04/03/2019 - 15:54

សិល្ប​ករ​វ័យ​ក្មេង​ខាង​វិ​ស័យ​ឧប​ករណ៍ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​

មាន​ការ​ជក់​ចិត្ត​ ព្យា​យាម​ពោរ​​ពេញ​ដោយទេព្យកោសល្យ គឺជាពាក្យ​ដែល​និស្សិត​ម​ហា​វិ​ទ្យា​ល័យ​ភា​​សាវប្ប​ធម៍​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ តែង​រំ​លឹក​ពេល​និ​យាយ​ពី​អ​តីត​និ​ស្សិត​ថាច់​ហ្វាយ​ថាញ់​។

ថាច់​ហ្វាយ​ថាញ​ ចេះ​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណីយ៉ាង​ស្ទាត់​ជំ​នាញ​។​

ថាច់​ហ្វាយ​ថាញ់​ កើត​ឆ្នាំ​១៩៩៥ នៅ​ឃុំ​ត្រា​កូង​ ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង​ បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ប្រ​​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ក្មេងបំ​ផុត​នៅ​ម​ហា​វិ​ទ្យា​ល័យ​ភា​សា​វប្ប​ធម៍​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាមបូ​។​ ទោះ​បី​កើត​ក្នុង​គ្រួ​សារ​ក​សិ​ករ​ គ្មាន​សាច់​ញាតិ​ណា​ចេះឧប​ករណ៍​ភ្លេង​ឡើយ​ ក៏​ប៉ុន្តែ​បង​មាន​ការ​​ជក់​ចិត្ត​ចំ​ពោះ​ភ្លេង​ខ្មែរនេះ​តាំង​ពី​តូច​ម៉្លេះ។​ បង​ឲ្យ​ដឹង​៖ តាំង​ពី​នៅ​តូច​បង​បាន​ជក់​ចិត្ត​ផ្តិត​អា​រម្មណ៍​នឹង​សូរ​សំ​នៀង​រ​ងំ​ពី​រោះ​ រណ្តំ​​លន្លង់​លន្លោច​ដែល​សិល្ប​ករ​ជើង​ចាស់​កាល​នោះ​បាន​​ប្រ​គំ​នា​ពេល​ល្ងាច​ឬ​ក្នុង​ពិ​ធីបុណ្យ​ទាន​ម្តង​ៗ​។ល។ ពេល​អា​យុ​៨​ឆ្នាំ​ បង​ក៏​ចាប់​ផ្តើមរៀន​និង​ចូល​រួម​សម្តែង​នៅ​តាម​ភូមិ​ ស្រុក​ សា​លា​រៀន​ និង​នៅ​ក្នុង​និងក្រៅ​ខេត្ត​។

មុន​ពេល​ចូល​សិក្សា​ផ្នែក​ឧប​ករណ៍​ភ្លេង​ខ្មែរ​នៅ​ស​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ បង​បាន​ចេះ​ស្ទាត់​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ​ដូច​ជា៖​ រ​នាត​ឯក​ រនាត​ធុង​ ស្រ​ឡៃ​ ស្គរ​សំ​ភោរ​ ស្គរ​ធំ​ ស្គរ​តូច​ ឈិង​​គង​វង់​តូច​ គង​វង​ធំ​ និង​ O​rgan​ ជាពិសេសគឺ​ចេះ​កូត​​ទ្រ​ទៀត​ផង។ និ​យាយ​ពី​ការសម្រេច​ចិត្ត​រៀននូវមុខ​វិជ្ជា​ដែល​ខ្លួន​ចូល​ចិត្ត​ បងបាន​ឲ្យ​ដឹង​៖ “ ខ្ញុំ​មាន​បំ​ណងរួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​ អភិ​វឌ្ឍន៍​នូវ​បទភ្លេងប្រ​ពៃណី​ខ្មែរ​ណាម​បូ”។

ក្នុង​ដំ​ណើរការ​សិក្សា​ស្រាវជ្រាវនៅ​សា​កល​វិ​ទ្យាល័យ​ត្រា​វិញ​ ដោយទទួលបាន​ការ​យក​ចិត្តទុកដាក់បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​ អ្នក​គ្រូ​ នៅ​មហា​វិ​ទ្យា​ល័យ​ភា​សា​វប្ប​ធម៍វិ​ចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​ ពិ​សេស​គឺ​គ្រូ​បង្រៀន​ផ្នែកឧប​ករណ៍​ភ្លេង​ ម្ល៉ោះ​ហើយហ្វាយ​ថាញ់​ក៏​មាន​ឱ​កាស​ដើម្បី​បង្ហាញ​នូវ​ស្នា​ដៃ ​និង​ចំ​ណូល​ចិត្ត​របស់​ខ្លួន។ បង​តែងបាន​ជ្រើសចូល​រួម​សម្តែ​ង​ឬចង​   ក្រង​ឈុត​សម្តែង​ពេល​ម​ហា​វិ​ទ្យា​ល័យ​ឬ​ស​កល​វិ​ទ្យា​ល័យត្រា​វិញ​មាន​ចាត់​តាំង​សកម្មភាព និង​តាម​កម្ម​វិ​ធី​ទូរ​ទស្សន៍​ឬព្រឹត្តិ​ការណ៍​ធំ​ៗ​ ដូច​ជា៖ កម្ម​វិ​ធីសម្រស់​និទា​ឃ​រ​ដូវ​ទិវាបុណ្យវប្ប​ធម៍​ កី​ឡា​និង​ទេសចរណ៍​ជន​រួម​ជាតិខ្មែរ​លើក​ទី​៧​។ល។ ក្រៅ​ពី​នោះ​បង​នៅ​ទាំង​ចូលរួមសម្តែង​ឬ​ចង​ក្រ​ងជូ​ន​ព្រឹត្តិ​ការណ៍​ នៅ​ខេត្ត​វិញ​ឡុង​ ព្រម​ទាំង​បង្រៀន​ប្រ​គំ​ភ្លេង​តាម​វត្ត​នៅក្នុ​ង​និ​ង​ ក្រៅ​ខេត្ត​ត្រា​វិញ​ទៀត​ផង​។ល។ ​ចាប់​ពី​ឆ្នាំ​២០១៤​រ​ហូតមក​​ដល់​សព្វ​ថ្ងៃ​ បង​គឺ​ជា​ប្រ​ធាន​ក្លឹប​ឧប​ករណ៍​ភ្លេង​នៃ​ម​ហា​វិ​ទ្យាល័យ​សា​លា​វប្ប​ធម៌​ និង​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​។ ក្រៅ​ពី​នោះ​ បង​នៅ​ទាំង​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​អំ​ពី​ភ្លេង​ម​ហោ​រី​ ស្រឡៃ និង​សរ​សេរ​អក្សរ​ភ្លេង​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ជាង​២០បទ​ កែ​ច្នៃ​និង​ជួស​ជុល​ឧប​ករណ៍​ភ្លេង​ខ្មែរ​មួយចំ​នួន​។ល។

លោក​គ្រូ​សើុងកាវ​ថាំង​ អ​នុ​ប្រ​ធាន​មុខ​វិជ្ជា​សិល្បៈ​នៃ​ម​ហា​វិ​ទ្យាល័យ​ភា​សា​វប្ប​ធម៍​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ បាន​ឲ្យ​​ដឹង​៖ “ ថ្វីត្បិត​តែ​មាន​វ័យ​ក្មេង​បំ​ផុត​ក្នុង​សា​លា​ ប៉ុន្តែ​ហ្វាយ​ថាញ់​ មាន​ទេព្យ​កោ​សល្យ​ ព្រម​ទាំងចេះ​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ជា​ច្រើន​។ ស្នា​ដៃរបស់​ប្អូន​បាន​បង្ហាញ​តាម​រយៈ​ពាន​រង្វាន់​មេ​ដាយ​ និង​លិ​ខិតសរ​សើរ​ជា​ច្រើន​ដែល​ទ​ទួល​បាន​ក្នុង​ពិ​ធី​ម​ហោ​ស្រព​នៅ​ក្នុង​និងក្រៅ​ខេត្ត​។ រី​ឯ​ក្នុង​ការ​ងារ​វិញ​ប្អូន​តែង​ក្លៀវ​ក្លា​ អស់​ពី​​ចិត្ត​ពី​ថ្លើមបង្ហាត់​បង្រៀន​និង​ផ្តល់​បទ​ពិ​សោធន៍​ដល់​និស្សិត​ជំ​នាន់​ក្រោយ​។ល។​ ម​ហា​វិ​ទ្យា​ល័យ​មាន​គម្រោង​ឧបត្ថម្ភ​អោយ​ហ្វាយ​ថាញ់ទៅ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅពេល​ខាង​មុខ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​និង​រក្សា​នូវ​ផ្នែក​ឧប​ករណ៍​ភ្លេង​ជន​ជាតិ​​ខ្មែរ​៕

​​​ រូប​និង​អត្ថ​បទ​៖ ធា​វី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ហ្វាយ​ថាញ់