មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/04/2019 - 17:30

ភាព​ផ្លាស់​ថ្មី​នៅ​ត្រឿង​ឡាក​

តាម​ប្រ​សាសន៍​បង​វ៉​តឺ​ទ្រី​ អ​នុ​ប្រ​ធាន​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ត្រឿង​ឡាក​ ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន​ផ្លូវ​ គម​នាគម​ន៍​លើ​ភូមិ​សាស្រ្ត​ស​ង្កាត់​ មាន​ការ​​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​ ដង​ផ្លូវ​ទាំង​អស់​សុទ្ធ​សឹង​​បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេ​តុង​ និង​ស្ពាន​ជា​ច្រើន​​ខ្សែ​បាន​កសាង​ដោយ​បេ​តុង​ ត​ភ្ជាប់​មណ្ឌល​​នី​មួយ​ៗ​ទៅ​នឹង​ផ្លូវ​ធំ​។

បង​ស្រី​យ៉ាវ​ ដើរ​លក់​នំ​តាម​ផ្ទះ​នៅ​មណ្ឌល​ប៊ិញ​ឡើយ​។

ពិ​សេស​ ស្ពាន​ពីរ​ខ្សែ​ត​ភ្ជាប់​មជ្ឈ​ម​ណ្ឌល​ សង្កាត់​ជា​មួយ​នឹង​មណ្ឌល​ប៊ិញ​អៀន​និង​ប៊ិញ​ឡើយ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​២០០​គ្រួ​សារ​ បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​មា​មីង​ធ្វើ​ការ​រក​ស៊ី​មាន​ភាព​ងាយ​ស្រួល​ជាង​។ ប្រ​ព័ន្ធ​គម​នា​គមន៍​អភិ​វឌ្ឍ​ ក៏​ជា​លក្ខណៈ​ដើម្បី​មា​មីង​ ពង្រីក​សេដ្ឋ​កិច្ចគ្រួ​សារ​ លើក​ស្ទួយ​ជីវ​ភាព​។ អ្នក​ស្រី​ហ្វិញ​ធី​គីម​ឡៀង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​​មណ្ឌល​ប៊ិញ​ឡើយ​ ឲ្យ​ដឹង​៖ “ ឥ​ឡូវ​នេះ​ជន​រួម​​ជាតិ​នៅ​មណ្ឌល​ប៊ិញ​ឡើយ​ មាន​ភាព​រីក​រាយ​ ពី​ព្រោះ​ការ​រស់​នៅ​និង​សេដ្ឋ​កិច្ច​គ្រួ​សារ​ត្រូវ​បាន​លើក​កម្ពស់​។ ចំ​ណែក​បង​ស្រី​លី​ធី​យ៉ាវ​ ប្រ​ជា ជន​រ​ស់​នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឲ្យ​ដឹង​៖ “រៀង​រាល់​ពេល​ព្រឹក​ ខ្ញុំ​ឆាប់​ក្រោក​ពី​ដំ​ណេក​ទៅ​ផ្សារ​ទ​ទួល​នំ​ប៉ោង​ នំ​អា​កោរ​ នំ​ប័ុង​និង​តៅ​ហ៊ូ​។ នាំ​យក​មក​លក់​តាម​ផ្ទះ​នៅ​ក្នុង​មណ្ឌល​។ មិន​អស់​ពេល​ព្រឹក​ផង​ ខ្ញុំ​លក់​អស់​នំ​ហើយ​ អាច​ឆ្លៀត​​ពេល​ធ្វើ​ការ​ងារ​ផ្ទះ​​បាន​ទៀត​”។​

ស្ពាន​២​ខ្សែ​ត​ភ្ជាប់​មណ្ឌល​ប៊ិញ​អៀន​និង​ប៊ិញ​ឡើយ​ ជា​ស្ពាន​ទើប​កសា​ង​ថ្មី​ រថ​យន្ត​អាច​បើក​ឆ្លង​​បាន​ ម៉្យាង​វិញ​ទៀត​ស្ពាន​នៅ​ក្បែរ​ដំ​ណាក់​សុខា​​ភិ​បាល​សង្កាត់​ត្រឿង​ឡាក​ ដូច្នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​មា​មីង​ទៅ​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល​ ពិ​និត្យ​សុខ​ភាព​។ បង​ស្រី​ត្រឹង​ឡែ​ក្វៀង​ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​ត្រឿង​ឡាក​ ឲ្យ​ដឹង​៖ “កង​ជួរបុគ្គ​លិក​ពេទ្យ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ ដើម្បី​សក្តិ​សម​ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ​។ អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ម៉្លោះ​ហើយ​​កង​ជួរ​បុគ្គ​លិក​សុខា​ភិ​បាល​ថែ​ទាំ​សុខ​​ភាព​បឋម​បាន​ល្អ​ បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​មណ្ឌ​ល​ប៊ិញ​​អៀន​និង​ប៊ិញ​ឡើយ​”។ បង​ស្រី​ហ្វិញ​ធី​សុ​ផា​ នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឲ្យ​ដឹង​៖ “បើ​ឃើញ​សុខ​ភាព​​មិន​សូវ​ស្រួល​ ខ្ញុំ​ទៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ភ្លាម​  លែង​ទិញ​ថ្នាំផឹ​ក​ពាស​ពេញ​ដូច​មុន​ទៀត​”។​

តាម​ប្រ​សាសន៍​លោក​ទ្រី​ ផ្តើម​ពី​ចលនា​ផ្សេង​ៗ​ ឆ្នាំ​កន្លង​ហើយ​ ភូមិ​ភាគ​ចលនា​ក​សាង​ផ្ទះ​ជូន​​ស​មា​ជិក​ស​មា​គម​ក​សិ​ករ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​មណ្ឌល​ប៊ិញ​អៀន​បាន​១​ខ្នង​។ ទន្ទឹម​​នឹង​នោះ​ សហ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ជូន​ពល​ករ​ជន​បទ​អំ​ពី​”បច្ចេក​ទេស​ដាំ​ដុះ​ និង​ថែ​ទាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​” បាន​៣​ថ្នាក់​ កែ​ប្រែ​ចម្ការ​​ចាស់​បាន​២៥,៥​/២៥ហិក​តា​ សម្រេច​១០២%​នៃ​ផែន​ការ​​សហ​ការ​ឧបត្ថម្ភ​ពូជ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ចំ​នួន​៧.៧៣១​ដើម​ជូន​មា​មីង​ក​សិ​ករ​ ក្នុង​នោះ ​មាន​គោល​ន​យោបាយ​ឧបត្ថម្ភ​របស់​រដ្ឋ​គឺ​៤២​%  អនុ​វត្ត​បាន​ល្អ ​“មូល​និ​ធិ​ឧបត្ថម្ភ​ក​សិ​ករ​”និង​”ផ្ទះ​​ជូន​ក​សិ​ករ​” រៀប​ចំ​បង្ហាញ​មុខ​ក្រុម​សមា​គម​វិជ្ជា​ជីវៈ​ “ចិញ្ចឹម​ត្រី​ប្រាទើប​ញាស់​” នៅ​មណ្ឌល​ប៊ិញ​​អៀន​ នេះ​គឺ​ជា​ទម្រង់​មួយ​ក្នុង​ចំ​ណោម​ទម្រង់​ទាំង​២​ បាន​ទទួល​ស្គាល់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ថ្នាក់​​ខណ្ឌ​...៕​                         

                                 ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​យ៉ាវ​