អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ
នៅទីស្ដីការគណៈកម្មាធិការជនជាតិ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ទើបដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យសម្រេចរបាយការណ៍ សំណើគ្រោងការណ៍វិនិយោគកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិនិត្យសម្រេច។
អនុវត្តសារលិខិតលេខ៤១៣/BKHĐT-TCTT ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងផែនការនិងវិនិយោគ ស្ដីពីការបូកសរុប វាយតម្លៃអនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០១៦-២០២០ និងដាក់សំណើសម្រាប់ដំណាក់កាល២០២១-២០២៥។ អនុវត្តកិច្ចចង្អុលការនៃសេចក្តីសនិ្នដ្ឋានលេខ៦៥-KL/TW ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្ដីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល៩ ស្ដីពីការងារជនជាតិក្នុងស្ថានភាពថ្មី សេចក្តីសម្រេចចិត្តលេខ៨៨/២០១៩/QH១៤ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋសភា នីតិកាល១៤ ស្ដីពីការផ្តល់សច្ចានុមតិលើគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ គណៈកម្មាធិការជនជាតិ បានកសាងឯកសារ ដាក់ជូនក្រសួងផែនការនិងវិនិយោគ អំពីសំណើកសាងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដោយមានខ្លឹមសារសំខាន់ៗ ដូច៖ ប្រការចាំបាច់នៃការកសាងកម្មវិធី ទិសដៅរបស់កម្មវិធី ភារកិច្ច ខ្លឹមសារសំខាន់នៃកម្មវិធី គ្រោងប្រភពកម្លាំងអនុវត្តកម្មវិធី យន្តការ ដំណោះស្រាយអនុវត្តកម្មវិធី។ល។ គណៈកម្មាធិការជនជាតិបានបង្កើតក្រុមប្រឹក្សា ពិនិត្យសម្រេចរបាយការណ៍សំណើគ្រោងការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ អាស្រ័យរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ធ្វើជាប្រធានក្រុមប្រឹក្សា។
នៅក្នុងកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាបានធ្វើការពិភាក្សា ពិនិត្យសម្រេច វាយតម្លៃអំពីទិសដៅ វិសាលភាពនៃការអនុវត្តកម្មវិធី យន្តការ ដំណោះស្រាយអនុវត្តកម្មវិធី ជាមួយសមាសភាគគម្រោងនិងអនុគម្រោងចំនួន១០ វិធានការកៀរគរនិងប្រើប្រាស់ដើមទុន ថវិកាអនុវត្តកម្មវិធី វាយតម្លៃប្រសិទ្ធភាពកម្មវិធី។ល។
មានប្រសាសន៍ចង្អុលការនៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ប្រធានក្រុមប្រឹក្សា សំណូមពរដល់សមមិត្តដែលបានប្រគល់ភារកិច្ចត្រួតពិនិត្យ វាយតម្លៃ ច្បាស់លាស់ ជាក់ស្តែង លម្អិត មានមូលដ្ឋាន វិទ្យាសាស្រ្តទៅតាមអនុគម្រោងនីមួយៗ ដើម្បីបូកសរុបផ្ញើនាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ ធ្វើឱ្យសុក្រឹតរបាយការណ៍ពិនិត្យសម្រេចប្រកបដោយគុណភាពល្អបំផុត។ សមាជិកទាំងអស់នៃក្រុមប្រឹក្សា ត្រូវស្របគំនិតគ្នា មានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីអនុវត្តល្អភារកិច្ចដែលបានប្រគល់ឱ្យ៕
* រដ្ឋាភិបាលបានប្រកាសឱ្យប្រើជាផ្លូវការសេចក្តីសម្រេចចិត្តលេខ១២/NQ-CP ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ៨៨/២០១៩/QH14 ចុះថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋសភា ស្ដីពីសច្ចានុម័តិលើគម្រោងទូទៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។
បងត្រឹមក្វឹកឡាងជាមួយនឹងចំការត្រាវគ្រួសារ។ រូប៖ ឯកសារ
តាមរយៈនោះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ៨៨ ជាមួយនឹងភារកិច្ចជាក់ស្តែងរួមមាន៖ រៀបចំពិនិត្យពិច័យឯកសារច្បាប់ជាប់ទាក់ទិនដល់តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ និងគោលនយោបាយជនជាតិ ដាក់សំណើរ ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ផ្លាស់ប្តូរ លុបចោលឯកសារទាក់ទិនមិនសមស្រប ឱ្យបានទាន់ពេល ដើម្បីធានាលក្ខណៈឯកភាព ព្រមៗគ្នារបស់ប្រព័ន្ធច្បាប់ សំដៅរៀបចំអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្លឹមសារនៃគម្រោង។
កសាងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងបន់ភ្នំដំណាក់កាល ២០២១-២០៣០ លើកជូនរដ្ឋសភា ពិនិត្យពិច័យ សម្រេចនៅក្នុងសម័យប្រជុំលើកទី៩ (ខែឧសភា ឆ្នាំ២០២០) ដើម្បីអនុវត្តចាប់ពីឆ្នាំ២០២១។
បង្កើតគណៈចង្អុលការកសាងនិងអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ធ្វើជាប្រធានគណៈចង្អុលការ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិជាអនុប្រធានគណៈអចិន្រ្តៃយ៍ ដោយមានការចូលរួមពីក្រសួង គណៈ ផ្នែកជាប់ពាក់ព័ន្ធ ដើម្បីចង្អុលការកសាងនិងរៀបចំអនុវត្តកម្មវិធី។
ផ្អែកលើក្របខណ្ឌ មុខសញ្ញា កម្រិតភារកិច្ចជាក់ស្តែង រដ្ឋាភិបាលបូកសរុប ថ្លឹងថ្លែង គម្រោង ប្រភពថវិកានៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ លើកជូនរដ្ឋសភា ពិនិត្យពិច័យ សម្រេចតាមសេចក្តីកំណត់របស់ច្បាប់។
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងធ្វើរបាយការណ៍ លទ្ធផលអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ នៅចំពោះមុខរដ្ឋសភា។ ក្នុងអំឡុង៥ឆ្នាំរៀបចំបូកសរុប លើកជូនរដ្ឋសភាអំពីយន្តការគោលនយោបាយបន្តការអនុវត្តសម្រាប់ដំណាក់កាល២០២៦-២០៣០។
នៅក្នុងសេចក្តីសម្រេចចិត្ត រដ្ឋាភិបាលបានបែងចែកភារៈកិច្ចច្បាស់លាស់ដល់ក្រសួង ស្ថាប័ន ដែលជាប់ពាក់ព័ន្ធ ប្រញឹកក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ចនិងដំណោះស្រាយ ធានាល្បឿនដំណើរការតាមខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH14 ចុះថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋសភា៕
ប្រភព:baodantoc.vn -យោង៖ chinhphu.vn- មុនី