22/07/2019 - 09:21

យុទ្ធ​​ជន​​ពិ​ការ​​ធ្វើ​​សេដ្ឋ​​កិច្ច​​​ពូ​កែ​

ជា​ច្រើន​​ឆ្នាំ​​មក​នេះ​​ ថ្វី​​ដ្បិត​តែ​​រ​បួស​​ចាស់​តែ​​ងរើ​ឡើង​​ ប៉ុន្តែ​​​យុទ្ធ​​ជន​​ឌិញ​​ឡី​ នៅ​​ភូមិ​​បឹង​​ធំ ឃុំ​​ឡុង​​ភូ​ ស្រុក​​ឡុង​​ភូ ខេត្ត​​សុក​ត្រាំង​​ នៅ​​តែ​​​ខំ​ប្រឹង​​ជម្នះ​​លំ​បាក​​ ដើម្បី​​ពង្រីក​​សេដ្ឋ​​កិច្ច​​គ្រួ​​សារ​។​ ជា​មួយ​​នឹង​​គោ​​ល​ជំ​ហរ​​របស់​​”កង​ទ័ព​​អ៊ំ​ហូ”​ បង​ឡី ​បាន​​​ជំ​រុញ​​ឲ្យ​​គ្រួ​​សារ​ចាក​ផុត​​ពី​ភាព​​ក្រី​ក្រ​ និង​​ក្លា​យ​ជា​យុទ្ធ​​ជន​​ពិ​ការ​​គំ​រូ​​ធ្វើ​​សេដ្ឋ​​កិច្ច​​​ពូ​កែ​​។​

បច្ចុ​​ប្បន្ន​ ទម្រង់​​ចិញ្ចឹម​​គោ​ កំ​ពុង​​បាន​​បង​ឌិញ​​ឡីព​ង្រីក​​ដោយ​​ក្តី​​សង្ឃឹម​​នឹង​​នាំ​​មក​ប្រាក់​​ចំ​ណូល​​គ្រាន់​​បើ​​សម្រាប់​គ្រួ​សារ។​

ឆ្នាំ​​១​៩​៨​០​ បង​ឌិញ​​ឡី ស្ម័គ្រ​​ចិត្ត​​ចូល​បម្រើ​​កង​ទ័ព​​ដើម្បី​​រួម​​នឹង​​មិត្ត​​រួម​កង​ជួយ​​​រំ​ដោះ​​​ប្រ​ទេស​​កម្ពុជា​​។​ ក្នុង​​​ដំ​ណាក់​​កាល​​ប្រតិ​បត្តិ​​ការ​​ បង​ត្រូវ​​រង​របួស​​ជើង​​ស្តាំ​​។​ ឆ្នាំ​១​៩​៨​៣​ បង​រំ​សាយ​​​ពី​ជួរ​​ទ័ព​វិល​មក​ផ្ទះ​​ រួច​​បាន​​រៀប​​ការ​ហើយ​​​ក៏​​បាន​​ប្រព​ន្ធ​​លើ​ក​ទឹក​​ចិត្ត​​និង​​ដោយ​​គោ​ល​ជំ​ហរ​​ជា​កង​ទ័ព​​​អ៊ំ​ហូ ​បង​ជម្នះ​​ភាព​​អៀន​​ខ្មាស​​់ដើម្បី​​ឈាន​​ឡើង​​ក្នុង​​ជីវ​ភាព​​។​ ថ្វី​បើដូ​ច្នោះ​​ បង​នៅ​​តែ​​​ប្រ​ឈម​​នឹង​​ការ​លំ​​បាក​​ច្រើន​ ដូច​៖ កូន​​ច្រើន​​ គ្មា​ន​​ដីប​ង្ក​បង្កើន​​​ផល​ ប្តី​​ប្រ​ពន្ធ​​ទៅ​​ធ្វើ​​ការ​ឈ្នួល​​ខួប​​ឆ្នាំ​​ ដើម្បី​​គិត​​គូរ​​ជីវ​ភាព​។​ ម្យ៉ាង​​ទៀត​​ កាន់​តែ​​​លំ​បាក​​ខ្លាំង​​នៅ​​ពេល​រ​បួស​​ចាស់​រើ​ឡើង​​ម្តង​​ៗ​ មិន​​អាច​​ធ្វើ​​ការ​ងារ​​អ្វី​​បាន​ត្រូវ​​ចូល​​មន្ទី​​រ​​ពេទ្យ​​សម្រាក​​ព្យា​​បាល​​។​ ប៉ុន្តែ​​​ ដោយ​​ឆន្ទៈ​​កង​ទ័ព​​មាន​ភាព​អត់​​ធ្មត់​ ម៉្លោះ​​ហើយ​​ ពេល​​របួស​​បាន​​ធូ​រ​ស្បើយ ​​ពីរ​នាក់​ប្តី​​ប្រ​ពន្ធ​​បង​ក៏​​ទៅ​​ធ្វើ​​ការ​ឈ្នួល​​ជា​បន្ត​ទៀត​​។​

ដោយ​​សង្កេត​​ឃើញ​​បង​មាន​ចរិត​​ឧ​ស្សាហ​​៍​ ស៊ូ​​ទ្រាំ​​លំ​បាក​​ធ្វើ​​ការ​រកទ​ទួល​​ទាន​ ចាយ​វា​យ​​ ចេះ​​ប្រិត​សំ​ចៃ​​ ទើប​​ស​មា​គ​ម​​អតី​ត​​យុទ្ធ​​ជន​​ឃុំ​​ឡុង​​ភូ​ ឧ​បត្ថម្ភ​​ឲ្យ​​បុល​​ទុន​​១​​៥​​លាន​ដុង​​ ដើម្បី​​ចិញ្ចឹម​​ជ្រូក​​។​ បង​ឡី ​ឲ្យ​​ដឹង​​៖ “កាល​ទើប​​រៀប​​ការ​ប៉ុន្មាន​​​ឆ្នាំ​​ដំ​បូង​​ ជីវ​ភាព​​​ខ្ញុំ​​ជួប​​ការ​លំ​​បាក​​ច្រើន​​ ប៉ុន្តែ​​​ពេល​​នឹក​​ដល់​មិត្ត​​រួម​​កង​ទៅ​​កងទ័​ព​​ជា​មួយ​​គ្នា​​បាន​​បាត់​បង់​​ជី​វិត​​ យើង​​មាន​សំ​ណាង​​បាន​​រស់​​រាន​។​ រ​បួស​​បង្ក​ឡើង​​ដោយ​​គ្រាប់​​កាំភ្លើ​​ង​​នៅ​​ស៊ូ​​ទ្រាំ​​និង​​ជម្នះ​​បាន​​ ដូច្នេះ​​គ្មាន​​​អ្វី​​ដែល​​ថា​ជម្នះ​​មិន​​បាន​​នោះ​​ទេ​។​ ផ្តើ​​ម​ពី​នោះ​ ខ្ញុំ​​បេ្ត​ជ្ញាត្រូ​វ​​តែ​​ឈាន​​ឡើង​​ចាក​ផុត​​ពី​ភាព​​ក្រីក្រ​​​!”។​ ជាមួ​យ​​​នឹង​​ការ​បេ្តជ្ញា​ចិត្ត​​នេះ​​ ឆ្នាំ​​២​០​១​៥​ ពេល​​ស​ង​បំ​ណុល​ធនា​គារ​​រួច​​រាល់​​ បង​បាន​​​ធ​នា​គារ​​សង្គម​​កិច្ច​​ឲ្យ​​បុល​​ជា​បន្ត​ចំ​នួន​​៣​៥​​លាន​ដុង​​ ដើម្បី​​ចិញ្ចឹម​​គោ​​និង​​ជ្រូក​​។​     ផ្តើ​ម​​ពី​គោ​​​​២​​ក្បាល​​ដំ​បូង​​​រ​ហូត​​មក​ទល់​​នឹង​​      បច្ចុ​​ប្បន្ន​​ បង​មាន​គោ​​ឡើង​​ដល់​៥​​ក្បាល​​ ក្នុង​​នោះ​​​២​​ក្បាល​​រៀប​​កើត​​កូន​​។​ ​រី​ឯ​កូន​​ៗ​ទាំង​​៥​​នាក់​របស់​​បង​ ធំ​ដឹង​​ក្តី​​នាំ​​គ្នា​​ទៅ​​ធ្វើ​​ការ​ឲ្យ​​ក្រុម​​ហ៊ុន​​នៅ​​ក្រុង​​ហូ​ជី​មិញ​​ មាន​ប្រាក់​​ចំ​ណូល​​លំ​នឹង​​។​ បង​ឡី ឲ្យ​​ដឹង​​៖ “អា​ស្រ័យ​​​ដើម​ទុន​​របស់​​រដ្ឋ​ ទើប​​ប្តី​​ប្រ​ពន្ធ​​ខ្ញុំ​​មាន​លក្ខណៈ​​ចិញ្ចឹម​​សត្វ​​។​ ឥ​​ឡូ​វ​​ ខ្ញុំ​​នៅ​​ផ្ទះ​​ចិញ្ចឹម​​ជ្រូក​​ គោ​​ ចំ​ណែក​​ប្រ​ពន្ធ​​​ខ្ញុំ​​រត់​ម៉ូ​តូ​​ឌុប​រក​ប្រាក់​​​ចំ​ណូល​​​បន្ថែ​ម​​សម្រាប់​​គិត​​គូរ​​ជីវ​ភាព​​​ប្រ​ចាំ​​ថ្ងៃ​​។​ ប្រាក់​បាន​​មក​ពី​​ការ​​ចិញ្ចឹម​​សត្វ​​ និង​​កូន​​ៗ​​ផ្ញើ​​មក ​ខ្ញុំ​​សន្សែ​សន្សំ​​សង់បា​ន​​ផ្ទះ​​មួយ​​ខ្នង​​តម្លៃ​​ជាង​​៣​០​០​​លានដុ​ង​​កាល​ពី​​ដើម​ឆ្នាំ​​​២​០​១​៩​​“។​ ក្រៅ​​ពី​ចិញ្ចឹម​​សត្វ​ បង​នៅ​​ទាំង​​ដាំ​​​ដំ​ណាំ​​នៅ​​ជុំ​​វិញ​​ផ្ទះ​ ដើម្បី​​​រក​ប្រាក់​​ចំ​ណូល​​បន្ថែ​ម​​។​ គិត​​គូរ​​ជីវ​ភាព​​ដោយ​​ចេះ​​ចាយ​វាយ​​ប្រិត​សំ​ចៃ​ ​ឧ​ស្សាហ​​៍​        ពល​កម្ម​​ ផ​លិត​​ ទើប​​ជីវ​ភាព​​គ្រួ​​សារ​បងមា​ន​ប្រាក់​​ចំ​​ណូល​លំ​នឹង​​។​ ឆ្នាំ​​២​០​១​​៨​​ គ្រួ​​សារ​បង​ឡី​ បាន​​ចាកផុ​ត​​​ពី​ភាព​​ក្រី​ក្រ​​។​

លោក​​ហ្វិញ​ក្វឹ​ក​ណាម ​ប្រធា​ន​ស​មា​គម​​អ​តី​ត​​​យុទ្ធ​​ជន​​ឃុំ​​ឡុង​​ភូ​ បញ្ជា​ក់​​៖ ​“ជា​យុទ្ធ​​ជន​​ពិ​​ការ​៣​/៤​​ បង​ឌិញ​​ឡី​មាន​ឆន្ទៈ​​ឈាន​​ឡើង​​ក្នុង​​ជីវភា​ព​​ ខំ​ប្រឹង​​ធ្វើ​​ការ​រក​ទទួល​​ទាន​ ចាក​ផុត​​​ពី​ភាព​​ក្រី​ក្រ    ​​ផ្តើ​ម​ពី​បាត​ដៃ​​ទទេ​។​​ បង​ពិត​ជា​​យុទ្ធ​​ជន​មាន​គោ​​ល​ជំ​ហរ​​រឹង​​មាំ​​លើ​ស​មរភូ​មិ​​ប្រ​យុទ្ធ​​ និង​​យក​ឈ្នះ​​លើ​​ភាព​ក្រី​ក្រ​​។​ បង​ជា​គំ​រូ​​​យុទ្ធ​​ជន​​ពិ​ការ​​ធ្វើ​​សេដ្ឋ​​កិច្ច​​ពូ​កែ​​ បាន​​គណៈ​​កម្មា​​ធិ​​ការ​ប្រ​ជា​​ជន​​ខេត្ត​​ជូន​​ប័ណ្ណ​​សរ​សើរ​​”៕

                                     លី​ធាន-​មុនី

ចែករំលែកអត្ថបទ