មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2019 - 09:23

សាម​គ្គី​ក​សាង​ភូមិ​ស្រុក​

រយៈ​ពេល​កន្លង​ សមា​គម​ព្រះ​ស​ង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ បាន​បង្ហា​ញ​ឲ្យឃើញ​នូវ​តួ​នា​ទី​ជា​ស្នូល​នៃ​សាម​គ្គី​ភាព​ ចល​នា​​ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​ ខ្នះ​ខ្នែង​ពល​កម្ម​ផ​លិត​លើក​កម្ពស់​ជីវ​ភាព​។ ​ស​មា​គម​ថែម​ទាំង​អនុ​​វត្ត​ល្អការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ ឆ្លង​តាម​រយៈ​នោះ ឃើញ​ថា ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​ស្មារ​តី​ក្នុង​ការ​អនុ​វត្ត​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​។ មិន​តែ​ប៉ុណ្ណោះ​ ស​មា​គម​ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អប់​រំ​ អ​ភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ជំ​នឿសា​សនា​នៃ​ពុទ្ធ​សាសនា​ទក្ខិ​ណា​និ​កាយ​ខ្មែរ​​ទៀត​ផង​។ល។ ស្រប​ក្នុងឱកាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩​ របស់​ជន​រួម​ជាតិ​ខ្មែរ​ យើង​ខ្ញុំ​សូម​លើក​យក​កំ​ណត់​ត្រា​ ថេរ​ដី​ការ​បស់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​តេជ​ព្រះ​គុណ ជា​ថ្នាក់​ដឹ​ក​នាំ​សមា​គមព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​នៅ​ភូមិ​ភាគ​មួយ​ ចំ​នួន​ស្ដី​ពី​ការ​រួម​ចំ​ណែក​ក៏​ដូច​ជា​ស​កម្ម​ភាព​នៃ​ពុទ្ធ​សាស​នា​ទៅ​តាម​គោល​លំ​នាំ​ “សាសនា-​ប្រ​ជា​ជាតិ​-សង្គម​និ​យម​” ក្នុង​ផ្ទះ​រួម​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​។

លោក​ឡេ​សើុង​​ហាយ​ អនុ​រដ្ឋ​មន្ត្រី ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ សួរ​សុខ​ទុក្ខ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង។​ រូប​៖ លី​ធាន

លោក​ត្រឹង​ថាញ​ម៉ឹង​ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​រៀត​ណាម​​ រួម​​ជា​មួយ​អ្នក​តំ​ណាង​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរចំ​ពោះ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​​ជាតិ​ក្រុង​កឹង​ធើ​ ឆ្នាំ​២០១៨​។ រូប៖ ក្វឹក​ថៃ

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុខ​សាន្ត​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​ សាម​គ្គី​ស្នេ​ហាជាតិ​ខេត្ត​ត្រា​វិញ​៖

អ​នុ​វត្ត​ល្អ​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហាជាតិ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុខ​សាន្ត​ ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គីស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​។

ជីវ​ភាព​របស់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកា​ន់​តែ​បាន​លើក​កម្ពស់​។ លទ្ធ​​ផល​នេះ​ អា​ស្រ័យ​បក្ស​និង​រដ្ឋ​បាន​ដាក់​ចេញ​ផ្សព្វ​ផ្សាយ​អនុ​​វត្ត​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​ជា​ច្រើន​ ដែល​សម​ ស្រប​ជា​មួយ​ជន​ជាតិ​។ ព្រះ​សង្ឃ​ ពុទ្ធ​ប​រិ​ស័ទ​និង​ជន​រួម​ជាតិ​ ខ្មែ​រ​នៅ​ខេត្ត​ត្រា​វិញ​ តែង​ទ​ទួល​បាន​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការយល់​ដឹង​ ស្មារ​តី​គោ​រព​ច្បាប់​; ដាច់​ខាត​មិន​ស្តាប់​ តាម​ពាក្យ​ឃោស​នា​អា​ក្រក់​របស់​ជន​ទុច្ច​រិត​ ធ្វើ​ឲ្យ​បែក​បាក់​​ចំ​ណង​សាម​គ្គី​ជន​ជាតិ​ បំ​បែក​បំ​បាក់​សាសនា​ រ​វាង​ជន​ជាតិ​ និង​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ ​គប្បី​រួប​រួម​កម្លាំង​កាយ​ចិត្ត​ជា​មួយ​នឹង​បក្ស​ រដ្ឋ​ អនុ​វត្ត​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម លំ​នឹង​ សន្តិ​សុខ​​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ភាគ​។ អ​នុ​វត្ត​នូវ​ការចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​ក​សាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​ ”ស​មា​គម​ព្រះស​ង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ​បាន​ចលនា​ព្រះ​ចៅ​អធិ​ការ​ ព្រះសង្ឃ​ និង​គណៈ​កម្ម​ការ​​គ្រប់​វត្ត​ អ​នុវត្ត​ល្អ​ការ​ងារ​អភិ​រក្ស​ពង្រីក​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

រយៈ​ពេល​ខាង​មុខ​ ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ ខេត្ត​​នឹង​ចូលរួម​ជំ​រុញ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​​លំដា​ប់​ថ្នាក់​ គួប​ផ្សំ​ជា​មួយ​នឹង​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​​ដាប់​ថ្នាក់​ ក​សាង​ផែន​សាម​គ្គី​រឹង​មាំ។​ ស​មា​គម​បន្ត​ការ​ផ្លាស់​​ថ្មី​ស​តិ​បញ្ញា ​និង​ស​កម្ម​ភាព​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ ក្នុង​ការ​អនុ​វត្ត​នូវ​គោល​ការណ៍​ គោល​មា​គា​៌របស់​បក្ស​ គោល​​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ខ្នះ​ខ្នែង​ចូល​រួម​ក​សាងការ​ចលនា​សង្គម​រៀន​សូត្រ​ លើក​កម្ពស់​ប្រ​ជា​បញ្ញា ​បន្ត​ជំ​រុញ​ការ​​អ​ភិ​វឌ្ឍ​ផលិ​ត​កម្ម​ អ​ភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។

ព្រះ​ឧបជ្ឈាយ៍​ថាច់​ហា​ ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​កា​ម៉ាវ​៖

យក​ “សាសនា​​–​ប្រ​ជា​ជាតិ​​–​​សង្គម​និ​​យម​” ធ្វើ​ជា​ត្រី​វិ​ស័យ​ប្រតិ​បត្តិ​សាសនា​

ព្រះ​ឧបជ្ឈាយ៍​ថា​​ច់​ហា ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​កា​ម៉ាវ​។​

ទន្ទឹម​នឹង​ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​-សង្គម​ ការអ​ភិ​រក្ស​និង​ពង្រីក​ទម្រង់​វប្ប​ធម៌​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កា​ម៉ាវ​ ត្រូវ​បាន​យក​​ចិត្ត​ទុក​ដាក់​ជាង​ និង​បាន​ផ្នែក​នា​នា​យក​ចិត្ត​ទុក​ដាក់​ចង្អុល​​ការ​ក​សាង​សំ​ណង់​វប្ប​ធម៌​ជន​ជាតិ​និ​ង​សាស​នា​។ គ្រប់​ពិ​ធី​បុណ្យ​សាស​នា​និង​ពិ​ធី​បុណ្យ​ប្រ​វេ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បានអ​ភិ​រក្សនិ​ង​រៀប​ចំ​ឡើង​ស្រប​តាម​ច្បាប់​។ ក្នុង​ឱកាស​​នោះ ​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​នៅ​ទាំ​ង​សហ​ការ​ជា​មួយ​នឹង​វត្ត​អា​រាម​ រៀប​ចំ​នូវ​ស​កម្ម​ភាពកម្សាន្ត​សប្បាយ​ មាន​ដូច​​ល្បែង​​ប្រ​ជា​ប្រិយ​ ស​កម្ម​ភាព​វប្ប​ធម៌​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សិល្បៈ ​កី​ឡា​អប់​រំ​កាយ​ បង្ក​ប​រិ​យា​កាស​កម្សាន្ត​សប្បាយ​នាំ​មក​​ផល​ប្រ​យោជន៍​ដល់​ពុទ្ធ​ប​រិ​ស័ទ​និង​សហ​គមន៍​ជន​ជាតិឯ​ទៀត​លើ​ភូមិ​សាស្រ្ត។​

ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​​ក​ម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​បង្ក​លក្ខណ​សម្បត្តិ​ជូន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​​កា​​ម៉ាវ​​ ដំ​​ណើរ​​ការ​​​ស​​កម្ម​​ភាព​​ត្រឹម​​ត្រូវ​​តា​ម​​គោល​​ការណ៍​​សីល​​ធម៌​ ព្រម​ទាំង​ប្រ​ព្រឹត្ត​ត្រឹម​ត្រូវ​តាម​ពុទ្ធា​នុញ្ញា​ត និង​អនុ​វត្ត​ល្អ​នូវ​ធម្ម​នុញ្ញ របស់​ស​មា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​ យក​តាម​គោល​លំ​ នាំ​ “សា​សនា​ –ប្រ​ជា​ជាតិ​ – សង្គម​និយម​” ធ្វើ​ជា​ត្រី​វិ​ស័យ​ សម្រាប់គោ​រព​ប្រតិ​បត្តិ​។ ព្រះ​សង្ឃ​ ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​ពង្រីក​បាន​នូវ​កម្លាំង​សាម​គ្គី​ជន​ជាតិ​ ស​កម្ម​ភាព​សាសនា​បង្ក​បាន​នូវ​ក្តី​ជឿ​ជាក់​រីក​រាយ​ក្នុង​ជន​រួម​ជាតិ​និង​សាសនា​។ ផ្តើម​ពី​នោះ ជន​រួម​ជាតិ​មាន​ការ​ខិត​ខំ​​ត​ស៊ូ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ធ្វើ​មាន​ធ្វើ​បាន​ស្រប​ច្បាប់​ រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​តែង​បាន​រក្សា​ខ្ជាប់​លំ​នឹង​ន​យោ​​បាយ​នៅ​ភូមិ​ភាគ​។

ព្រះ​ឧប​ជ្ឈាយ៍​តាំង​ណោ ​អនុ​ប្រ​ធាន​សមា​គម​ព្រះស​ង្ឃ​​សាម​គ្គី​ស្នេ​ហាជាតិ​ខេត្ត​សុក​ត្រាំង​

អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​វេ​ណី​​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ​

ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ​ អនុ​ប្រ​ធាន​សមា​គមព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​។

ខេត្ត​​សុក​ត្រាំង​ បាន​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណ​​សម្បត្តិ​ដើម្បី​វត្ត​នា​នាកសាង​សា​លា ​ព្រះ​វិ​ហារ​ សម​ណ​កុដិ​។ល។ រៀប​ចំ​ស​កម្ម​ភាព​វប្ប​ធម៌​ ជំ​នឿ​សាស​នា ​ស្រប​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​។ នៅ​តាម​វត្តអា​រាម​​ខ្មែរ កាន់​តែ​មាន​ភាព​សម​រម្យ​ រាល់​ស​កម្ម​ភាព​ជំ​នឿ​សាស​​នា និង​ពិ​ធី​បុណ្យ​ទាន​ជា​ប្រ​វេ​ណី​របស់ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​អភិ​រក្ស​និង​ពង្រីក​។​ អាច​និ​យាយ​បាន​ថា​ ជីវ​ភាព​របស់​​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ ​ជន​បទ​តំ​បន់​មាន​ជន​រួម​ជាតិ​រស់​នៅ​កាន់​តែ​មាន​ភាព​​ផ្លាស់​ថ្មី​។ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​កសាង​វត្ត​អា​រា​​ម​ ចូល​រួម​ការ​ងារ​សប្បុ​រស​ធម៌​សង្គម​ ខ្នះ​ខ្នែង​ចូល​រួម​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ដែល​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​ចលនា​។

រៀង​រាល់​ឆ្នាំ ​ស​មា​គម​បាន​ចលនា​ព្រះ​សង្ឃ​ចូល​រៀន​ ធម្ម​វិ​ន័យ​និង​បា​លី​នៅ​តាម​វត្ត​នា​នា​ក្នុង​ខេត្ត​ជាង​៥០០​អង្គ​។ ឱ​កាស​វិស្ស​ម​កាល​ ស​មា​គម​បាន​ចង្អុល​ការ​វត្ត​នា​នា​ បើក​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ទី៥​ មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​ជាង​៥.៦០០​នាក់​។ រៀង​រាល់​ថ្ងៃ ​សីល​ ពុទ្ធ​ប​រិ​ស័ទ​មក​កាន់​វត្ត​ធ្វើ​ទាន​រក្សា​សីល​ ទន្ទឹម​នឹង​ការ​សម្ដែង​ធម៌ ព្រះ​សង្ឃ​នៅ​ទាំង​គួប​ផ្សំ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​របស់​បក្ស ​គោល​ន​យោ​បាយ​​ច្បាប់​របស់​រ​ដ្ឋ​​ទៀត​ផង​។ ក្រៅ​ពី​នោះ ​ស​មា​គម​នៅទាំង​ស​ហ​ការ​ជាមួ​យនឹ​ង​គណៈ​ជន​ជាតិ​ខេត្ត​ រៀប​ចំ​សន្និ​បាត​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ជន​ជាតិ​-សាស​នា​ ដល់​ព្រះ​ចៅ​អធិ​ការ​ គណៈ​ កម្ម​ការ​វត្ត​ក្នុង​ខេត្ត​​។ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ដល់​ព្រះ​ចៅ​អធិ​ការ​វត្ត​គ្រប់​ព្រះ​អង្គ​​ក្នុង​ការ​គ្រប់​គ្រង​ អប់​រំ​ព្រះ​សង្ឃ​ត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ​និង​ច្បាប់​របស់​រដ្ឋ​។

ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ៖​

ពង្រីក​ស្មារ​តី​រួប​រួម​សាម​គ្គីក្នុ​ង​ផែន​ម​ហា​​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​

​ ព្រះ​​តេជ​ព្រះ​គុណ​លី​ហ៊ុង​ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ។​

ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ ​អនុ​វត្ត​ល្អ​នូវ​គោលការណ៍​របស់​បក្ស​ គោល​ន​​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អ​នុ​វត្ត​ល្អ​ផែន​ម​ហាសាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជាតិ​។ ស​មា​គម​ខ្នះ​ខ្នែង​ផ្ស​ព្វផ្សាយ​និង​ចល​នា​ពុទ្ធ​បរិ​ស័ទ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ អភិ​វឌ្ឍ​ពល​កម្ម​ផ​លិត​ក​សិ​កម្ម​ និង​​រាល់​មុខ​របរ​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ដូច​៖ ធ្វើ​ស្រែ​​ ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ លក់​ដូរ​កំ​ប៉ិក​កំប៉ុ​ក​។ល។ ​ជារៀង​រាល់​ឆ្នាំ​ ប្រ​ចាំ​ការ​នៃ​ស​មា​គម​តែង​ស​ហ​ការ​ជា​មួយ​នឹង​ផ្នែក​សម​ត្ថ​កិច្ច​ភូមិ​ភាគ​ រៀប​ចំ​ម​ហោ​ស្រព​វប្ប​ធម៌​ កី​ឡា​និង​ទេស​​ចរណ៍ ​ស្រប​ឱ​កាស​បុណ្យ​អក​អំ​បុក​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ របស់​ជន​រួម​ជាតិ​ខ្មែរ​ ខ្នះ​ខ្នែង​ពង្រឹង​ពង្រីក​បណ្តា​ក្រុម​សិល្បៈ​ ​ម​ហា​ជន​ខ្មែរ​ សំ​ដៅអ​ភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​​ធម៌​ជន​ជាតិ​។ល។ ស​មា​គម​ក៏​បានចលនា​អ្នក​មាន​សទ្ធា​​ជ្រះថ្លា​ សប្បុ​រស​ជន​អនុ​វត្ត​ល្អ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​​របស់​សម​ណ​សិស្ស​សិក្សា​ផ្នែក​ពុទ្ធិក​សិក្សា​ អនុ​វត្ត​ការ​ងារ​សប្បុ​រស​ធម៌​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​​ក្រ ​ជន​ពិ​ការ​ កុ​មារ​កំ​ព្រា​ ក​សាង​ផ្ទះ​មហា​សាម​គ្គី​ ផ្លូវ​គម​នា​គមន៍​ជន​បទ​។ល។ ស​មាគម​នៅ​ទាំង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នគរ​បាល​គ្រប់​ថ្នាក់​ ចលនា​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​ថែ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។

សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិក្រុង​កឹង​ធើ ​បន្ត​ការ​​ពង្រីក​ស្មារ​តីរួប​រួម​សាម​គ្គី​ក្នុង​សង្ឃ​​អា​គារ​រួម​របស់​សមា​​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​សាម​គ្គី​​ស្នេ​ហា​ជាតិ​ អនុ​វត្ត​គោល​លំ​នាំ​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​៖ “ប្រ​ជា​ជន​ធ្វើ​មាន​ ប្រ​ទេស​រុង​រឿង​ ប្រ​ជា​ធិប​តេយ្យ​ សម​ភាព​ ស៊ី​វិ​ល័យ​” ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ “សាសនា​ – ប្រ​ជា​ជាតិ​ – សង្គម​និ​យម​”៕​

ក្រុម​អ្នក​យក​ព័ត៌​មាន

ចែករំលែកអត្ថបទ