23/12/2019 - 16:14

ហូវយ៉ាង​៖ អនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​គោ​ល​នយោ​បាយ​ពិសេស​ដោយ​ឡែក​

តាម​ប្រ​សាសន៍​លោក​ដុង​វ៉ាន់​ថា​ញ់ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖ ការ​ខិត​ខំ​របស់​ខេត្ត​ហូវយ៉ាង​ ចំ​ពោះ​ការ​ងារ​ជន​ជា​តិ​ បាន​ស្តែ​ងឡើង​តាម​រយៈ​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​រួម​ជា​តិ​កាន់​តែ​ឈាន​ឡើង​។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​។​

ដើម្បី​លើ​កកម្ពស់​គុណ​ភាព​ ជីវភាព​របស់​ជន​រួម​ជា​តិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវយ៉ាង​ បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ​អនុ​វត្ត​ល្អ​កម្ម​វិ​ធី​ និង​គម្រោង​របស់​មជ្ឈិម​និង​ភូមិ​ភាគ​ សម្រាប់​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​កុះ​ករ​។​ តួយ៉ាង​ដូច​៖ រយៈ​ពេល​៥​ឆ្នាំ​អនុ​វត្ត​កម្ម​វិ​ធី​១​៣​៥​ គួបផ្សំ​នឹង​ការ​អនុ​វត្ត​កម្ម​វិ​ធី​ គោ​ល​នយោ​បាយ​ គម្រោង​ដទៃ​ទៀ​ត​ ទើប​ឃុំ​ ភូមិ​លំ​បាក​ពិសេស​ជំហាន​ដំបូង​ត្រូវ​បាន​ដោះ​ស្រាយ​ជា​សារ​វន្ត​ពីបញ្ហា​ ខ្វល់​ខ្វាយ​ក្នុង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ និង​ការ​ផលិត​។​ ភូមិ​ភាគ​ទាំង​នេះ​ បាន​វិ​និ​យោ​គ​កសាង​ថ្មី​ និង​ជួស​ជុល​បាន​៣​៣​សំ​ណង់​ ក្នុង​នោះ​ (មាន​សំ​ណង់​គមនាគមន៍​ចំ​នួន​២​៦​ ជួស​ជុល​និង​កសាង​អគារ​សិក្សា​ថ្មី​ចំ​នួន​៧​សំ​ណង់​) ឧប​ត្ថម្ភ​អនុ​វត្ត​បាន៩៣​ទម្រង់​អភិ​វឌ្ឍ​ផលិត​កម្ម​ និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ (ដូច​ចិញ្ចឹម​ជ្រូក​ ត្រី​ ដាំ​ដំណាំ​រួម​ផ្សំ​ ទិញ​ម៉ា​ស៊ី​ន​បាញ់​ថ្នាំ​ ម៉ា​ស៊ី​ន​បូមទឹក​។​ល។​)។​ ជា​ពិសេស​ក្នុង​ក្រប​ខណ្ឌ​កម្ម​វិ​ធី​១៣៥​ ភូមិ​ភាគ​បាន​បើ​ក​វគ្គ​ហ្វឹក​ហាត់​បាន​១​១​ថ្នាក់​  សំ​ដៅ​លើ​កកម្ពស់​ សម​ត្ថ​ភាព​កម្មា​ភិបាល​មូល​ដ្ឋាន​និង​សហគម​ន៍ ដើម្បី​អនុ​វត្ត​ការ​ងារ​ជន​ជា​តិ​ឱ្យ​មាន​ប្រ​សិ​ទ្ធ​ភាព​ជា​ង​ទៀ​ត​។​ បង​ឡាថា​ញ់ឡុង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ក្រុង​វីថា​ញ់ ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖  “អា​ស្រ័យ​វគ្គ​ហ្វឹក​ហាត់​លើ​កកម្ពស់​សម​ត្ថ​ភាព​ បាន​ជា​កម្មា​ភិបាល​ទាំង​អស់​ ព្រម​ទាំង​សហកា​រីទទួល​បាន​ចំ​ណេះ​ដឹង​បន្ថែ​ម​ ដើម្បី​យល់​ច្បាស់​និង​ចែក​រំលែក​ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ ផ្តើ​មពីនោះ​ កម្ម​វិ​ធី​ គម្រោង​ពិសេស​ដោយ​ឡែក​ ក៏​ត្រូវ​បាន​អនុ​វត្ត​ងាយ​ស្រួល​ និង​មាន​ប្រ​សិ​ទ្ធ​ភាព​ជា​វិ​ជ្ជមាន​”។​

លោក​ង្វៀន​ហ្វាង​ត្រេវ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖  ចាប់​ពី​ខេត្ត​បាន​ចង្អុល​ការ​អនុ​វត្ត​គោ​ល​នយោ​បាយ​តាម​សេច​ក្តី​សម្រេច​លេខ​២​៩​/២​០​១​៣​/QĐ-TTg ចុះ​ថ្ងៃ​២​០​ ខែ​ឧសភា​ ឆ្នាំ​២​០​១​៣​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ភូមិ​ភាគ​នីមួយ​ៗ​ បាន​ផ្សព្វ​ផ្សា​យ​  ឧប​ត្ថម្ភ​ប្រ​ជា​ជន​បាន​៧​៦​៧​គ្រួ​សារ​។​ ដោយ​ឡែក​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​ដោយ​ផ្ទាល់​សម្រាប់​ប្រ​ជា​ជន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ នៅ​តំ​បន់​ក្រលំ​បាក​តាម​សេច​ក្តី​សម្រេច​លេខ​១​០​២​/២​០​០​៩​/QĐ-TTg ចុះ​ថ្ងទី​៧​ ខែ​សីហា ឆ្នាំ​២​០​០​៩​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវយ៉ាង​ ត្រូវ​បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២​០​១​០​ រហូត​ដល់​ដំណាច់​ ឆ្នាំ​២​០​១​៨​ មាន​ចំ​នួន​ទឹក​ប្រាក់៣១ពាន់​លាន​ដុង​។​ ចាប់​ពី​ឆ្នាំ​ ២​០​១​៣​ មក​ទល់​ពេល​នេះ​ ខេត្ត​បាន​ចង្អុល​ការ​អនុ​វត្ត​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ មាន​ជីវភាព​ក្រលំ​បាក​ តាម​សេច​ក្តី​សម្រេច​លេខ​៧​៥​៥​/QĐ-TTg ចុះ​ថ្ងៃ​២​០​ ខែ​ឧសភា​ ឆ្នាំ​២​០​១​៣​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ដល់​ប្រ​ជា​ជន​បាន​១​.០​៣​១​គ្រួ​សារ​។​ល។​

អា​ស្រ័យ​ការ​វិ​និ​យោ​គ​ព្រម​ៗ​គ្នា​ មាន​ប្រ​សិ​ទ្ធ​ភាព​របស់​រដ្ឋ​ ឃើញ​ថា​ ជីវភាព​ជន​រួម​ជា​តិ​ភាគ​តិ​ច​នៅ​ហូវយ៉ាង​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ អ្នក​មីង​ថា​ច់​ធីឡើយ​ នៅ​ឃុំ​ហ្វាលឺវ ក្រុង​វីថា​ញ់ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖  “បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ ម្ល៉ោះ​ហើយ​ជីវភាព​មាមីង​ខ្មែរ​នៅ​តំ​បន់​នាងខ្ញុំ​ បាន​លំ​នឹង​ជា​ង​មុន​ច្រើន​ណាស់​”៕

                                                ហាថា​ញ់-លីសៀ

 

 

 

 

 

 

 

ចែករំលែកអត្ថបទ