មណ្ឌលសមាធិត្រុកឡឹមត្រាវិញ នៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីក្រុងត្រាវិញ ឆ្ពោះទៅទិសអាគ្នេយ៍-ដែលមានទីតាំងស្ថិតនៅភូមិឃ្វានទៀវ សង្កាត់ទ្រឿងឡុងហ្វា ទីរួមខេត្តយ្វៀងហាយ។ មណ្ឌលសមាធិនេះត្រូវបានសាងសង់នៅលើផ្ទៃដីជិត១០ហិកតា ស្ថិតនៅក្នុងតំបន់ទេសចរណ៍ជីវស្ថានសមុទ្របាដុង ដែលចំណាយថវិកាសាងសង់សរុបជាង១២០ពាន់លានដុង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ។
ទៅកាន់មណ្ឌលសមាធិត្រុកឡឹម មិត្តអាចមើលឃើញទេសភាពធម្មជាតិដែលមានផ្នូរខ្សាច់ ដើមស្ងាវពណ៌បៃតងដុះជាជួរទឹករលកបោកបែកផ្កាត្រែង។ល។ នៅទីនេះ មិត្តនឹងចាប់អា រម្មណ៍ជាមួយរចនាបថស្ថាបត្យកម្មដែលបានរចនាក្បូរក្បាច់យ៉ាងល្អប្រណីតនិងសាងសង់តាមបែបពុទ្ធសាសនាវៀតណាមរជ្ជកាលលី-ត្រឹង(សតវត្សរ៍ទីXII ដល់សតវត្សរ៍ទីXIV)។ ព្រះវិហារបានកសាងដោយគ្រឿងឈើប្រណីត ខាងក្នុងមានតម្កល់ព្រះពុទ្ធបដិមាដែលសាងអំពីស្ពាន់ធំបំផុតនៅត្រាវិញ ដោយមានកម្ពស់៣,៥ម៉ែត្រ ទម្ងន់ជាង៣តោន៕
កម្រងរូបថត៖ទីទុយ

ព្រះពុទ្ធបដិមាសាងអំពីស្ពាន់ធំបំផុតនៅត្រាវិញដោយមានកម្ពស់៣,៥ម៉ែត្រ
ទម្ងន់ជាង៣តោន ។
.jpg)
ជ្រុកមួយនៃមណ្ឌលសមាធិទ្រុកឡឹម។

ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅខាងមុខព្រះវិហារ មណ្ឌលសមាធិទ្រុកឡឹម។

ខ្លោងទ្វារមណ្ឌលសមាធិទ្រុកឡឹមមើលពីខាងក្នុង។
.jpg)
ភ្ញៀវទេសចរទស្សនាចួងដ៏ធំនៅមណ្ឌលសមាធិទ្រុកឡឹម។