01/07/2019 - 16:26

គំ​រូ​ល្អ​ក្នុង​ការ​រៀន​សូត្រ​

មក​កាន់​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ សួរ​រក​ប្អូន​ឌោ​ធី​ថាញ់​ធ្វី​ សិស្ស​ថ្នាក់​ទី​​១២​A​៣​ លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភ័ក្តិ​តែង​ស្គាល់​គ្រប់​គ្នា​។  ពី​ព្រោះ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​សិក្សា​ ប្អូន​ជា​សិស្ស​ម្នាក់​ដែល​រៀន​ពូ​កែ​របស់​​សា​លា​។ ឆ្នាំ​សិក្សា​២០១៧​-២០១៨ ប្អូន​ទ​ទួល​បាន​ជ័យ​លា​ភី​លេខ​១​ក្នុង​ការ​ប្រ​ឡង​សិស្ស​ពូ​កែ​វិញ្ញា​សា​ខ្មែរ​ថ្នាក់​ខេត្ត​ ដែល​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ចាត់​តាំង​។​

​  ប្អូន​ឌោ​ធី​ថាញ់​ធ្វី​ សិស្ស​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​។

ក្នុង​​ពិ​ធី​បិទ​វគ្គ​ឆ្នាំ​សិក្សា​២០១៨​-២០១​៩​ ប្អូន​ថាញ់​ធ្វី​ ត្រូវ​បាន​សា​លា​ជូន​រង្វាន់​ជា​សិស្ស​រៀន​ពូ​កែ​ ពិ​សេស​ប្អូន​ក៏​បាន​សា​លា​ជូន​លិ​ខិត​សរ​សើរ​រង្វាន់​លេខ​១​វិញ្ញា​សា​ខ្មែរ​ថ្នាក់​ខេត្ត​ទៀត​ផង​។ ប្អូន​ថាញ់​ធ្វី ​ឲ្យ​ដឹង​៖ “ឪ​ពុក​ម្តាយ​ជា​កសិ​ករ​ ប៉ុន្តែ​តាំង​ពី​កុ​មារ​ភាព​រ​ហូត​មក​ ប្អូន​តែង​បាន​ឳ​ពុក​ម្តាយ​បង្ក​លក្ខ​ណ​សម្បត្តិ​ល្អ​បំ​ផុត​សម្រាប់​រៀន​សូត្រ​។ ស្រុក​កំ​ណើត​ប្អូន​នៅ​​ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ​ ផ្ទះ​នៅ​ក្បែរ​វត្ត​ ម្ល៉ោះ​ហើយ​រ​ដូវ​វិស្ស​ម​កាល​ ប្អូន​តែង​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​។ តាំង​ពី​ប្អូន​ទ​ទួល​បាន​ជ័យ​លាភី​លេខ​១​ថ្នាក់​ស្រុក​ផ្នែក​វិញ្ញា​សា​ខ្មែរ​ ប្អូន​រឹត​តែ​ពេញ​ចិត្ត​នឹង​ការ​រៀន​អក្សរ​ខ្មែរ​ និង​ស្វែង​រក​ឯក​សារ​ដើម្បី​សិក្សា​​ស្រាវ​ជ្រាវ​”។ មិន​ត្រឹម​តែ​ពូ​កែ​វិញ្ញា​សា​ខ្មែរ​ប៉ុណ្ណោះ​ទេ​ គឺ​ប្អូន​រៀន​​ពូ​កែ​ស្ទើរ​គ្រប់​វិញ្ញា​សា​ មិត្ត​ភ័ក្តិ​គ្រប់​គ្នា​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​។ “ក្នុង​ការ​រៀន​សូត្រ​ ប្អូន​បាន​កំ​ណត់​ច្បាស់​ថា​ ត្រូវ​តែ​រៀន​​ឲ្យ​បា​​ន​ពូ​កែ​ដើម្បី​ប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ​ភា​សា​ខ្មែរ​។ ហេតុ​ដូច្នោះ​ ប្អូន​បាន​រៀប​ចំ​ផែន​ការ​យ៉ាង​សម​ស្រប​។ ក្រៅ​ពីម៉ោង​​ចូល​សា​លា​ ប្អូន​ស្វែង​រក​អា​ន​អត្ថ​បទ​ល្អ​ៗ​នៅ​លើ​ប្រ​ព័ន្ធ​​ ទាំង​អត្ថ​បទ​ភា​សា​ខ្មែរ​-វៀត​ ឬ​ក៏​ធ្វើ​លំ​ហាត់​បង្កើន​ស​មត្ថ​ភាព​។ ជា​ពិ​​សេស ​មុន​ពេល​ចូល​រៀន​ ប្អូន​តែង​អាន​​ធ្វើ​គ្រោង​មេ​រៀន​ទុក​​ជា​​មុន កន្លែង​ណា​មិ​ន​យល់​កត់​ចូល​សៀវ​ភៅ​ ពេល​ចូល​រៀន​ ឬ​ក៏​រៀន​ជា​ក្រុម​ ប្អូន​នឹង​សួរ​លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភ័ក្តិ​ ” –  ប្អូន​ថាញ់​ធ្វី​ ចែក​រំ​លែក​ពី​ការ​រៀន​សូត្រ​ដូច្នេះ។​

   លោក​គ្រូ​គឹម​វ៉ាន់​ង៉យ​ នា​យក​រង​នៃ​សា​លា​មធ្យម​សិក្សា​ចំ​​ណេះ​ទូ​ទៅជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឲ្យ​ដឹង​៖  “ក្នុង​រយៈ​ពេល​​សិក្សា​៣​ឆ្នាំ​មក​នេះ​ ប្អូន​ឌោ​ធី​ថាញ់​ធ្វី​ គឺ​ជា​សិស្ស​គំ​រូ​ក្នុង​ការ​រៀន​​សូត្រ​ ខ្នះ​ខ្នែង​ជួយ​មិត្ត​ភ័ក្ត​ ព្រម​ទាំង​ស​កម្ម​ចូល​រួម​ការ​ចលនា​របស់​សា​លា​ទៀត​ផង​។ ពិ​សេស​ប្អូន​មាន​អត្ត​ច​រិត​ស្លូត​បូត​ ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​បាន​សា​លា​ស្ងើច​សរ​សើរ​ពេល​ប្រ​ជុំ​ស​កម្ម​ភាព​ក្រេម​ទង់​ជាតិ​”។ 

     យ្វី​អាញ់​-លី​សៀ

 

ចែករំលែកអត្ថបទ