ទិវាវប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិចាម លើកទី៥ ឆ្នាំ២០១៩ អាស្រ័យក្រសួងវប្បធម៌កីឡានិងទេសចរណ៍ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តភូអៀន ចាត់តាំងឡើងក្រោមបធានបទ ”អភិរក្សនិងពង្រីកវប្បធម៌ជនរួមជាតិចាម ឆ្លើយតបតម្រូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ” បានប្រារព្ធធ្វើនៅក្រុងត្វីហ្វា ខេត្តភូអៀន រួមជាមួយនឹង សកម្មភាពជាច្រើនទៀត។
សារព័តមានកឹងធើភាសាខ្មែរ(សរុប) ប្រែសម្រួល៖ ថាច់ធី

ឧបនាយករដ្ឋមន្រី្ដ វ៉ូវឌឹកដាម អញ្ជើញចូលរួមបើកពិធីនិងជូនប័ណ្ណទទួលស្គាល់កេរដំណែលជាតិយ៉ាងពិសេសចំពោះសំណង់ស្ថាបត្យកម្មប្រាសាទញ៉ាង ជូនដល់បក្ខភាគនិងរដ្ឋអំណាច ប្រជាជនខេត្តភូអៀន។

ឈុតសម្ដែងសិល្បៈ “រដូវផ្កាស្នោ”របស់ជនរួមជាតិចាមនៅខេត្តអាងយ៉ាង។




ឈុតសម្ដែងសិល្បៈប្រវេណីរបស់ជនរួមជាតិចាម។

សិប្បករជនជាតិចាមនៅខេត្តភូអៀន សម្ដែងបង្ហាញពីរបៀបត្បាញកន្ទេល។