នគរបាលក្រុងកឹងធើ ទើបរៀបចំពិធីជំនួបអនុស្សាវរីយ៍៦០ឆ្នាំ ទិវាប្រវេណីកងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុង (១០/៥/១៩៥៨-១០/៥/២០១៨)។
អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ជាមួយនឹងកងកម្លាំងសន្តិសុខ
នយោបាយផ្ទៃក្នុងនគរបាលក្រុងកឹងធើ។
នៅក្នុងពិធីជួបជុំ ឧត្តមសេនីយ៍ត្រី ហាង៉ៀឡោ អតីតនាយកនគរបាលក្រុងកឹងធើ រំលឹកនូវប្រវេណី ដ៏ត្រចះត្រចង់របស់កងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុង។ ឆ្លងកាត់៦០ឆ្នាំ កសាងតស៊ូប្រយុទ្ធនិងរីកចម្រើន រហូតមកទល់នឹងបច្ចុប្បន្ន កងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុង នគរបាលក្រុងកឹងធើ មានការរីកចម្រើនជាលំដាប់ទាំងបរិមាណភាពនិងកម្រិតវិជ្ជាជីវៈ។ ស្នងបន្តនិងពង្រីកប្រវេណីដ៏ល្អប្រសើរ កងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុងខិតខំយ៉ាងពេញទំហឹង អនុវត្តសម្រេចឆ្នើមភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យស័ក្តិសម នឹងកិត្តិនាម “នគរបាលប្រជាជន ដើម្បីប្រទេសជាតិ ហ៊ានលះបង់ដើម្បីប្រជាជនធ្វើការបម្រើ”...។
ថ្លែងយោបល់នៅក្នុងពិធីនេះ វរសេនីយ៍ឯក ត្រឹងង៉ុកហាញ់ នាយកនគរបាលក្រុងកឹងធើ សម្តែងនូវការរំភើបចិត្តចំពោះលទ្ធផលនិងការខិតខំរបស់កម្មាភិបាលយុទ្ធជននៃការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុង រយៈពេលកន្លង សមមិត្តសំណូមពរថ្នាក់ដឹកនាំកម្មាភិបាល យុទ្ធជននៃការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុង បន្តការពង្រីកនូវប្រវេណីដ៏ល្អប្រសើរ ត្រចះត្រចង់របស់អង្គភាពក្នុងការងាររក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ សង្ឃឹមថា នឹងបន្តការទទួលបានការឧបត្ថម្ភផ្តល់យោបល់ដ៏មានតម្លៃពីសំណាក់សមមិត្តថ្នាក់ដឹកនាំ បញ្ជាការការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុងនៅរាល់ដំណាក់កាល ដើម្បីកងកម្លាំងនគរបាលក្រុងនិយាយរួមនិងការិយាល័យ កងកម្លាំងសន្តិសុខនយោបាយផ្ទៃក្នុងនិយាយដោយឡែក អនុវត្តសម្រេចបានល្អនូវរាល់ភារកិច្ចដែលប្រគល់ឲ្យ៕
ចឹនហឹង-មុនី