16/10/2018 - 10:35

សេដ្ឋី​ក​សិ​ករ​ ត្រឹង​មិញ​ទ្វឹន​

លោក​ត្រឹង​មិញ​ទ្វឹន ជា​ក​សិ​ករ​ខ្មែ​រ​នៅ​អនុ​សង្កាត់​ទី​៣ សង្កាត់​ទី​៥ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង​       តែង​ខិត​ខំ​ឈាន​ឡើង​ក្លាយ​ជា​ក​សិ​ករ​គំ​រូ​ក្នុង​ការ​ផ​លិត​ ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ រក​បាន​ប្រាក់​ចំ​ណូល​ជិត​១​ពាន់​​លាន​ដុង​/ឆ្នាំ​។

លោក​ត្រឹង​មិញ​ទ្វឹន ឈរ​ក្បែរ​ម៉ា​ស៊ីន​កាត់​ស្រូវ​របស់​គាត់​។

លោក​ត្រឹង​មិញ​ទ្វឹន រៀប​ការ​នៅ​ឆ្នាំ​១៩៨៩​។ គាត់​ឲ្យ​ដឹង​៖ “ផ្ដើម​ពី​ដី​ស្រែ​បួន​ប្រាំ​កុង​ដែល​ម្ដាយ​ឪ​ពុក​ទាំង​ស​ង​ខាង​ ចែក​ឲ្យ​ខ្ញុំ​បាន​ឆ្លង​កាត់​នូវ​ការ​លំ​បាក​​ជា​ច្រើន​ឆ្នាំ ទើប​មាន​ដី​ស្រែ​ជាង​២០​​ហិក​តា​ដូច​សព្វ​ថ្ងៃ​នេះ​។ ខ្ញុំ​តែង​គិត​​ថា៖ មិន​អាច​ផលិត​ស្រូវ​តែ​មួយ​មុខ​​ទេ គឺ​ត្រូវ​រួម​ផ្សំ​អភិ​វឌ្ឍ​ពិ​ពិ​ធ​កម្ម​ក​សិ​​កម្ម​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​​គ្រួ​សារ​។ ម៉្លោះ​ហើយ​ ក្រៅ​ពី​ខ្នះ​ខ្នែង​​ធ្វើ​ការ​រក​ទ​ទួល​ទាន​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ក៏​ចាយ​វាយ​ប្រិត​សំ​ចៃ​”។

លោក​ត្រឹង​មិញ​ទ្វឹន តែង​ឧស្សាហ៍​ស្រាវ​ជ្រាវ​រៀន​សូត្រ​ពី​បច្ចេក​ទេស​ផ​លិត​ ពី​ពូជ​ស្រូវ​ថ្មី ហើយ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ជំ​រុញ​ក​សិ​កម្ម​។ល។ ផ្តើម​ពី​នោះ គាត់​ក៏​រិះ​រក​ឃើញ​រ​បៀប​ផ​លិត​ថ្មី​។ល។ ចាប់​ពី​ផ​លិត​ស្រូវ​១​រ​ដូវ​/ឆ្នាំ គាត់​បង្កើន​ឡើង​ពី​២​-៣​រដូវ​/ឆ្នាំ​  ហើយ​បង្កើន​បាន​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​ជូន​គ្រួ​សារ​ទៀត​ផង​។  ប្រាក់​ចំ​ណេញ​បាន​មក​ពី​ការ​ផលិត​ស្រូវ​ទាំង​ប៉ុន្មាន​ គាត់​វិ​និ​យោគ​ទិញ​ដី​។ ពេល​រដ្ឋ​មាន​គោល​ការណ៍​អ​ភិ​វឌ្ឍ​ទម្រង់​វាល​ស្រែ​គំ​រូ​ធំ​ គាត់​ក៏​ក​សាង​វាល​ស្រែ​ធំ​ដោយ​ឡែក​របស់​គាត់​និង​រួម​ផ្សំ​ជា​មួយ​មា​មីង​ក​សិ​ករ​ ក្នុង​ភូមិ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ប្រើ​ប្រាស់​គ្រឿង​យន្ត​ក្នុង​ផលិត​កម្ម​សហ​ការ​ជា​មួយ​ហាង​លក់​សម្ភារៈ​ក​សិ​កម្ម​ក្នុង​ការ​ទិញ​សម្ភារៈ​ និង​លក់​ចេញ​ផ​លិត​ផល​ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​​បង្កើន​ប្រាក់​ចំ​ណូល​។

ទោះ​បី​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ផលិត​ស្រូវ​ ប៉ុន្តែ​លោក​ត្រឹង​មិញ​ទ្វឹន មិន​ទាន់​ឈប់​សម្រាក​​នៅ​ឡើយ​។  គាត់​បាន​វិ​និ​យោគ​ទុន​​ទិញ​ម៉ា​ស៊ីន​កាត់​ស្រូវ​៤​គ្រឿង ដើម្បី​ធ្វើ​សេ​វា​ប្រ​មូល​ផល​ស្រូវ​ ហើយ​ផ​លិត​ស្រូវ​ពូជ​ លក់​ឲ្យ​មា​មីង​ក្នុង​ភូមិ​ដោយ​តម្លៃ​ថោក​។ ទន្ទឹម​នឹង​នោះ គាត់​ទុក​ដី​១០​កុង​សម្រាប់​ដាំ​ក្រូច​​ឆ្មារ ដើម្បី​ធ្វើ​ឲ្យ​ទម្រង់​ផ​លិត​ក​សិ​កម្ម​កាន់​តែ​សម្បូរ​បែប​។ល។ ជា​រៀង​​រាល់​ឆ្នាំ តាំង​ពី​ផ​លិត​ស្រូវ​ធ្វើ​សេ​វា​ក​សិ​កម្ម​ផលិត​ស្រូវ​ពូជ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ល។ បាន​នាំ​មក​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ជិត​១​ពាន់​លាន​ដុង​។

លោក​លី​ហ៊ុង​ឡុក​ ប្រ​ធាន​សម​គម​ក​សិ​ករ​ សង្កាត់​ទី​៥ ឲ្យ​តម្លៃ​៖ “បច្ចុ​ប្បន្ន ទោះ​​បី​មាន​ជីវ​ភាព​ធូរ​ធារ​ ប៉ុន្តែ​លោក​ត្រឹង​មិញ​ទ្វឹន​​ រស់យ៉ាង​សា​មញ្ញ​ ជិត​ស្និទ្ធ​។ គាត់​តែង​ស​កម្ម​ចូល​រួម​ការ​ងារ​សមា​គម​ក​សិ​ករ​ អង្គ​ការ​នា​នា​នៅ​ភូមិ​ភាគ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ណែ​នាំ​បទ​ពិ​សោធន៍​ផ​លិត​កម្ម​ ដើម្បី​អ្នក​ទាំង​ឡាយ​​សិក្សា​រៀន​សូត្រ​ ឈាន​ឡើង​ធ្វើ​​មាន​។ គាត់​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​នៅ​ជន​បទ​ប្រ​មាណ​២៤​នាក់​។ល។ គំ​រូ​របស់​គាត់​គួរ​ឲ្យ​ស្ងើច​សរ​សើរ​!”៕​

             ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ