07/01/2019 - 14:55

យុ​វ​តី​ស្នេ​ហា​សិល្បៈ​ខ្មែរ​

 ផ្តើម​ពី​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​ខ្មែរ​ សឺន​ធី​យ៉ីវ​ នៅ​ឃុំ​ភូ​តឹន​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ទៅ​សុំ​ចូល​រួម​​ក្លឹប​សិល្បៈ​រប​ស់​វត្ត​ព្រះ​បួន​ព្រះ​ភក្រ្ត នៅ​ឃុំ​ភូតឹន​។ អា​ស្រ័យ​មាន​ទេព​កោ​សល្យ​ខាង​ច្រៀង​រាំ​និង​ចង​ក្រងរបាំ​ ម្ល៉ោះ​ហើយ​រាល់​ឱ​កាស​នៃ​ពិ​ធី​ប្រ​ឡង​ម​ហោ​ស្រព​សិល្បៈ​ខ្មែរ​របស់ខេត្ត​ សឺន​ធី​យ៉ីវ​ ​តែង​ខ្នះ​ខ្នែង​ចូល​រួម​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ទៀត​ផង​។

សឺន​ធី​យ៉ីវ​ (ឈរ​កណ្តាល​) ទ​ទួល​បាន​រង្វាន់​លេខ​៣​នៅ​ក្នុង​ម​ហោ​ស្រពចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​១-​២០១៨​ខេត្តសុក​ត្រាំង​។

សឺន​ធី​យ៉ីវ​ បាន​រាយ​រ៉ាប់​៖ “កាល​នៅ​​រៀន នាង​ខ្ញុំ​តែង​ចូល​រួម​ស​កម្ម​ភាព សិល្បៈ​ជា​ញឹក​ញាប់​ ម្ល៉ោះ​ហើយ​ពេល​ឃើញ​​វត្ត​ព្រះ​បួន​ព្រះ​ភក្រ្ត​មាន​ក្លឹប​សិល្បៈ​ នាង​ខ្ញុំ​ក៏​សូម​ចូល​រួម​។ សព្វ​ថ្ងៃ នាង​ខ្ញុំ​ជា​កម្ម​កា​រិ​នី​ក្រុម​​ហ៊ុនច្នៃ​ជល​ផល ពេល​វិ​ល​ត្រ​ឡប់​មក​ផ្ទះ នាង​ខ្ញុំ​ឧស្សាហ៍​មើល​ចម្រៀងកាយ​វិ​ការ​ខ្មែរ​ តាមរយៈ​ទូរ​ទស្សន៍​ឬ​អិន​ធឺ​ណិត​ដើម្បី​ហាត់​តាម​”។ មិនត្រឹម​តែ​ស្វះ​ស្វែង​ស្រាវ​ជ្រាវ​ រៀន​សូត្រ​​ដោយ​ខ្លួន​ឯង​ និង​ខ្នះ​ខ្នែង​ចូល​រួមស​កម្ម​ភាព​សិល្បៈ​រប​ស់​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ រៀង​រាល់​ឱ​កាស​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​​ខ្មែរ សឺន​ធី​យ៉ីវ​ តែង​ប្រ​មូល​ផ្តុំស​មា​ជិក​ក្នុង​ក្លឹប​សិល្បៈ​មក​វត្ត​ហាត់​សម​ ដើម្បី​សម្តែង​បម្រើ​​ទស្ស​និក​ជន​។ ពេល​ចូល​រួម​ម​ហោ​ស្រព​​សិល្បៈ ពិ​ធី​ប្រ​ឡង​​ឬ​ស​មោ​សរ​សិល្បៈ​ម្តង​ៗ សឺន​ធី​យ៉ីវ​ តែង​ស្វែង​យល់​ ហើយ​ចង​ក្រង​ឈុត​​រ​បាំ​ឲ្យ​សម​ស្រប​នឹងខ្លឹម​សារ​ដែល​គណៈ​ចាត់​តាំង​បាន​តម្រូវ​ជា​និច្ច​។ ​ថ្វី​បើ​មិន​ដែល​ឆ្លង​កាត់ ថ្នាក់​បណ្តុះ​បណ្តាល​អំ​ពី​សិល្បៈ​ក៏​ពិត​មែន ប៉ុន្តែ​សឺន​ធី​យ៉ីវ​តែង​បង្ហាញឲ្យ​ឃើញ​នូវ​ទេព​កោ​សល្យ​របស់​ខ្លួន គឺ​តែង​សម្តែង​បាន​ល្អ​ក្នុង​ពិ​ធីប្រ​ឡង​ ឬ​ម​ហោ​ស្រព​សិល្បៈ​។ នៅ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរតំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី​១ ឆ្នាំ​២០១៨​កន្លង​ហើយ យ៉ីវ​សម្តែងដោយ​មាន​ភាព​ជឿ​ជាក់​ និង​ទទួ​លបា​នរង្វាន់​លេខ​៣។​ សឺន​ធី​យ៉ីវ​ ចែករំ​លែក​៖ “នាង​ខ្ញុំ​ជ្រើស​យក​​បទ​ចម្រៀង​ “ម៉ាក់​ថឺង​លក់​ប្រេង​ម្សៅ”​ ដើម្បីចូល​រួមម​ហោ​ស្រព​សំ​ដៅ​ឧទ្ទេស​នាម​ពី​បទ​​ចម្រៀង​ប្រ​ពៃ​ណី​ខ្មែរ​ជូនដល់​មិត្ត​ភក្ដិ​ជិត​ឆ្ងាយ​និង​ផ្គាប់​តាម​ចិត្ត​ស្នេ​ហា​សិល្បៈ​ប្រ​ពៃ​ណី​​របស់ខ្លួន​ផង​។ សម្លៀក​បំ​ពាក់​ អ្នក​រាំ​អម​ និង​ការ​តុប​តែង​តួ​សម្តែង​ គឺនាង​ខ្ញុំ​ជាអ្នក​រៀប​ចំ​​ចាត់​ចែង​ដោយ​ផ្ទាល់​ និង​រួម​ជា​មួយ​សមា​ជិក​ក្នុង​ក្លឹប​ហាត់​សម​។ ឆ្លង​តាម​រយៈ​ម​ហោ​ស្រព​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​វាល​រាបទន្លេ​គឺវ​ឡុង នាង​ខ្ញុំ​ពិ​និត្យ​ឃើញ​ថា មាន​ទស្ស​និក​ជន​​ជា​ច្រើន​ក៏​មានទឹក​ចិត្ត​ស្រ​ឡាញ់​សិល្បៈ​ប្រ​ពៃ​​ណី​ដូច​នាង​ខ្ញុំ​ដែរ​”។

ថ្វី​ដ្បិត​កើត​ក្នុង​ត្រ​កូល​មិន​មែន​ជា​អ្នក​សិល្បៈ​ ហើយ​ក៏​មិន​មែន​ជា​អ្ន​កសិល្បៈ​ឬ​តា​រា​ចម្រៀង​ ​អា​ជី​ព​ក៏​ពិត​មែន ប៉ុន្តែ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្នេ​ហាសិល្បៈ​ខ្មែរ​ សឺន​ធី​យ៉ីវ​ បាន​រក្សា​ស​កម្ម​ភាព​ ក្លឹប​សិល្បៈ​របស់​វត្ត​ព្រះ​បួនព្រះ​ភក្រ្ត​ដែល​មាន​សមា​ជិក​ជាង​២០​នាក់​ស​កម្ម​ភាព​ប្រ​ចាំ ជា​មួយ​​នឹង​តួ​នា​ទី​ជា​ប្រ​ធាន​ក្លឹប​ទៀត​ផង​៕

                                          លី​ធាន​ - ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សឺន​ធី​យ៉ីវ​