មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/12/2018 - 15:17

វិញ​ត្រាច់​ដុង បង្កើន​គុណ​ភាព​ឃុំ​ជន​បទ​ថ្មី

អនុ​វត្ត​ល្អ​នូវ​​គោល​ន​យោ​បាយ​ជន​ជាតិ​ស​កម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ បាន​ប្រ​ជា​ជន​ស្រប​គំ​និត​គាំ​ទ្រ​ ម្ល៉ោះ​ហើយ​ឃុំ​វិញ​ត្រាច់​ដុង ក្រុង​បាក​លីវ​ ខេត្ត​បាក​លីវ​ សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ក​សាង​ឃុំ​ជន​បទ​ថ្មី​។ មុខ​មាត់​​ជន​បទ​ថ្មី​ឃុំ​វិញ​ត្រាច់​ដុង​ ពិត​ជា​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ប្រ​ចក្ស​។

កូនចៅជនរួនជាតិខ្មែរ បាន​រៀនក្នុងសាលាសមរម្យ។

វិញ​ត្រាច់​ដុង​ជា​ឃុំ​ក្រី​ក្រ​ មាន​ជន​រួម​​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០​% ម្ល៉ោះ​ហើយ ឃុំ​បាន​ទ​ទួល​ផល​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​​ជា​ច្រើន​ ពិ​សេស​គឺ​កម្ម​វិ​ធី​១៣៥​។ តាម​ប្រ​សាសន៍​លោក​ត្រឹង​ង៉ុក​ចៀង​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ៖ ឆ្នាំ​២០១១ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​៣១​% ម្ល៉ោះ​ហើយ​មាន​គោល​នយោ​បាយ​ជា​ច្រើន​ ដូច​ជា​៖ ឧបត្ថម្ភ​លំ​នៅ​ឋាន​​ ​អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ បុល​ទុន​​ ឧបត្ថម្ភពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​និង​បច្ចេក​ទេស​។ល។​ ដល់​គ្រួ​សារ​ក្រី​ក្រ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ ពិ​សេស​គឺ​កម្ម​វិ​ធី​១៣៥ ស្តី​ពី​ការ​សាង​សង់​សា​​លា​រៀន​ ដំ​ណាក់​សុ​ខា​ភិ​បាល​ ផ្លូវ​ជន​បទ​ ធា​រា​សាស្រ្ត​ជា​ដើម​ សុទ្ធ​សឹង​ត្រូវ​បាន​វិ​និ​យោគ​​ក​សាង​។ ព្រោះ​​ហេតុ​នោះ ​នៅ​ពេល​ចាប់​ផ្ដើម​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជន​បទ​ជា​សារ​វ័ន្ត​ត្រូវ​បាន​វិ​និ​យោគ​ក​សាង​; ជីវ​ភាព​ប្រ​ជា​ជន​ក៏​បាន​លើក​កម្ពស់​ ទើប​ឃុំ​អនុ​វត្ត​សម្រេច​បាន​ឆាប់​រហ័ស​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី​ទាំង​១៩​។

ឆ្នាំ​​២០១៧ ឃុំ​វិញ​ត្រាច់​ដុង បាន​ទ​ទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ លោក​ត្រឹង ង៉ុក​ចៀង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ឲ្យ​ដឹង​​ ៖ “កំ​ណត់​ច្បាស់​នូវ​ការ​ផ្សព្វ​ផ្សាយ ជា​ភារ​កិច្ច​សំ​ខាន់​និង​យក​ប្រ​ជា​ជន​ជា​មូល​ដ្ឋាន​គ្រឹះ​ ម្ល៉ោះ​ហើយ​គណៈ​កម្មា​ធិ​ការ​បក្ស​ បាន​ចាត់​ការ​​ងារ​ដល់​អង្គ​ការ​ម​ហា​ជន​នា​នា បក្ខ​ជន​ដើម្បី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ចលនា​មា​មីង​ព្រួត​ដៃ​អនុ​វត្ត​។ អា​ស្រ័យ​ហេតុ​នោះ មា​មីង​យល់​ច្បាស់​ពី​ខ្លឹម​សារ​និង​គោល​ដៅ​នៃ​ការ​ក​សាង​ជន​បទ​ថ្មី ម្ល៉ោះ​ហើយ​ក៏​ស្រុះ​ស្រួល​គាំ​ទ្រ​សាម​គ្គី​រួម​កម្លាំង​អនុ​វត្ត​។ លេច​ធ្លោ​បំ​ផុត គឺ​មា​មីង​បាន​បរិច្ចាគ​ដី​ជាង​៣.៣​០០​ម២ ដើម្បី​ពង្រីក​ផ្លូវ​ ដាក់​អំ​ពូល​ភ្លើង​ផ្លូវ​​សាធារណ៍​ចំ​នួន​១៥០​ បរិច្ចាគ​ដី​ក​សាង​សា​លា​រៀន ដាំ​ដើម​ឈើ ​និង​ធ្វើ​របង​។ល។ បង្ក​សោ​ភណ​ភាព​ជន​បទ​។ ជា​​ពិ​សេស មា​មីង​បាន​ព្រួត​ដៃ​រក្សា​អ​នា​ម័យ​បរិ​ស្ថាន ​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ឃុំ​ជន​បទ​កាន់​តែ​​មាន​ភាព​ស្រស់​បំ​ព្រង​”​។

ក្រៅ​ពី​នោះ ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​​ដល់​ការ​អភិ​វឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ទៀត​ផង​ ដូច​ជា​៖ បង្កើត​សហ​ករណ៍​ផលិត​កម្ម​ ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ចិញ្ចឹម​បង្គា​នាគ​តាម​ទម្រង់​ VietGAP ដាំ​មៀន ឪ​ឡឹក ទំ​ពាំង​បា​រាំង​ជា​ដើម​។ រី​ឯ​ការ​ងារ​​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​​។ ឆ្លង​តាម​រយៈ​នោះ មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​១២០​ បាន​ឧបត្ថម្ភ​លំ​នៅ​ឋាន​ដើម​ទុន​ ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម និង​មធ្យោ​បាយ​ផ​លិត​កម្ម​ជា​ដើម​។ ផ្តើម​ពី​នោះ អត្រា​គ្រួ​សា​រ​ក្រី​ក្រ​របស់​ឃុំ​ថយ​ចុះ​នៅ​​ត្រឹម​តែ​៣,៤​%​។ ព្រះ​តេជ​ព្រះ​គុណ​យឿង​ក្វឹង ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ពីរ​សា​គរ​ព្រែក​ជ្រៅ​ ឃុំ​វិញ​ត្រាច់​ដុង មាន​ព្រះ​ថេរ​ដី​កា ៖ “បច្ចុ​ប្បន្ន មក​កាន់​ឃុំ​វិញ​ត្រាច់​ដុង​ គ្មាន​អ្នក​ណា​ស្មាន​ថា មុន​នេះ​គឺ​ជា​ឃុំ​ក្រី​ក្រ​ឡើយ​។ ផ្លូវ​គម​នា​គមន៍​បាន​ក្រាល​បេ​តុង​ អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ អ​គារ​សិក្សា ធា​រា​សាស្រ្ត​។ល។ សុទ្ធ​តែ​បាន​វិ​និ​យោគ​​​ក​​សាង ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផលិត​កម្ម​​របស់​ប្រ​ជា​ជន​។ ពេល​ធ្វើ​ដំ​ណើរ​ចុះ​ទៅ​ដល់​ភូមិ​​នា​នា ឃើញ​ផ្ទះ​ឥដ្ឋ​របស់​មា​មីង​ខ្មែរ​បាន​សាង​សង់​ឡើង​បន្ថែម​ជា​ច្រើន​។ នោះ​គឺ​ដោយ​សារ​​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ ​វិ​និ​យោគ​និង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​រដ្ឋ​អំ​ណាច​ ម្ល៉ោះ​ហើយ​ទើប​ជីវ​ភាព​មា​មីង​ខ្មែរ​បាន​លើក​កម្ពស់​ដូច្នេះ​”។

លោក​ត្រឹង​ង៉ុក​ចៀង​ លេ​ខា​គណៈ​កម្មា​ធិ​ការ​​បក្ស​ឃុំ ឲ្យ​ដឹង​ ៖ “ឃុំ​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សា​យ​​ មា​មីង​ព្រួត​ដៃ​រក្សា​លំ​នឹង​នូវ​លក្ខ​ឋាន​ដែល​សម្រេច​​បាន​។ បន្ត​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ធា​រា​សាស្រ្ត​បម្រើ​ការ​ផលិត​កម្ម​ដល់​ប្រ​ជា​ជន​។ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ អ​ភិ​វឌ្ឍ​ក​សិ​កម្ម​តាម​ទិស​ដៅ​ផ​លិត​ទំនិញ​ប្រ​មូល​ផ្តុំ​; គម្រោង​ផែន​ការ​តំ​បន់​ផ​លិត​កម្ម​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​; ជំ​រុញ​ទឹក​ចិត្ត​ប្រ​ជា​ជន​ដាំ​ដំ​ណាំ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ដូច​ជា​៖ ទំ​ពាំង​​បា​រាំង​ មៀន​និង​ដំ​ណាំ​រួម​ផ្សំ​រយៈ​ពេល​ខ្លី​ជា​ដើម​”៕

                                   លី​ធាន​-វិ​មាន

ចែករំលែកអត្ថបទ