04/11/2019 - 15:17

ជំ​នួយ​ជន​រួម​ជា​តិ​ខ្មែរ​ពង្រីក​ការ​ចិញ្ចឹម​សត្វ​

រយៈ​ពេល​កន្លង​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​មជ្ឈិម​រហូត​ដល់​ថ្នាក់​មូល​ដ្ឋាន​   បាន​ផ្សព្វ​  ផ្សា​យ​អនុ​វត្ត​កម្ម​វិ​ធី​គម្រោង​និង​គោ​ល​នយោ​បាយ​ជា​ច្រើន​ ដើម្បី​ឧប​ត្ថម្ភ​ដល់​ជន​រួម​ជា​តិ​ខ្មែរ​។​ គម្រោង​ដែល​បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ិ​ភាព​ជា​ក់​ស្តែ​ង ជួយ​ជន​ជា​តិ​ភាគ​តិ​ច​ចាក​ផុត​ភាព​ក្រី​ក្រ នោះ​គឺ​គម្រោង​ “ឧប​ត្ថម្ភ​ពូជ​គោ​ស្រុក​ដល់​គ្រួ​សារ​ក្រី​ក្រ” នៅ​ឃុំ​អូរឡឹម​ (ស្រុក​ទ្រីតូង​ ខេត្ត​អា​នយ៉ាង​) គឺ​ជា​គម្រោង​គំ​រូ​ជា​ក់​ស្ដែង​មួយ​។​

ប្រ​ជា​ជន​ចាប់​ឆ្នោត​ទទួល​គោ​តាម​លេខ​រៀង​។​

អូរឡឹម​គឺ​ជា​ឃុំ​មា​ន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​ជា​ង៩​៧​%នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ឃុំ​។​ ប្រ​ជា​ជន​ភាគ​ច្រើន​រស់​នៅ​ប្រ​កប​របរ​កសិកម្ម​ ជីវ​ភាព​នៅ​តែ​ជួប​ការ​លំ​បាក​ច្រើន​។​

ដើម្បី​ជួយ​គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ល។​ សមា​គម​កសិករ​ខេត្ត​អា​នយ៉ាង​សហកា​រជា​មួយ​នឹង​សមា​គម​កសិករ​ស្រុក​ទ្រីតូង​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូរឡឹម​ជូន​គោ​មេដល់​គ្រួ​សារ​កសិករ​ក្រី​ក្រក្នុង​ឃុំ​។​ កម្ម​វិ​ធី​នេះ​ គឺ​ជា​ចំ​ណែក​មួយ​នៃ​គម្រោង​“ ឧប​ត្តម្ភព​ូជ​គោ​ស្រុក​ដល់​គ្រួ​សារ​ក្រី​ក្រ” នៅ​ឆ្នាំ​២​០​១​៩​នេះ​ ដើម្បី​ជំ​រុញ​ស្មារ​តី​ចែក​រំលែក​នូវ​ការ​លំ​បាក​ និង​ជួយ​ដល់​សមា​ជិក​កសិករ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​លំ​នឹង​ជីវ​ភាព​។​

រដ្ឋ​បាន​ជូន​គោ​ដល់​គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ។​

តាម​គម្រោង​ មា​ន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រចំ​នួន​២​៤​   បាន​ជូន​គោ​មេ២​៤​ក្បាល​ ក្នុង​មួយ​ក្បាល​ៗ​តម្លៃ    ​១​៤​,៩​លាន​ដុង​ ពីប្រ​ភព​ទុន​ឧប​ត្ថម្ភ​របស់​មជ្ឈិម​សមា​គម​កសិករ​វៀត​ណាម។​ ក្រៅ​ពីនោះ​ មា​មីង​នៅ​ទាំង​បាន​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ចិញ្ចឹម​ថែ​ទាំ និង​របៀប​បង្កាជំ​ងឺ​ឱ្យ​គោ​៘ លោក​ចៅ​យឿក នៅ​ភូមិ​ភឿកអា​ង​ ជា​កសិករ​ដែល​បាន​ទទួល​គោ​ ចែក​រំលែក​៖  “ខ្ញុំ​សូម​សន្យា​ថា​ នឹង​យក​នូវ​បច្ចេក​ទេស​ដែល​បាន​ហ្វឹក​ហ្វឺន​ និង​បទ​ពិសោ​ធន៍​ដែល​ខ្លួន​មា​ន​ស្រាប់​ ដើម្បី​ចិញ្ចឹម​គោ​នេះ​ឱ្យ​ឆាប់​ធាត់ធំ​។​ នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​ជីវ​ភាព​គ្រួ​សារ​”។​

 ទន្ទឹម​នឹង​ក្តី​រីក​រាយ​របស់​លោក​ចៅ​យឿក បង​ស្រី​នាងគុង ចែក​រំលែក​៖  “គ្រួ​សារ​ខ្ញុំ​មា​ន​សមា​ជិក​៣​នាក់​ គឺ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​និង​កូន​ម្នាក់​កំ​ពុងឋិត​ក្នុង​វ័យ​សិក្សា​។​ គ្មាន​ស្រែ​ចម្ការ​ធ្វើ​នឹង​គេ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​លំ​បាក​ច្រើន​។​ ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ។​ ចំ​ណែក​ខ្ញុំ​លក់​បបរ ។​ល។​ បាន​រដ្ឋ​ជំ​នួយ​គោ​មេ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ហើយ​អរគុណ​ផ្នែក​សម​ត្ថ​កិច្ច​ ផ្តល់​ឱកាស​ដល់​គ្រួ​សារ​ខ្ញុំ​កែប្រែ​ជីវ​ភាព​”។​

អនុ​ប្រ​ធាន​សមា​គម​កសិករ​ខេត្ត​អា​នយ៉ាង​ វ៉ជីហ៊ុង មា​ន​ប្រ​សាសន៍​៖ ទោះ​បី​គម្រោង​ឧប​ត្ថម្ភ​មិន​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​បាន​បង្ហាញ​ពីទឹក​ចិត្ត​របស់​សមា​គម​កសិករ​វៀត​ណាមនិយាយ​រួម​ សមា​គម​កសិករ​ខេត្ត​អា​នយ៉ាង​ និង​សមា​គម​កសិករ​ស្រុក​ទ្រីតូង​និយាយ​ដោយ​ឡែក​ ជួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ និង​ជួយ​មា​មីង​ឆ្លង​ផុត​ការ​លំ​បាក​។​ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​គ្រួ​សារ​ដែល​ទទួល​បាន​ការ​ឧប​ត្ថម្ភ​ពីគម្រោង​ នឹង​ព្យា​យាម​ចិញ្ចឹម​គោ​ ត្រូវ​តាម​បច្ចេក​ទេស​ដើម្បី​គោ​ឆាប់​ធាត់ធំ​ បន្ត​ពូជ​បង្កើត​ប្រ​ភព​ចំ​ណូល​និង​ឈាន​ឡើង​បំ​បាត់​ភាព​ក្រី​ក្រ៕

                                    ភីឌីប -លេង​មី

ចែករំលែកអត្ថបទ