-->
 
 
 
 
 
 
 
 
 
ប្រតិបត្តិល្អកិច្ចការសាសនា អនុវត្តល្អការងារសង្គម
19/04/2017 09:18
 ព្រះឧបជ្ឈាយ៍ត្រឹងសៀ។

ជាមួយនឹងឋានៈ ជាព្រះចៅអធិ ការវត្តដៃតាសួសិ៍ ភូមិស្រុក ស្វាយ ឃុំភូម៉ី ស្រុកម៉ីទូ (ខេត្ត សុកត្រាំង) ព្រះឧបជ្ឈាយ៍ត្រឹង សៀ តែងបានពុទ្ធបរិស័ទគោរព​ រាប់អាន។ ព្រះអង្គតែងយកអស់ ពីព្រះទ័យ គិតគូរឲ្យព្រះសង្ឃ រៀនសូត្រ កសាងនិងជួសជុល កុដិសាលាបានសមរម្យ ព្រម ទាំងចលនាពុទ្ធបរិស័ទរស់នៅ សាមគ្គីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។

ឆ្នាំ១៩៧៥ យុវជនត្រឹងសៀ អាយុ២៨ឆ្នាំ បានសូមម្ដាយឪពុកចូលបួស រៀននៅវត្តផ្នោរកញ្ជើ ឃុំថាមដូង ស្រុកម៉ីស្វៀង។ លុះដល់ឆ្នាំ១៩៩២ សង្កេតឃើញព្រះឧបជ្ឈាយ៍ត្រឹងសៀ មានចរិយាសម្បត្តិល្អ ហេតុនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានចាត់ព្រះអង្គមកធ្វើជា ព្រះចៅអធិការវត្តដៃតាសួសិ៍្តរហូតដល់សព្វថ្ងៃ។ព្រះឧបជ្ឈាយត្រឹងសៀ មានព្រះថេរដីកា៖ "កាលអាត្មាភាពមកកាន់កាប់នៅវត្តនេះ ក្នុងវត្តមាន ព្រះសង្ឃតែ២អង្គ រីឯកុដិសាលាក៏ចាស់ទ្រុឌទ្រោម ពេលភ្លៀងម្តងៗ ស្រក់គ្រប់កន្លែង មានតែគ្រែមួយសម្រាប់សឹង គ្មានសម្ភារៈអ្វីទាំងអស់ ប៉ុន្តែដោយព្រះអង្គយកព្រះទ័យគិតគូរកសាងវត្តអារាម ព្រមទាំងគិតគូរ ដល់ជីវភាពពុទ្ធបរិស័ទ ហេតុនោះសន្សឹមៗ គណៈកម្មការវត្ត មួយអន្លើ ដោយពុទ្ធបរិស័ទក្នុងចំណុះជើងវត្តជឿទុកចិត្ត និងគោរពរាប់អានបាន រួមវិភាគទានជាទឹកប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងនិងជួសជុលកុដិ សាលាដែលចាស់ទ្រុឌទ្រោមជាដើម"។ បច្ចុប្បន្ន កុដិ សាលា រោងបាយ បានកសាងថ្មី ទីធ្លាវត្តបានក្រាលបេតុងស្អាតស្អំ ងាយស្រួលសម្រាប់ពុទ្ធ បរិស័ទមកធ្វើបុណ្យសុន្ទរ៍ទាន ហើយសព្វថ្ងៃក្នុងវត្តមានព្រះសង្ឃបួស រៀន១៤អង្គ។

ជាមួយនឹងគោលបំណងចង់ឲ្យកូនចៅពុទ្ធបរិស័ទ ទោះបីមានឬក្រ បាន ទៅសាលារៀនគ្រប់គ្នា ឆ្នាំ១៩៩៣ ព្រះឧបជ្ឈាយ៍ត្រឹងសៀ ស្នើយោបល់ គណៈកម្មការវត្ត បរិច្ចាគដីវត្តមួយចំណែក ដើម្បីរដ្ឋកសាងសាលាបឋម សិក្សាភូម៉ីC បានសមរម្យ បង្កលក្ខណៈងាយស្រួលសម្រាប់កូនចៅខ្មែរ រាប់រយនាក់មករៀនសូត្រ។ ក្នុងរដូវវិស្សមកាល វត្តថែមទាំងបើកថ្នាក់ បង្រៀនអក្សរខ្មែរជូនកូនចៅខ្មែរមករៀនសូត្រ។ ទន្ទឹមនឹងនោះ ព្រះ ឧបជ្ឈាយ៍ថែមទាំងចលនាចូលរួមវិភាគទានជាសៀវភៅ ប៊ិច អាហារូប ករណ៍ ។ល។ ជូនសិស្សក្រីក្រ នៅភូមិភាគទៀតផង។

ជាង២៥វស្សា ក្នុងឋានៈជាព្រះចៅអធិការព្រះឧបជ្ឈាយ៍ត្រឹងសៀតែង គិតគូរដល់ព្រះសង្ឃបួសរៀនត្រឹមត្រូវ និងកសាងវត្តអារាមសមរម្យ។ ពិ សេស ព្រះអង្គជាតំណាងក្រុមប្រឹក្សាប្រជាជនស្រុក អនុប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ហេតុនោះ ព្រះអង្គតែងផ្សព្វ ផ្សាយនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជូនពុទ្ធបរិស័ទ។ ផ្តើមពីនោះ ពុទ្ធបរិស័ទកិញ-ខ្មែរ-ចិន តែងសាមគ្គីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ និងកសាងវត្តអារាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ។ ព្រះ ឧបជ្ឈាយ៍ត្រឹងសៀ មានព្រះថេរដីកា៖ "បច្ចុប្បន្ន ពុទ្ធបរិស័ទក្នុងចំណុះ ជើងវត្តរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក និងអស់ពីចិត្តចូលរួម កសាងវត្តអារាម។ ជាមួយនឹងការរួមវិភាគទានរបស់ពុទ្ធបរិស័ទ តាមការ គ្រោងទុក ឆ្នាំក្រោយវត្តនឹងកសាងព្រះវិហារថ្មី ពីព្រោះព្រះវិហារសព្វ ថ្ងៃចាស់ទ្រុឌទ្រោមណាស់ទៅហើយ"

យ្វីអាញ់-វិមាន