19/08/2019 - 16:41

ប្រ​ធា​ន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ត្រឿង​ធី​ម៉ា​យ៖

គប្បី​ផ្តល់​ឱ​កាស​សម​ភាព​ចំ​ពោះ​ស្រ្តី​តំ​បន់​ជន​ជាតិ​ភាគ​តិច​

មជ្ឈិម​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ ទើប​សហ​កា​រជា​មួយ​­­­គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បើក​សិក្ខា​សា​លា​ស្ដីពី​ “បញ្ហា​ប្រ​ឈម​និង​​ដំ​ណោះ​ស្រាយ​ដើម្បី​ស្រ្តី​ជន​ជាតិ​ភាគ​តិច​មិន​ត្រូវបាន​មើលរំលង​”។​ សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ប្រជា​ចលនា​ លោក​ស្រី​ត្រឿង​ធីម៉ា​យ-ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​ បូក​ស​រុប​លើ​សេច​ក្តី​សម្រេច​លេខ​២​៤​-NQ/TW ស្តី​ពី​ការ​ងារ​ជន​ជាតិ​​ចូល​​រួម​និង​ធ្វើ​ជា​អធិប​តី​​នៃ​អង្គសិក្ខា​សា​លា​។​

សមា​ជិក​ការិ​យា​ល័យ​ន​យោ​បាយ​ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធានគ​ណៈ​​ប្រ​ជា​ចល​នា​មជ្ឈិម​ ត្រឿង​ធីម៉ា​យ ថ្លែង​យោ​បល់​ក្នុង​អង្គសិក្ខា​សា​លា​។​

ថ្លែង​យោ​បល់​ក្នុង​អង្គ​សិក្ខា​សា​លា​ លោក​​ស្រី​ត្រឿង​ធី​ម៉ា​យ គូស​បញ្ជា​ក់​៖ ទស្សនៈ​របស់​​បក្ស​និង​រដ្ឋ តែ​ង​ចាត់​ទុក​បញ្ហា​​ជនជាតិ​ សាម​គ្គី​ជន​ជាតិ​ជា​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​​ជា​មូល​ដ្ឋាន​ និង​ចាំ​បាច់​ ព្រម​ទាំង​បង្កើន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​នៅ​តំ​បន់​ជន​ជាតិ​ តំ​ប​ន់​​ភ្នំ​ តែ​ង​អា​ទិ​ភាព​    វិ​និ​     យោ​គ​ក​សាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយ​កំ​ណត់​ច្បាស់​ការ​ងារ​​ជន​ជាតិ​ គឺ​​ជា​ការ​ងារ​របស់​​ទូទាំង​​បក្ស​​ ទូ​ទាំង​​កង​ទ័ព​និង​ទូ​ទាំង​​ប្រ​ព័ន្ធ​​នយោ​បាយ​។​ រយៈ​ពេល​១​៥​ឆ្នាំ​អនុ​វត្ត​សេច​ក្តី​សម្រេច​២​៤​របស់​បក្ស​ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ ឃើញ​ថា​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ពិ​សេស​​គឺ​​ការ​ងារ​​គ្រប់​គ្រង​​ ខណៈ​ពេល​គោ​លនយោ​បាយ​ ក្រឹត្យ​ច្បាប់​ត្រូវ​បាន​អនុ​វត្ត​និង​ស៊ីជម្រៅ​ក្នុង​ជីវ​ភាព​។​​

អ្នក​តំ​ណាង​ដែល​ចូល​រួម​ក្នុង​អង្គ​សិក្ខា​​សា​លា​  បាន​​អំ​ណះអំ​ណាង៖​  ក្នុង​​ចំ​ណោម​រ​បាំង​មួយ​ដ៏​​ធំ​សម្រាប់​ស្រ្តី​ជន​ជាតិ​​ភាគ​តិច​ នោះ​​គឺ​មតិ​សង្គម​អំ​ពី​ការ​ផ្តល់​​សិទ្ធិ​ ឱ​កាស​និ​ង​ស​មត្ថ​ភាព​បង្ខិត​ជិត​សេ​វា​កម្ម​រដ្ឋ ក្នុង​​បរិ​ការណ៍​ដែល​ស្រ្តី​ជ​ន​ជាតិ​ភាគ​តិច​ ជា​ទូ​ទៅ​ក្រី​ក្រ​ និង​ប្រាក់​ចំ​ណូល​មិន​នឹង​នរ ពួក​គាត់​​មិន​​បាន​ទ​ទួល​​ការ​អប់​រំ​​ ថែ​​ទាំ​​សុខ​ភាព​​និង​​ចូល​​រួ​ម​ការ​ងារ​​សង្គម​​។​ នេះ​​គឺ​​ជា​​មូល​ហេតុ​​បណ្តា​ល​ឱ្យ​ស្រ្តី​ជន​ជាតិ​ភាគ​តិច​កំ​ពុង​ត្រូវ​បាន​មើល​រំ​លង​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ន៍​។​

អង្គ​សិក្ខា​សា​លា​ សំ​ដៅ​ផ្តុំ​កម្លាំង​វាយ​តម្លៃ​លទ្ធ​ផល​ដែល​សម្រេច​បាន​ពី​គោ​លន​យោ​បាយ​  រួច​​បញ្ជា​ក់​ពី​គោ​លន​យោ​បាយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឧ​ទ្ទេស​នាម​​និង​​ពិ​ភាក្សា​​លើ​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​ ស្តី​ពី​គោ​លន​យោ​បាយ​សម្រាប់​ស្រ្តី​ជនជាតិ​ភាគ​តិច​ ធ្វើ​ការ​វិ​ភាគ​​លើ​គោ​លន​យោ​​បាយ​ជាធរ​មាន​ រួច​ដាក់​សំ​ណើ​កែ​លម្អ​ចំ​ណុច​ដែល​នៅ​ខ្វះ​ចន្លោះ​ក្នុង​គោ​លនយោ​បាយ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និ​យាយ​​រួម​ និង​គោ​លនយោ​បាយ​សម្រាប់​ស្រ្តី​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​ លើ​កសំ​ណើរ​នឹង​គណៈ​ចង្អុល​ការ​បូក​ស​រុប​សេច​ក្តី​សម្រេច​លេខ២​៤​ ដើម្បី​កែ​តម្រូវ​​គោ​លន​យោ​បាយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដែល​ខ្លួន​ទ​ទួល​បន្ទុក​ និង​ធានា​សម​ភាពចំ​ពោះ​​ស្រ្តីជន​ជាតិ​​ភាគតិច​​។​

ប្រ​ធានគណៈ​​ប្រ​ជា​ចល​នា​មជ្ឈិម​ ត្រឿង​ធីម៉ា​យ គូស​បញ្ជា​ក់​៖ ភាព​ស្មើ​ភាព​គឺ​សំ​ខាន់​ណាស់​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ គប្បី​មាន​គោ​លន​យោ​បាយ​ដើម្បី​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ពិ​សេស​  គឺ​ស្រ្តី​បាន​ចូល​រួម​ដោយ​ភាព​ម្ចាស់​ការទ​ទួល​បាន​​ការ​រៀន​សូត្រ​ ការ​សម្រប​ខ្លួន​និង​ឈាន​ឡើង​រឹង​មាំ​។​ ដើម្បី​អនុ​វត្ត​បាន​ប្រ​ការ​ទាំង​នេះ​ តាម​ប្រ​សាសន៍​ លោក​ស្រី​ត្រឿង​ធីម៉ា​យ៖  ការ​គួប​ផ្សំ​និង​បណ្តា​ប្រ​ព័ន្ធ​គោ​លន​យោ​បាយ​​គឺ​សំ​ខាន់​ណាស់​ បណ្តា​ស្ថា​ប័ន​ គណៈ​ ផ្នែក​ និង​ភូមិ​ភាគ​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ធ្វើ​ឱ្យ​គោ​លន​យោ​បាយ​ក្លា​យ​ជា​យុទ្ធ​សាស្រ្ត​យូរ​អង្វែង​ គ្រប​ដណ្តប់​លើ​គ្រប់​វិ​ស័យ​ មាន​វិ​សាល​ភាព​​ អា​ទិភា​ព​ទៅ​លើ​បញ្ហា​  ចាត់​ចែង​ប្រ​ភព​កម្លាំង ​យន្តការ​សម្រប​សម្រួល​ វាយ​តម្លៃ​លើ​ការ​ពិនិត្យ​ តាម​ដាន​កែ​តម្រូវ​ស្រប​ទៅ​តាម​ដំ​ណាក់​​កាលនី​មួយ​ៗ​ យ៉ាង​ជាក់​ស្តែ​ង​៕

      យោង​៖ TTXVN      ប្រែ​៖ លីសៀ

ចែករំលែកអត្ថបទ