ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/06/2025 - 10:31

ពិធី​ប្រ​ណាំង​ទូក-ង ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៥ រំ​ពឹង​ទុក​នឹង​មាន​ទូក-ង​ចូល​រួម​ប្រ​មាណ ៦០ ទូក 

តាម​ប្រ​សាសន៍​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង គម្រោង​ផែន​ការ​រៀប​ចំ​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៥ នឹង​រៀប​ចំ​ឡើង​តាម​ទ្រង់​ទ្រាយ​ថ្នាក់​ខេត្ត ហើយ​មាន​ខ្លឹម​សារ​សំ​ខាន់ៗ​ជា​ច្រើន រួម​មាន៖ កម្ម​វិធី​បើក​ពិធី​បុណ្យ; រង្វាន់​ប្រ​ណាំង​ទូក-ង; ពិធី​សំ​ពះ​ព្រះ​ខែ; មហោ​ស្រព​ប្រ​ឡង​លយ​ប្រ​ទីប និង​សម្តែង​បង្ហាញ​ទូក​គែ​ហ៊ៅ; ផ្សារ​ណាត់​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ផលិត​ផល OCOP ខេត្ត​សុក​ត្រាំង និង​ផលិត​ផល​ពិសេស​ក្នុង​តំ​បន់​។ល។ ចំ​ណុច​សំ​ខាន់​នៃ​ពិធី​បុណ្យ​នេះ​គឺ​ពិធី​ប្រ​ណាំង​ទូក-ង រំពឹង​ទុក​នឹង​មាន​ទូក-ង​ទាំង​ផ្នែក​បុរស និង​នារី​ចូល​រួម​ប្រ​មាណ ៦០ ទូក។

 ​ ពិធី​ប្រ​ណាំង​ទូក-ង​នៅ​ខេត្ត​សុក​ត្រាំង។ រូច​ថត៖ លី​ធាន

ពិធី​បុណ្យ​នេះ រៀប​ចំ​ឡើង​សំ​ដៅ​លើក​តម្កើង​នូវ​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ ជា​ពិសេស​គឺ​សកម្ម​ភាព​វប្បធម៌​ពិធី​បុណ្យ; ឆ្លើយ​តប​នឹង​មតិ​គោល​បំ​ណង និង​តម្រូវ​ការ​សកម្ម​ភាព​ជីវ​ភាព​វប្ប​ធម៌ និង​ស្មារតី​របស់​បណ្តា​ជន​ជាតិ។

ជាង​១០​ឆ្នាំ​មក​នេះ ពិធី​បុណ្យ​នៅ​ខេត្ត​សុក​ត្រាំង តែង​បាន​យក​ចិត្ត​ទុក​ដាក់​បង្កើន​កម្រិត​រៀប​ចំ​ដោយ​ទ្រង់​ទ្រាយ​ថ្នាក់​តំ​បន់។ កាល​ពី​ឆ្នាំ​ទៅ​មិញ ពិធី​បុណ្យ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើក​ទី​៦ ទាក់​ទាញ​ទូក-ង​ចូល​រួម​ចំ​នួន ៦០ ទូក ដោយ​មាន​កី​ឡា​ករ​-ការិនី​ជាង ៧.០០០ នាក់ មក​ពី​ខេត្ត​សុក​ត្រាំង កា​ម៉ាវ បាក​លីវ ហូវ​យ៉ាង គៀង​យ៉ាង និង​ក្រុង​កឹង​ធើ មាន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​និង​ទស្សនា​ក្នុង​ពិធី​បុណ្យ​នេះ​ប្រ​មាណ ៦២០​.០០០ លើក​នាក់៕

យោង៖ VOV-ĐBSCL - ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ