុង​ភូមិ​នេះ  អ្នក​ណាក៏​គោ​រព​រាប់​អាន​ពូដែរ​។​

ខ្ញុំ​នៅ​ចាំ​បាន​ថា​  ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ដល់​ភូមិ​ថើយ​តឿង១ សម្លឹង​គាត់​ស្មាន​ថា​ជា​"កសិករ​ជើង​ចាស់​"។​ ប៉ុន្តែ​បន្ទាប់​ពីសំ​ណេះ​សំ​ណាល​ជា​មួយ​គាត់​ ខ្ញុំ​ក៏​ចាប់​ភ្លឹក​ភ្លាម ក្រៅ​ពីរូប​ភាព​នៃ​កសិករ​ម្នាក់​ស្មោះ​ត្រង់ គាត់​ក៏​ជា​លេខា​មួយ​រូប​ជិត​ដិត​ប្រ​ជា​ជន​និង​គិត​គូរ​ជីវ​ភាព​ឱ្យ​ប្រ​ជា​ជន​។​ លោក​ពិសិដ្ឋ សំ​ណេះ​សំ​ណាល​៖ "ជីវ​ភាព​មាមីង​ខ្មែរ​នៅ​ជួប​ការ​លំ​បាក​ច្រើន ម៉្លោះ​ហើយ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពុំ​កើត​។​ ខ្ញុំ​អា​យុ​ច្រើន​ហើយ​  សុខ​ភាព​កាន់​តែ​អន់​ថយ​។​ល។​ ប៉ុន្តែ​ពេល​បក្ស​នៅ​ត្រូវ​ការ​  ប្រ​គល់​ការ​ងារ  មាមីង​នៅ​មាន​ទំ​នុក​ចិត្ត  ខ្ញុំ​ក៏​ខិត​ខំ​បម្រើ​តួនាទី​លេខា​សាខា​បក្ស​ និង​ជា​ប្រ​ធាន​ភូមិ​ដោយ​អស់​ពី​ចិត្ត​។​ល។​"។​

លោក​ឡេក្វឹក​វៀត  អនុលេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង  ចែក​រំលែក​៖ "ក្នុង​រយៈ​កាល​បំ​ពេញ​ការ​ងារ​ ពូដាវពិសិដ្ឋ​  តែ​ងប្រ​កៀក​ស្មាន​ឹង​ភូមិ​ភាគ​រួម​នឹង​សាខា​បក្ស​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​កសាង​បក្ស  កសាង​រដ្ឋ​អំ​ណាច​។​ ពូតែង​ស្តាប់​យោ​បល់​ប្រ​ជា​ជន    អនុ​វត្ត​ល្អ​តួនាទី​ជា​ស្ពាន​តភ្ជាប់​រវាង​ប្រ​ជា​ជន​  និង​បក្ស   រដ្ឋ​អំ​ណាច  ។ល។​ មិន​ត្រឹម​តែ​ជា​បក្ខជន  ជា​លេខា​សាខា​បក្ស​គំ​រូ​ប៉ុណ្ណោះ​ទេ ពូនៅ​ទាំង​ជា​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បទ​ហូជីមិញទៀត​ផង​"៕

ថាញ់​ឡុង​-មុនី

ចែករំលែកអត្ថបទ