29/05/2018 - 10:41

វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ

វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ ច្រើន​ហៅ​ថា​វត្ត​ស្រ​ឡូង ឋិត​នៅ​ប្រ​ប​ផ្លូវ​ជាតិ​១A ចម្ងាយ​ពី​ក្រុង​សុក​ត្រាំង​ប្រ​មាណ​១២​គី​ឡូ​ម៉ែត្រ​ តាម​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បាក​លីវ​ ជា​ទី​កន្លែង​សក្ការ​បូ​ជា ទេស​ចរណ៍​ខាង​ផ្លូវ​ចិត្ត​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ក​រ​។

ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​ ។

វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​ (វត្ត​ស្រ​ឡូង​) នៅ​ចំ​ណុះ​ឃុំ​ដាយ​តឹម​ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង​។ ជា​វត្ត​ខ្មែរ​មួយ​មាន​ប្រ​វត្តិ​កសាង​តាំង​ពីយូរលង់​នៅ​ខេត្ត​សុក​ត្រាំង​ វត្ត​ចាប់​ផ្ដើម​ក​សាង​នៅ​ឆ្នាំ​១៨១៥ មាន​ទី​ធ្លា​ធំ​បង្គួរ​ មាន​ផ្ទៃ​ដី​២,១​ហិក​តា និង​មាន​របង​ព័ទ្ធ​ជុំ​វិញ​។ វត្ត​មាន​ដើម​គ​គីរ​ ឈើ​ទាលខ្ពស់​ៗ​រាប់​រយ​ដើម​ ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ។​ ដូច​ជា​វត្ត​ខ្មែរ​ឯ​ទៀត​ដែរ​ វត្ត​សិ​រី​សុ​ខុមសង្គម​មាន​ជ័យ ក៏​មាន​ព្រះ​វិ​ហារ សា​លា​ទាន​សម​ណ​កុដិ​និង​សំ​ណង់​ជា​ច្រើន​។ ជា​ពិ​សេស វត្ត​ទើប​ក​សាង​សម្រេច​សា​លា​ពុទ្ធិក​បឋម​សិក្សា​ដោយ​ថវិ​កា​ជិត​៤ពាន់​លាន​ដុង មាន​ក្បូរ​ក្បាច់​រចនា​ដោយ​អម្បែង​ចាន​។ វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​​ ល្បី​ឈ្មោះដោយ​សារ​សំ​ណង់​ព្រះវិហារ​បាន​កសាង​មាន​ក្បូរ​ក្បាច់​រចនា​ដោយ​អម្បែង​ចាន​ទាំង​ស្រុង​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ចូល​ចិត្ត​មក​ទស្សនា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ អ្នក​មីង​ង្វៀន​ធី​ធូ​ហាំង​ ភ្ញៀវ​ទេស​ចរ​មក​ពី​ក្រុង​ហូ​ជី​មិញ ក្រុម​របស់​អ្នក​មីង​ទៅ​ទេស​ចរ​នៅ​ខេត្ត​កា​ម៉ាវ​និង​បាក​លីវ រួច​បង្អង់​ដំ​ណើរ​ចូល​លេង​នៅ​វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​  ឲ្យ​ដឹង​​៖  វត្ត​មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​ល្អ​វិ​សេស​ដិត​ដា​ម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​។ ជា​ពិ​សេស ព្រះ​វិ​ហា​រ​វត្ត​ត្រូវ​បាន​សិប្ប​ករ​យក​អម្បែង​ចាន​បិទ​ធ្វើ​ជា​ក្បាច់​​រចនា​គួប​ផ្សំ​ជា​មួយ​នឹង​វប្បធម៌​ខ្មែរ​យ៉ាង​ល្អ​ប្រ​ណីត​។

ព្រះ​​តេជ​ព្រះ​គុណ គឹម​ហ្វាង​ហឹង ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​មាន​ថេរ​ដី​កា​៖ “ពី​មុន​នេះ ស្ថាន​ភាព​លក់​វត្ថុ​អនុស្សាវ​រីយ៍ ក​សិ​ផល​ផ្សេង​ៗ​ក្នុង​វត្ត​បាន​ញាំុ​ង​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​និង​សោ​ភណ​ភាព​របស់​វត្ត​។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភូមិ​ភាគ​ ទើប​គ្មាន​នៅ​ស្ថាន​ភាព​នោះ​ទៀត​។ សព្វ​ថ្ងៃ ទិដ្ឋ​ភាពក្នុង​វត្ត​មាន​ភាព​ស្ងប់​ស្ងាត់​បង្ក​លក្ខណៈ​ងាយ​​ស្រួល​សម្រាប់​ព្រះស​ង្ឃ​បួស​រៀន ពុទ្ធ​ប​រិ​ស័ទ​មក​វត្ត​ធ្វើ​បុណ្យ​សុន្ទ​រ៍​ទាន​និង​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​កុះ​ក​រ​”។ ក្រៅ​ពី​នោះ​ វត្ត​នៅ​ទាំង​ជា​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​និង​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​បា​លី​ជូន​ព្រះ​សង្ឃ​​​និង​កូន​ចៅ​ពុទ្ធ​បរ​ស័ទ​នៅ​ចំ​ណុះ​ជើង​វត្ត​ទៀត​ផង​។ ក្រោយពីប្រឡងជាប់កម្រិតពុទ្ធិកបឋមសិក្សា​បា​លី សម​ណសិ​ស្ស​​នឹង​មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា​នៅ​សា​លា​បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ​។ លោក​ជុំ​ចក ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ឲ្យដឹង​​៖ “ អា​ស្រ័យ​ការ​គ្រប់​គ្រង​របស់​ព្រះ​ចៅ​អធិ​ការ​ គឹម​ហ្វាង​ហឹង​ មួយ​អន្លើ​ដោយ​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​មាន​ការ​សាមគ្គី​ស្រុះ​ស្រួល​ ហេតុ​នោះ ពេល​សំ​ណង់​ក្នុង​វត្ត​មាន​ការ​ទ្រុឌ​ទ្រោម​ ក៏​ត្រូវ​បាន​ជួស​ជុល​ឬ​កសាង​ថ្មី​ឡើង​វិញ​ ម្ល៉ោះ​ហើយ​ទើប​រមណី​យដ្ឋាន​វត្ត​កាន់​តែ​មាន​ភាព​សម​រម្យ​ដូច​សព្វ​ថ្ងៃ។​ វត្ត​សិ​រី​សុ​ខុម​សង្គម​មាន​ជ័យ​ត្រូវ​បាន​រដ្ឋ​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-​វប្ប​ធម៌​ថ្នាក់​ខេត្ត​ឆ្នាំ​២០១២​”៕

         ត្រឿង​សុ​ផល​-​ សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គឹម​ហ្វាង​ហឹង