តាមស្ថិតិរបស់គណៈជនជាតិខេត្តហូវយ៉ាង រយៈពេលកន្លង ការងារថែទាំសុខភាពតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់វិនិយោគ លើកកម្ពស់គុណភាពកងជួរគ្រូពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាជនឲ្យកាន់តែល្អប្រសើរ។
ប្រជាជនតែងមកពិនិត្យព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលពេលឈឺថ្កាត់ម្ដងៗ។
សព្វថ្ងៃ គ្រប់ឃុំនៅខេត្តហូវយ៉ាងសុទ្ធតែមានដំណាក់សុខាភិបាល ក្នុងនោះ ដំណាក់សុខាភិបាលដែលមានវេជ្ជបណ្ឌិតគឺជាង៨៤%។ ពិសេស ប្រព័ន្ធដំណាក់សុខាភិបាលនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ត្រូវបានវិនិយោគព្រមៗគ្នា សម្រេចបទដ្ឋាន ធានាមានគ្រប់គ្រាន់ បរិក្ខារទំនើបៗ ចាំបាច់សម្រាប់បម្រើការពិនិត្យព្យាបាលជំងឺជូនប្រជាជន។ អាស្រ័យហេតុនោះ ការងារថែទាំសុខភាពបឋមរបស់ប្រជាជនលើភូមិសាស្រ្ត ត្រូវបានដំណាក់សុខាភិបាលធានារ៉ាប់រង។ ផ្ដើមពីនោះ កាត់បន្ថយកម្លាំងសម្ពាធនៅមន្ទីរពេទ្យថ្នាក់លើ គុណភាពពិនិត្យព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។ លោកឡាថាញ់ឡុង ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ខេត្តហូវយ៉ាង ឱ្យដឹង៖ “ដំណាក់សុខាភិបាលនៅតាមតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ដូចជា វីតឹង ហ្វាលឺវជាដើម សុទ្ធតែសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយការងារផ្សព្វផ្សាយអនុវត្តរាល់កម្មវិធីទិសដៅជាតិស្ដីពីសុខាភិបាលត្រូវបានអនុវត្តគ្រប់សព្វនិងហ្មត់ចត់។ ផ្ដើមពីនោះ កាត់បន្ថយទាបបំផុតជំងឺឆ្លងរាលដាលកើតឡើង”។
លោកយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A រីករាយឱ្យដឹង៖ “ជនរួមជាតិខ្មែរនៅទីប្រជុំជនបៃង៉ាង ទីប្រជុំជនរ៉ាច់ហ្គយ ឃុំត្រឿងស្វឹងA បានលះបង់ជាបណ្ដើរៗ នូវវិធីព្យាបាលជំងឺតាមរបៀបបុរាណ។ ជំនួសវិញនោះ គឺមាមីងទៅកាន់ដំណាក់សុខាភិបាល មន្ទីរពហុព្យាបាលតំបន់ ដើម្បីគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យជំងឺដោយផ្ទាល់ ហើយកំណត់ដឹងជំងឺច្បាស់លាស់”។ ដើម្បីផ្លាស់ប្ដូរទម្លាប់ព្យាបាលជំងឺដោយខ្លួនឯង ក្រៅពីប្រព័ន្ធសុខាភិបាលនិងបរិក្ខារពេទ្យកាន់តែទំនើប កងជួរកម្មាភិបាលពេទ្យមានមុខជំនាញច្បាស់លាស់ ការងារសហការរបស់គ្រប់ផ្នែក អង្គការមហាជនលើភូមិសាស្រ្តក៏បានស៊ីជម្រៅផងដែរ។ បងង្វៀនង៉ុកឡើយអនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ឱ្យដឹង៖ “ឃុំតែងចង្អុលការដល់អង្គការមហាជនភូមិ គប្បីសហការស្អិតល្មួតជាមួយនឹងសហការីសុខាភិបាល បុគ្គលិកដំណាក់សុខាភិបាល ផ្សព្វផ្សាយ ចលនាប្រជាជនធានាបង្ការជំងឺឆ្លងរាលដាលគ្រប់ប្រភេទ ដើម្បីថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារបានល្អ”។
ការងារថែទាំសុខភាពជូនជនរួមជាតិភាគតិចលើភូមិសាស្រ្ត បានធានាដោយសារភូមិភាគទាំងឡាយអនុវត្តល្អនូវគោលនយោបាយអាទិភាពរបស់រដ្ឋសម្រាប់ជនរួមជាតិទៀតផង។ លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ ឆ្លងតាមរយៈត្រួតពិនិត្យឡើងវិញ រយៈពេលកន្លង ភូមិភាគនានាបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន១០.៥៧២ ដល់មុខសញ្ញាចំណុះក្របខ័ណ្ឌឧបត្ថម្ភរបស់រដ្ឋ ជួយប្រជាជនពេលឈឺថ្កាត់មានលក្ខណសម្បត្តិពិនិត្យនិងព្យាបាលជំងឺបានទាន់ពេល៕
ហាថាញ់ - ថាច់ធី