ឆ្នាំ២០១៨ គណៈជនជាតិក្រុងកឹងធើ បានសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានា សកម្មអំពាវនាវរកប្រភពទុនអនុវត្តគម្រោងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តក្រុង។ ក្នុងនោះមានគម្រោងមួយចំនួនបានផ្សព្វផ្សាយអនុវត្តនាំមកនូវប្រសិទ្ធភាព។
គ្រួសារបងស្រីថាច់ធីឡាញ់ ជាគ្រួសារមួយក្នុងចំណោមគ្រួសារជនជាតិភាគក្រីក្រ បានប្រគល់
ជូនផ្ទះនៅភូមិមិត្តភាពវៀតណាម-កូរេខាងត្បូង។
ជាង៥ខែកន្លង គ្រួសារបងសើុនហុង នៅភូមិថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ បានរស់នៅសុខសាន្ត។ ត្បិតគ្រួសារបងនិងគ្រួសារមាមីងខ្មែរក្រីក្រឯទៀតចំនួន២០គ្រួសារ បានរដ្ឋអំណាចធ្វើការពិនិត្យ និងប្រគល់ជូនផ្ទះនៅភូមិមិត្តភាពវៀតណាម-កូរេខាងត្បូង។ បងសើុនហុង ឲ្យដឹង៖ “ ពីមុនអាស្រ័យស្ថានភាពគ្រួសារជួបការលំបាកពេក ប្តីប្រព័ន្ធខ្ញុំបានផ្ញើកូនច្បងរៀនថ្នាក់ទី៤ និងផ្ញើកូនបន្ទាប់រៀនថ្នាក់ទី១នឹងយាយតា ដើម្បីទៅធ្វើការរកទទួលទាននៅខេត្តឡឹមដុង។ ពីរបីខែទើបមកស្រុកមើលកូនម្ដង ឥឡូវមានផ្ទះនៅលំនឹង ហើយប្តីប្រព័ន្ធខ្ញុំក៏សុំបានការងារធើ្វនៅមណ្ឌលឧស្សាហកម្មត្រាណុក ម្ល៉ោះហើយប្តីប្រពន្ធខ្ញុំខិតខំធ្វើការ ចាយវាយប្រិតសំចៃ ដើម្បីចិញ្ចឹមកូន និងមានជីវភាពកាន់តែធូរធារ”។
ភូមិមិត្តភាពវៀតណាម-កូរេខាងត្បូង ជាសំណង់ចំណុះគម្រោង” កសាងភូមិមិត្តភាពវៀតណាម-កូរេខាងត្បូង” អាស្រ័យគណៈជនជាតិ សហការជាមួយនឹងសហព័ន្ធអង្គការមិត្តភាពនានានៅក្រុងកឹងធើ ចលនាវិទ្យាស្ថានទំនាក់ទំនងវប្បធម៌អាស៊ីកូរេខាងត្បូងនៅក្រុងហូជីមិញ (ACEF) ធ្វើហិរញ្ញប្បទានសង់ផ្ទះបាន២១ខ្នង ជូនជនជាតិភាគតិចក្រីក្រនៅស្រុកកើ-ដ។ ផ្ទះទាំងនេះសង់បានរួចរាល់ ហើយបានប្រគល់ជូនកាលពីខែមេសា ឆ្នាំ២០១៨ ដោយថវិកាសរុប៩២០លានដុង។
យោងតាមគណៈជនជាតិក្រុងកឹងធើ ឆ្នាំ២០១៨ គណៈជនជាតិបានសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានា អំពាវនាវ ហើយទទួលបានការវិនិយោគ ជំនួយដល់ជនជាតិភាគតិចចំនួន២លើក និងកំពុងស្នើជំនួយ៣លើកទៀត។ សរុបថវិកាប្រមាណ៤,៥ពាន់លានដុង។ លោកលឿងវ៉ាន់ទ្រឺ ប្រធាន គណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ ពង្រីកលក្ខណៈវិជ្ជមាននៃគម្រោង” កសាងភូមិមិត្តភាពវៀតណាម-កូរេខាងត្បូង” គណៈជនជាតិចលនា ACEF និងកំពុងដំណើរការធ្វើបែបបទ ដើម្បីអនុវត្តដំណាក់កាល II ៖ សង់ផ្ទះចំនួន៣០ខ្នងជូនជនជាតិភាគតិចក្រីក្រនៅស្រុកកើ-ដ។ ក្រៅពីនោះ គណៈជនជាតិក្រុងនៅទាំងអំពាវនាវរដ្ឋាភិបាលជប៉ុន ធ្វើការជំនួយឥតសំណងកសាងស្ពានជនបទ១ខ្សែ។ អំពាវនាវអង្គការ G&D (បារាំង) ធ្វើហិរញ្ញប្បទានកសាងស្ពានជនបទ១ខ្សែនៅស្រុកថើយឡាយ។ គណៈជនជាតិក៏បានស្នើគំនិតច្នៃប្រតិដ្ឋកម្មវិធីសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្រ្តាលីអំពី” អភិរក្សនិងពង្រីកតម្លៃកេរដំណែលវប្បធម៌និងរបរប្រពៃណីរបស់ជនជាតិខ្មែរ” ថវិកាតាមការប៉ាន់ស្មានប្រមាណ៦០ពាន់USD។ គម្រោងកំពុងបានសហព័ន្ធអង្គការមិត្តភាពនានានៅក្រុងកឹងធើបូកសរុប មុននឹងផ្ញើទៅសមាគមមិត្តភាពអូស្រ្តាលី-វៀតណាម ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលអូស្រ្តាលី។ “ យើងខ្ញុំសង្ឃឹមថា បណ្តាគម្រោងដែលគណៈជនជាតិកំពុងស្នើ នឹងបានផ្សព្វផ្សាយអនុវត្តក្នុងឆ្នាំ២០១៩ ដើម្បីរួមចំណែកជួយដល់ជនរួមជាតិជាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពជាបណ្ដើរៗ” លោកលឿងវ៉ាន់ទ្រឺ បានមានប្រសាសន៍ដូច្នេះ៕
ថាញ់ឡុង-ប្រែ៖ សុផន