មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/12/2018 - 14:45

ជីវ​ភាព​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ស្រុក​មី​ទូ

បច្ចុប្បន្ន​ស្រុក​មី​ទូ​ ខេត្ត​សុក​ត្រាំង​ មាន​២៧.៥៤៩​គ្រួ​សារ​ ក្នុ​ង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​៦.៩៦០​គ្រួ​សារ​ ស្រូប​អត្រា​២៥,២៦​%​។ រយៈ​កាល​កន្លង​ ស្រុក​ខិត​ខំ​អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ គម្រោង​វិ​និ​យោគ​ដល់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។

សមមិត្តឡេសឺនហាយ (ឈរទី៧ខាងស្ដាំ) អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ជូនអំណោយដល់ជនរួមជាតិខ្មែរ នៅឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង។ 

 នៅ​ពេល​កម្ម​វិ​ធី​ គ្រោង​ការ​ គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ឧបត្ថម្ភ​របស់​រដ្ឋ​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ អ​ភិ​វឌ្ឍ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មា​មី​​​ង​ខ្មែរ​ឈាន​ឡើង ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ យោង​ប្រ​សាសន៍​លោក​ឡឹម​មេ​រិន្ទ​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​មី​ទូ​ អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​២០៨៥/QĐ-TTg​ ចុះ​ថ្ងៃ​៣១/​១០​/២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ ស្ដី​ពី​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១៧​-២០២០​ ស្រុក​បាន​ឧបត្ថម្ភ​ដល់​គ្រួ​សារ​មាន​តម្រូវ​ការ​ដី​លំ​នៅ​៣.៨៣០​គ្រួ​សារ​ ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​​ ផ្លាស់​ប្ដូរ​រប​រ​​។ ទន្ទឹម​នឹង​នោះ​ កា​រិ​យា​ល័យ​នៅ​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ ផ្ដល់​សច្ចា​នុ​ម័តិ​លើ​បញ្ជី​ឈ្មោះ​ ថ​វិ​កាឧបត្ថម្ភ​ផ្ទាល់​ដល់​គ្រួ​សារ​ក្រី​ក្រ​តាម​សេចក្ដី​សម្រេច​ចិត្ត​លេខ​១០២​/២០០៩​/QĐ-TTg;​ ផ្ដល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​២៨.៩៤៥​នាក់​ ។ មីង​ឡឹម​ធី​ហើយ​ នៅ​ភូមិ​ព្រីង​​ ឃុំ​ទ្វឹន​ហ៊ឹង​ ជា​គ្រួ​សារ​ចាក​ភាព​ក្រី​ក្រ​ ឲ្យ​ដឹង​៖ "ឆ្នាំ​២០០​៣​ គម្រោង​ស៊ី​ដា​ (Sida) ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​គោ​មេ​២​ក្បាល​ចិញ្ចឹម​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ បច្ចុ​ប្បន្ន​ ហ្វូង​គោ​របស់​គ្រួ​សារ​ខ្ញុំ​កើន​ឡើង​១១​ក្បាល​ ។ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​យក​ទឹក​ដោះ​គោ​៣​ក្បាល​ប្រមា​ណ​ជាង​២០​លីត្រ​ ជា​មួយ​នឹង​តម្លៃ​១០.០០០​ដុង​/លី​ត្រ ។ អា​ស្រ័យ​មាន​ចំ​ណូល​លំ​នឹង​ ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​" ។ ចំ​ណែក​ពូ​ហ្វិញ​តឹន​ផាក​​ នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ភូ​មី ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ "អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ បច្ចុប្បន្ន​ផ្លូវ​នៅ​តាម​ជន​បទ​ត្រង់​ភ្លឹង​ ជ្រះ​ស្អាត​ ជីវ​ភាព​សម្ភារៈ​​ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​"។​

    លោក​ឡឹម​មេ​រិន្ទ​ ឲ្យ​ដឹង​បន្ថែម​៖ "ប៉ុន្មាន​ឆ្នាំក​ន្លង​ មី​ទូ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​​ ។ សម្រេច​បាន​លទ្ធ​ផល​នេះ​ ក៏​អា​ស្រ័យ​ដោយ​ការ​ចូល​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​​ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​។ ផ្ដើម​ពី​នោះ​ រួ​ម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ស្រុក​។ ស្រុក​មី​ទូ​ នឹ​ង​បន្ត​ការ​អនុ​វត្ត​យ៉ាង​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​ គម្រោង​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ​ សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​មា​មីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕

ត្រឿង​ផល​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្តឡេសឺនហាយ