តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ការងារគិតគូរ សុខាភិបាលលើភូមិសាស្រ្តនិយាយរួម និងតំបន់មានជនរួមជាតិភាគតិចនិយាយដោយឡែកមានការវិវឌ្ឍជាវិជ្ជមាន។
ដំណាក់សុខាភិបាលនៅតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្តគៀងយ៉ាង សុទ្ធសឹងសម្រេចបទដ្ឋានជាតិ។
ហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ ដែលបង្កឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដូចពោលខាងលើ គឺមកពីកងជួរកម្មាភិបាលពេទ្យជនជាតិភាគតិចបានកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ទូទាំងខេត្ត មានកម្មាភិបាលពេទ្យជាជនជាតិភាគតិចប្រមាណ ៧៣១នាក់។ ក្នុងនោះ មានវេជ្ជបណ្ឌិត១១២នាក់ (វេជ្ជបណ្ឌិតឯកទេសកម្រិតII ៣នាក់ ឯកទេសកម្រិតI ២៣នាក់ បរិញ្ញាបត្រជាន់ខ្ពស់៤នាក់ វេជ្ជបណ្ឌិតពហុព្យាបាល៤២នាក់); រួម មានឱសថការី៤៤នាក់ ក្នុងនោះ (ឱសថការី ឯកទេសកម្រិតI ២នាក់ ឱសថការី៣នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក២៤នាក់ និងបរិញ្ញាបត្រផ្នែកសម្ភព៥នាក់។ល។ បើប្រៀបនឹងកាលពីឆ្នាំ២០១៤ ខេត្តគៀងយ៉ាងមានកម្មាភិបាលពេទ្យជាជនជាតិភាគតិចកើន២១៦នាក់។ ពិសេសគឺកម្មាភិបាលពេទ្យទាំងនេះ បានរួមចំណែកបង្កលក្ខណសម្បត្តិក្នុងការពិនិត្យ ព្យាបាលជំងឺ និងថែទាំសុខភាពជូនជនរួមជាតិភាគតិចកាន់តែល្អប្រសើរ។ បងយ័ញហ្វាងភុក កម្មាភិបាលផ្នែកការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យហ្គក្វាវ ឱ្យដឹង៖ “កម្មាភិបាលពេទ្យជាជនជាតិភាគតិចក្នុងមន្ទីរពេទ្យកំពុងបង្កបានទំនុកចិត្តពីអ្នក ជំងឺជាជនជាតិភាគតិច ពីព្រោះពួកគាត់យល់ពីទម្លាប់ ក៏ដូចជាចេះនិយាយភាសាជនជាតិ។ ផ្តើមពីការពិនិត្យ ព្យាបាលជំងឺជាក់ស្តែង កងជួរគ្រូពេទ្យជនជាតិភាគតិច ក៏ប្រឹងសិក្សាស្រាវជ្រាវដោយឥតឈប់ឈរ ដើម្បីលើកកម្ពស់សមត្ថភាពពិនិត្យព្យាបាលជូនអ្នកជំងឺនិយាយរួម និងអ្នកជំងឺជាជនជាតិភាគតិចនិយាយ ដោយឡែក”។
ក្រៅពីការកសាងនិងលើកកម្ពស់គុណភាពកម្មាភិបាលពេទ្យជាជនជាតិភាគតិច ខេត្តគៀងយ៉ាង ថែមទាំងអនុវត្តល្អកម្មវិធីសុខាភិបាលជាតិ នៅតំបន់ជនរួមជាតិភាគតិចទៀតផង។ ផ្តើមពីនោះ ស្មារតីភ្ញាក់រលឹករបស់ជនរួមជាតិភាគតិច ក្នុងការអនាម័យបរិស្ថាន ថែទាំសុខភាពនិងពិនិត្យព្យាបាលជំងឺត្រូវបានឈានឡើងដោយឥតឈប់ឈរ។ បច្ចុប្បន្ន ឃុំដែលមានជនរួមជាតិភាគតិចរស់នៅកុះករ តែងមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ និងមានគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យព្យាបាល។ រៀងរាល់ឆ្នាំ ខេត្តចំណាយថវិការាប់រយលានដុងដើម្បីទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលផ្តល់ ជូនជនរួមជាតិភាគតិចក្រីក្រ និងប្រកៀកបន្ទាត់ក្រ។ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ខេត្តទិញប័ណ្ណធានារ៉ាប់រងចំនួន៤២៤.៩៩៣ប័ណ្ណ ជូនប្រជាជន៤២៤.៩៩៣នាក់ នៅតាមឃុំតំបន់ក្រលំបាកក្នុងខេត្ត។ ជាពិសេស អនុវត្តគោលនយោបាយឧបត្ថម្ភនារីក្នុងក្របខណ្ឌគ្រួសារក្រីក្រជាជនជាតិភាគតិច ដែលកើតកូនត្រូវតាមគោលនយោបាយប្រជាសាស្រ្ត យោងតាមអនុក្រឹត្យលេខ៣៩/NĐ-CP របស់រដ្ឋាភិបាល ខេត្តបានឧបត្ថម្ភ៧៦/១៥៣ករណី។ល។ អ្នកមីងធីបេ នៅឃុំឌិញអាង ឱ្យដឹង៖ “រដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់នាងខ្ញុំ ម្ល៉ោះហើយពេលឈឺថ្កាត់ម្តងៗខ្ញុំតែងទៅកាន់ដំណាក់សុខាភិបាលពិនិត្យជំងឺ មិនបង់លុយកាក់ ហេតុនោះ ខ្ញុំមិនបារម្ភទៀត”៕
ហាថាញ់-លីសៀ