24/02/2020 - 15:55

ថើយ​ឡាយ​ ផ្តុំ​កម្លាំង​លើកកម្ពស់​គុណ​ភាព​វិស័យ​អប់​រំ

ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ​ ផ្តុំ​កម្លាំង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២​៩​-NQ/TW របស់​គណៈ​ប្រតិ បត្តិ​ការ​មជ្ឈិម​បក្ស​នីតិ​កាល​១​១​ ស្តីពី​ "ផ្លាស់​ថ្មី​ជា​សារ​វន្ត​ គ្រប់​ជ្រុង​ជ្រោយ​អប់​រំនិង​បណ្តុះ​បណ្តាល ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ឧស្សា​ហូប​នីយកម្ម​និង​ទំ​នើប​ភាវូប​នីយកម្ម​ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​ទី​ផ្សា​រកំ​ណត់​ទិស​សង្គម​និយម​និង​សមាហ​រណ​កម្ម​អន្តរ​ជាតិ​" ម៉្លោះ​ហើយ​ គុណ​ភាព​វិស័យ​អប់​រំលើ​ភូមិ​សាស្រ្ត​ស្រុក​កាន់​តែ​ល្អ​ប្រ​សើរ​។​

សិស្ស​ជន​ជា​តិ​ភាគ​តិ​ច​នៅ​ស្រុក​ថើយ​ឡាយ​ បាន​ទទួល​អា​ហារូបករណ៍​ នៅ​ដើម​ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​។​

តាម​ប្រ​សាសន៍​លោក​ង្វៀន​វ៉ាន់​ជី ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​ថើយ​ឡាយ​ ឱ្យដឹង​៖ ឆ្នាំ​សិក្សា​កន្លង​ សរុប​ប្រ​ភព​ទុន​កសាង​អគារ​សិក្សា​លើ​ភូមិ​សាស្រ្ត​ស្រុក​ គឺ​១​១​៤​ពាន់​លាន​ដុង​។​ នេះ​ជា​ប្រ​ភព​ទុន​ថវិ​កា​រដ្ឋ​ រួម​នឹង​ទុន​កៀរ​គរពីប្រ​ភព​ទុន​ជំនួយ​ពីអង្គ​ការ​ អា​ជីវ​កម្ម​និង​សប្បុរ​ស​ជន​ជា​ច្រើន​។​ បច្ចុប្បន្ន​ ស្រុក​មាន​បន្ទប់​រៀន​រឹង​មាំ​ចំ​នួន​៣​២​១​បន្ទប់​ សម្រេច​អត្រា​៥​៥​,១​% បន្ទប់​រៀន​ពាក់​កណ្តាល​រឹង​មាំ​ចំ​នួន​២​៦​២​បន្ទប់​ សរុប​អត្រា​៤​៤​,៩​%។​ ទន្ទឹម​នឹង​នោះ​ ស្រុក​ក៏​បាន​ផ្តុំ​កម្លាំង​កសាង​សាលា​រៀនសម្រេច​បទ​ដ្ឋាន​ជាតិ​ មក​ទល់​នឹង​បច្ចុប្បន្ន​ ស្រុក​មាន​៣​៣​/៤​៥​សាលា​រៀនសម្រេច​បទដ្ឋាន​ សម្រេច​អត្រា​៧​៣​,៣​%។​

ទន្ទឹម​នឹង​ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​មូល​ដ្ឋាន​សម្ភារៈ​អគារ​សិក្សា​ ស្រុក​ក៏​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​។​ ផ្នែក​អប់​រំស្រុក​ក៏​បាន​បញ្ជូន​គ្រូ​បង្រៀន​ចំ​នួន​១​១​១​រូប​នៅ​រាល់​កម្រិត​ចូល​រួម​ថ្នាក់​បង្កើន​កម្រិត​វិជ្ជា​និង​ថ្នាក់​មធ្យម​សិក្សា​នយោ​បាយ​ ដែល​បើក​នៅ​ក្នុង​ស្រុក​។​ ក្នុង​នោះ​ ផ្នែក​អប់​រំពង្រីក​បក្ខជន​ថ្មី​បាន​៦​៦​រូប​។​ ទូទាំង​ផ្នែក​ បច្ចុប្បន្ន​ មាន​បក្ខជន​ចំ​នួន​៨​៩​៦​រូប​ សម្រេច​អត្រា​៦​២​,៦​% (ឆ្នាំ​កន្លង​សម្រេច​អត្រា​៥​២​,២​%) ក្នុង​នោះ​ បក្ខជន​មាន​កម្រិត​វិ​ជ្ជា​នយោ​បាយ​ជាន់​ខ្ពស់​ចំ​នួន​២​រូប​   កម្រិត​មធ្យម​សិក្សា​នយោ​បាយ​ចំ​នួន​១​៦​១​រូប ​។ល។ នៅ​ពេល​គ្រូ​បង្រៀន​ កម្មា​ភិបាល​ផ្នែក​អប់​រំមាន​កម្រិត​វិជ្ជា​ជីវៈ​ល្អ​ប្រ​សើរ​ គុណ​ភាព​អប់​រំរឹត​តែ​មាន​ភាព​ប្រ​សើរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ លទ្ធ​ផល​ឆ្នាំ​សិក្សា​២​០​១​៨​-២​០​១​៩​ សិស្ស​បាន​វាយ​តម្លៃ​សម្រេច​កម្ម​វិធី​សិក្សា​ឡើង​ទៅ​ គឺ​២​២​៥​៥​រូប​ក្នុង​ចំ​ណោម​សិស្ស​២​២​៩​៨​រូប​ សម្រេច​អត្រា​៩៨,១២% (ឆ្នាំ​មុន​សម្រេច​អត្រា​៩​៨​,០​២​%)។​

ក្រៅ​ពីផែន​ការ​អភិវឌ្ឍ​វិ​ស័យ​អប់​រំរួម​ ស្រុក​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​សិស្ស​ជន​ជាតិ​ភាគ​តតិច​។​ ទូទាំង​ស្រុក​មាន​សិស្ស​ជន​ជាតិ​ចំ​នួន​២​៤​៩​រូប​ លទ្ធ​ផល​វាយ​តម្លៃ​ចុង​ឆ្នាំ​ មាន​សិស្ស​១​០​០​% សម្រេច​កម្ម​វិធី​សិក្សា​និង​សកម្ម​ភាព​អប់​រំសម្រេច​ទាំង​សមត្ថ​ភាព​និង​គុណ​សម្បត្តិ​។​ លោក​ង្វៀន​វ៉ាន់​ជី បញ្ជាក់​៖ "ផ្នែក​អប់​រំនឹង​បន្ត​កិច្ច​ចង្អុល​ការ​ដល់​សាលា​រៀន​នានា​បើ​ក​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជា​តិ​ តាម​កម្ម​វិ​ធី​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល។​ ចំ​ពោះ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ផ្នែក​អប់​រំចលនា​សប្បុរ​ស​ជន​ជូន​អា​ហារូប​ករណ៍​ សិក្ខូប​ករណ៍​ ដើម្បី​ប្អូន​ៗ​ស្ងប់​ចិត្ត​ក្នុង​ការ​សិក្សា​"។​ បង​លីវ​៉ាន់ថា​ញ់ នៅ​ភូមិ​ឌិញ​ហ្វា ឃុំ​ឌិញ​ម៉ូង​ ឱ្យដឹង​៖ "មុន​នេះ​ សាលា​មិន​មាន​រៀប​ចំ​កម្ម​វិធី​បង្រៀន​អក្សរ​ខ្មែរ​ទេ ម៉្លោះ​ហើយ​កូន​ៗ​ខ្ញុំ​ចេះ​និយាយ​តែ​ភាសា​ ប៉ុន្តែ​មិន​ចេះ​អក្សរ​។​ ឥឡូ​វ​នេះ​ សាលា​បឋម​សិក្សា​រៀប​ចំ​កម្ម​វិធី​បង្រៀន​ឧភយ​ភាសា​ ខ្ញុំ​នឹង​លើក​ទឹក​ចិត្ត​ក្មួយ​ៗ​ខំប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​គ្រប់​ពេល​ដែល​សាលា​បាន​កំ​ណត់​"៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ