តាមប្រសាសន៍លោកស្រីហ្វិញធីសុម៉ាលី នាយិកានៃនាយកដ្ឋានភូមិភាគIII គណៈកម្មាធិការជនជាតិរយៈពេលកន្លង ប្រព័ន្ធសុខាភិបាលតំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង ត្រូវ បានបន្តការពង្រឹង និងបង្កើនការវិនិយោគខាងមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារ ជួយឱ្យការងារថែទាំសុខភាពបឋមពិនិត្យព្យាបាលជំងឺជូនជនរួមជាតិភាគតិចកាន់តែមានប្រសិទ្ធភាព។
ប្រជាជនទៅពិនិត្យជំងឺកាន់តែច្រើន ចាប់តាំងពីដំណាក់សុខាភិបាលហ្វាអាងស្រុកភុងហ៊ីបខេត្តហូវយ៉ាងសម្រេចបទដ្ឋានជាតិ។
មកទល់ពេលនេះ ឃំុទាំងអស់នៅតំបន់វាលរាបទន្លេគឺវឡុងមានដំណាក់សុខាភិបាលទាំង១០០% ក្នុងនោះមានដំណាក់សុខាភិបាលជិត៩០%សម្រេចបទដ្ឋានជាតិ កងជួរកម្មាភិបាល បុគ្គលិកសុខាភិបាលជាជនជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាល លើកកម្ពស់ទាំងបរិមាណភាពនិងគុណភាពបម្រើការងារ ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន ។ រាល់កម្មវិធីសុខាភិបាលជាតិ គោលនយោបាយផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ជនរួមជាតិភាគតិច ត្រូវបានបន្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព គ្រួសារក្រីក្រចំណុះឃំុលំបាកពិសេស បានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលទាំង១០០%។ យោងតាមតួលេខបណ្តោះអាសន្ន ខេត្តកៀងយ៉ាងបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៧១.២៦៩ ប័ណ្ណ។ ខេត្តបាកលីវ បន្តរយៈពេលប្រើ ១១.៦៥៧ប័ណ្ណ និងជូនថ្មី១៦៧.៤៩៤ប័ណ្ណ។ ខេត្តហូវយ៉ាង ផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល៩.៦៣៧ប័ណ្ណ។ល។ ដល់ជនរួមជាតិភាគតិច។ ក្រៅពីនេះ ការងារផ្សព្វផ្សាយពីធានារ៉ាប់រងសុខាភិបាល និងព័ត៌មានសុខភាព ចំនួនប្រជាជននិងផែនការគ្រួសារ កាត់បន្ថយស្ថានភាពរៀបការមិនទាន់ពេញវ័យ និងរៀបការជាប់សែលោហិត អនាម័យបរិស្ថាន សុវត្ថិភាពម្ហូបអាហារត្រូវបានជំរុញយ៉ាងខ្លាំងក្លា; ការងារបង្ការបង្រ្កាបជំងឺពង ដៃ ជើង មាត់ ជំងឺគ្រុនឈាមនិងជំងឺឆ្លងផ្សេងៗទៀត។ល។ ត្រូវបានបង្កើនការត្រួតពិនិត្យហ្មត់ចត់ ធ្វើយ៉ាងណាមិនឱ្យកើតឡើងរោគឆ្លងរាលដាល។ បងស្រីថាច់ធីហុង ប្រធានភូមិវាល ឃំុតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ឱ្យដឹង៖ “យើងខ្ញុំជានិច្ចកាលតែងរួមជាមួយសហការីសុខាភិបាល កម្មាភិបាលដំណាក់សុខាភិបាល រៀបចំផ្សព្វផ្សាយពីការថែទាំសុខភាពផ្ទាល់ខ្លួន និងប្រសិទ្ធភាពរបស់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ម្ល៉ោះហើយស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារត្រូវបានលើកកម្ពស់”។
លោកង្វៀនហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ នៅតាមឃំុដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិសាស្រ្តខេត្ត តែងមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយការងារថែទាំសុខភាពជូនជនរួមជាតិភាគតិចត្រូវបានធានាប្រជាជនស្ងប់ចិត្តមកកាន់ដំណាក់សុខាភិបាល ដើម្បីពិនិត្យព្យាបាលជំងឺបឋមកាន់តែច្រើនឡើង។
ថ្វីត្បិតដូច្នោះក្តី តាមការវាយតម្លៃរបស់នាយកដ្ឋានភូមិភាគIII ឃើញថានៅមានភាពឱនថយក្នុងការថែទាំសុខភាពជូនប្រជាជនដូច៖ កងជួរកម្មាភិបាលបុគ្គលិកសុខាភិបាលនៅមានកម្រិត មានមន្ទីរពេទ្យខ្លះហួសចំណុះ អត្រាកុមារក្រោមអាយុ៥ឆ្នាំ ខ្វះអាហារូបត្ថម្ភនៅតំបន់ជនជាតិនៅមានចំនួនច្រើន។ល។ ចំពោះមុខស្ថានភាពខាងលើ ភូមិភាគនីមូយៗក៏បានកសាងវិធានការទប់ស្កាត់ ដើម្បីថែទាំសុខភាពជូនប្រជាជនឱ្យបានល្អជាងនៅរយៈពេលខាងមុខ៕
ហាថាញ់-លីសៀ