ស្របក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៩ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម សមមិត្តត្រឹងថាញ់ម៉ឹង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលនៅវិហារកាតូលិកកឹងធើ។ រួមដំណើរមានសមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ព្រមទាំងសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ។
សមមិត្តត្រឹងថាញ់ម៉ឹង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងថ្នាក់ដឹកនាំក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅវិហារកាតូលិកកឹងធើ។
សមមិត្តត្រឹងថាញ់ម៉ឹង សាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលដល់បូជាចារ្យ ទ្រីប៊ូវធៀន និងអ្នកមុខអ្នកការនៅវិហារកាតូលិកកឹងធើ។ សមមិត្ត បានជូនពរដល់បូជាចារ្យ អ្នកមុខអ្នកការនិងគ្រឹស្ដបរិស័ទក្នុងឱកាសបុណ្យណូអែល ទទួលបាននូវពរជ័យបវរថ្លៃថ្លា និងកាន់តែមានភាពជិតស្និទ្ធ រួមដំណើរក្នុងផែនមហាសាមគ្គីទូទាំងជនជាតិ។ សមមិត្តត្រឹងថាញ់ម៉ឹង បានជូនរបាយការណ៌ខ្លះៗពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៩ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍គ្រឹស្ដបរិស័ទក្នុងសមិទ្ធផលរួមរបស់ប្រទេសជាតិ។
សមមិត្ត រំពឹងថានៅពេលខាងមុខ បូជាចារ្យ និងអ្នកមុខអ្នកការ នឹងបន្តចលនាដល់សហគមន៍គ្រឹស្ដបរិស័ទ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ សាមគ្គីរួមដំណើរជាមួយជនជាតិកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ បន្តចូលរួមគាំទ្រការចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ចលនាសហគមន៍គ្រឹស្ដបរិស័ទអនុវត្តឱ្យបានសម្រេចគោលដៅសេដ្ឋកិច្ច-សង្គម៕
ក្វឹកថាយ-ពេជ្រសឿន