ស្ថិតក្នុងក្របខណ្ឌនៃសកម្មភាព៦ខែ ក្រោមប្រធានបទ «វិស្សមកាលរបស់ប្អូន» ជនរួមជាតិតាអ៊ុយ នៅស្រុកអាលឺយ (ធឿធៀនហ្វេ) បានសម្តែងបង្ហាញពីទំនៀមស្វែងយល់គ្នា (Đi sim) ដែលជាលក្ខណវប្បធម៌ដ៏វិសេសរបស់ជនជាតិខ្លួន នៅភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាម ដុងម៉ូ សើុងតី ហាណូយ។
ចាស់ព្រឹទ្ធាចារ្យជនជាតិតាអ៊ុយ ឱ្យដឹង៖ ប៉ោអុកស៊ូ (Pộ ôc xu) ឬហៅថាការស្វែងយល់គ្នា (Đi sim) គឺជាទំនៀមមានតាំងពីយូរលង់ហើយនៅតែបានរក្សាបន្តរហូតដល់បច្ចុប្បន្ន។ ពួកកំលោះក្រមុំ ក្រោយពីមួយថ្ងៃប្រកបការងារស្រែចម្ការ ពេលរាត្រីព្រះច័ន្ទបញ្ចេញរស្មីភ្លឺស្រឡះ ពួកគេតែងណាត់បបួលគ្នីគ្នាដើម្បីស្វែងយល់គ្នា។ នេះគឺជាឱកាសសម្រាប់កំលោះក្រមុំដល់វ័យរៀបការស្វែងយល់គ្នា សារសង ផ្តោះផ្តងគ្នាតាមរយៈបទចម្រៀង និងបទភ្លេងដែលធ្វើឱ្យជក់ចិត្តអ្នកផង៕
យោង៖ Vinaculto.vn-វិមាន
ក្រមុំជនជាតិតាអ៊ុយ ភ្ជាប់អីវ៉ាន់តាមជាមួយសម្រាប់ឱកាសស្វែងយល់គ្នា។
កំលោះជនជាតិតាអ៊ុយ យកខ្សែអង្កាំខ្សែគុជ ធ្វើជាវត្ថុបញ្ចាំចិត្ត។
ដើម្បីធ្វើឱ្យក្រមុំពេញចិត្ត ពួកកំលោះៗមិនត្រឹមតែចេះច្រៀងប៉ុណ្ណោះទេ នៅទាំងចេះដេញចាប៉ីពិរោះទៀតផង។
កំលោះក្រមុំជាគូៗ ច្រៀងផ្តោះផ្តងស្នេហា ដើម្បីបង្ហាញពីមនោសញ្ចេតនា ។
ពួកគេរួមគ្នាច្រៀងរាំជាគូៗ។