26/06/2018 - 09:08

ឧប​នា​យក​រដ្ឋ​មន្រ្តី​ វ៉ូ​វ​ឌឹក​ដាម​ អប​អរ​សា​ទរ​កង​ជួរ​អ្នក​កា​សែត​

ស្រប​ឱកា​ស​អនុ​ស្សាវ​រីយ៍​៩៣​ឆ្នាំ ទិ​វា​កា​សែត​ ប​ដិ​វត្តន៍​វៀត​ណាម​ នៅ​អង្គ​សន្និ​បាត​ប្តូរ​វេន​សារ​ព័ត៌​មាន​ប្រ​ចាំ អា​ស្រ័យ​គណៈ​ឃោស​នា​អប់​រំ​មជ្ឈិម​ក្រ​សួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍ ស​មា​គម​អ្នក​កា​សែត​វៀត​ណាម សហ​ការ​ជា​មួយ​ស្ថា​នីយ​វិ​ទ្យុ ផ្សាយ​សម្លេង​វៀត​ណាម​រៀប​ចំ​ឡើង​ ព្រឹក​ថ្ងៃ​១៩ ខែ​មិ​ថុ​នា លោក​ឧប​នា​យក​រដ្ឋ​មន្រ្តី វ៉ូវ​ឌឹក​ដាម​ បាន​ផ្ញើ​នូវ​វា​ចា​សួរ​សុខ​ទុក្ខ​ អប​អរ​សា​ទរ​ដល់​កង​ជួរ​អ្នក​កា​សែត​ក្នុង​ទូ​ទាំង​ប្រ​ទេស​។​

ឧប​នា​យក​រដ្ឋ​មន្រ្តី​ វ៉ូវ​ឌឹក​ដាម​ (ខាង​ស្តាំ)​ ជូន​បាច់​​ផ្កា​ដល់​ប្រ​ធាន​ស​មា​គម​អ្ន​ក​កា​សែត​វៀត​ណាម​ ធ្វឹង​ហឺវ  អប​អរ​សា​ទរ​ដល់​កង​ជួរ​អ្នក​កា​សែត​ទាំង​អស់​ក្នុង​ទូ​ទាំង​​​ប្រ​ទេស​ ។  រូប​ថត​: ឡឹម​ខាញ់​ - TTXVN

ឧប​នា​យក​រដ្ឋ​មន្រ្តី​ វ៉ូ​វ​ឌឹក​ដាម​ ចែក​រំ​លែក​នូវ​ការ​លំ​បាក​សាក​ល្បង​របស់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ និង​អ្នក​កា​សែត​ទាំង​អស់​ដែល​កំ​ពុង​ប្រ​ឈម​មុខ​។ នោះ​គឺ ជា​បរិ​មាណ​និង​តម្រូវ​ការ​ព័ត៌​មាន​ លើ​គ្រប់​វិ​ស័យ​ក្នុង​ជីវ​ភាព​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ បញ្ហា​ ប្រ​ជែង​ផ្នែក​ខាង​ព័ត៌មាន​ត្រូវ​បាន​គិត​ជាវិ​នា​ទី​ ហើយ​កើត​មាន​ឡើង​មិន​ត្រឹម​តែ​ផ្នែក​ណា​ ឬ​ភូមិ​ភាគ​ណា​​មួយ​​​នោះ​ទេ តែ​កើត​មាន​ក្នុង​ទូ​ទាំង​ពិ​ភព​លោក​។ ការ​អ​ភិ​វឌ្ឍ​បច្ចេក​វិ​ទ្យា​ការ​កើត​ឡើង​នៃ​ប្រ​ភេទ​ឬ​ទម្រង់​​នៃ​សារ​ព័ត៌​មាន សារ​គម​នា​គមន៍​ថ្មី​ បាន​ដាក់​ចេញ​នូវ​បញ្ហា​ប្រ​ឈម​មិន​តិច​​ចំ​ពោះ​តម្រូវ​ការ​ព័ត៌​មាន​ ច្បាស់​លាស់​​ទាន់​ពេល​វេ​លា​ ធា​នា​ការ​តម្រង់​ទិស​​នៃ​ខឿន​សា​រព័ត៌​មាន​បដិ​វត្តន៍​ ចំ​ពោះ​មុខ​នៃ​លំ​ហូរ​ព័ត៌​មាន​ជា​ច្រើន​ផ្សេង​គ្នា។​ ទន្ទឹម​នឹង​នោះ ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​មិន​ទាន់​បាន​ល្អ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​គ្រប់​គ្រាន់​ និង​ទាន់​ពេល​​វេ​លា​ជូន​សារ​ព័ត៌​មាន​នៅ​ឡើយ​។

ស្ថា​ប័ន​សារ​ព័ត៌​មាន​ជា​ច្រើន​ ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​ន​យោ​បាយ​ផង​ ត្រូវ​ធ្វើ​ម្ចាស់​ថវិ​កា​ដោយ​ឯក​​ឯង​ផង​ ក្នុង​ប​រិ​ការណ៍​បច្ចេក​វិ​ទ្យា​រីក​ចម្រើន​យ៉ាង​ឆាប់​រ​ហ័ស​ ប្រ​ភព​ចំ​ណូល​តាម​រយៈ​ការ​ផ្សាយ​ពា​ណិជ្ជ​​កម្ម បណ្តា​សេ​វា​បង្កើន​ដោយ​ប្រ​យោល​ត្រូវ​បាន​ថយ​ចុះ​ ចែក​រំ​លែក​ទី​ផ្សារ​​ដោយ​ទម្រង់​ទូរ​គម​នា​គមន៍​ជា​ច្រើន​ផ្សេង​ទៀត​ រួម​ទាំង​បណ្តាញ​សង្គម​ ឧប​នា​យក​រដ្ឋ​មន្រ្តី​ មាន​ប្រ​សាសន៍​ដូច្នេះ​។ ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្ថា​ប័ន​សារ​គម​នា​គមន៍​នា​នា និង​កង​ជួរ​អ្នក​យក​ព័ត៌​មាន​​អ្នក​កា​សែត​ក្នុង​ទូ​ទាំង​ប្រ​ទេស​ លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី​ ជឿ​ជាក់​ថា ក្រុម​អ្នក​កា​សែត​វៀត​ណាម​នឹង​ជម្នះ​បាន​​នូវ​ការ​លំ​បាក​សា​ក​ល្បង​នេះ ហើយ​ក្តាប់​ឱ​កាស​ ដើម្បី​អ​ភិ​វឌ្ឍ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា សម្រេច​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ទេស​​ជាតិ​ផ្លាស់​ថ្មី​៕​

            ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​ -​ វ៉ាន់​តឹន

ចែករំលែកអត្ថបទ